DAP News
ព័ត៌មានជាតិ

ទាហានកម្ពុជា៤រូប បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា ពីរុស្ស៊ី ជំ​នាញ​ការពារអាកាស​

ភ្នំពេញ៖ នាយទាហានកម្ពុជា ចំនួន ០៤រូប នៃបណ្ឌិត្យសភាយោធាការពារអាកាស កងនៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្សី ទីក្រុងស្មូឡិនស្ក៍ សហព័ន្ធរុស្ស៊ី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតយោធា​ ដោយជោគជ័យរយៈពេល ០៦ឆ្នាំ។

បើតាមសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី បានឱ្យដឹងថា នាយទាហានកម្ពុជា ចំនួន ០៤រូប រួមមាន៖
1- លោកអនុសេនីយ៍ទោ ពូន​ សំរ៉ុង – ជំ​នាញ​ការពារអាកាស​
2- លោកអនុសេនីយ៍ទោ​ ស៊ុន​ ចាំខាំ – ជំ​នាញ​ការពារអាកាស
3- លោកអនុសេនីយ៍ទោ​ មាស​ ភារ៉ូ​ – ជំនាញការពារអាកាស
4- លោកអនុសេនីយ៍ទោ​ វង់​ ភក្តី​ – ជំនាញការពារអាកាស

សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង ការតស៊ូ អត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ ដើម្បីចូលរួមបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជូនពរ ឱ្យនាយទាហានទាំង ០៤រូប ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ និងជោគជ័យបន្ថែមទៀតក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

គូសបញ្ជាក់ថា៖ បណ្ឌិត្យសភាយោធាការពារដែនអាកាស នៃកងកម្លាំងប្រដាប់អាវុធសហព័ន្ធរុស្ស៊ី ទីក្រុងស្មូឡិនស្ក៍ ជាគ្រឹះស្ថានឧត្តមសិក្សាយោធា ឈានមុខគេមួយរបស់សហព័ន្ធរុស្ស៊ី ក្នុងការបណ្តុះបណ្តាលនាយទាហានជំនាញ ផ្នែកការពារដែនអាកាស។

To Top