ម៉ូស្គូ៖ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បានអនុវត្តការត្រួតពិនិត្យសមរភូមិជួរមុខ នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើង ជុំវិញទីក្រុង Bakhmut ភាគខាងកើត។ ក្រសួងការពារជាតិបានឲ្យដឹងថា លោក Shoigu បាន “ត្រួតពិនិត្យប៉ុស្តិ៍បញ្ជាការនៅខាងមុខ” ក្នុងទិសដៅនៃតំបន់ Donetsk ភាគខាងត្បូង ដោយមិនបានបញ្ជាក់ទីកន្លែង ឬពេលវេលាពិតប្រាកដនោះទេ។...
ភ្នំពេញ៖ យោងតាមលទ្ធផលកិច្ចប្រជុំ ជុំវិញការសម្រួលការកកស្ទះចរាចរណ៍ នៅទីតាំងការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច សម្រួលលក្ខខណ្ឌធ្វើដំណើរ៥ចំណុច ដូចមានភ្ជាប់ខាងក្រោម៖
ម៉ូស្គូ៖ កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល បានបាញ់កាំភ្លើងធំធ្លាក់លើផ្លូវចូលចុងក្រោយ ទៅកាន់ទីក្រុង Bakhmut ដែលឡោមព័ទ្ធរបស់អ៊ុយក្រែន ដែលនាំឱ្យទីក្រុងម៉ូស្គូ កាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាមបំផុតនៃសង្គ្រាម។ ប្រធានក្រុម Wagner ដែលជាកងទ័ពឯកជនរុស្ស៊ី បានឲ្យដឹងថា ទីក្រុងភាគខាងកើត ដែលត្រូវបានបំផ្លិចបំផ្លាញ ពេលនេះត្រូវបានហ៊ុំព័ទ្ធស្ទើរតែទាំងស្រុង ដោយមានតែផ្លូវមួយប៉ុណ្ណោះ ដែលនៅតែបើក សម្រាប់ទាហានអ៊ុយក្រែន។ ការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាលើផ្លូវ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ចូ បៃដិន និងអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានប្តេជ្ញាបន្តដាក់ការចំណាយខ្ពស់លើរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ខណៈដែលមន្ត្រីសហភាពអឺរ៉ុប បានឲ្យដឹងថា សព្វាវុធដែលផ្តល់ដោយចិន ដល់រុស្ស៊ី នឹងនាំទៅរកការដាក់ទណ្ឌកម្មដូចគ្នា។ លោក បៃដិន និងលោក Scholz បានជួបគ្នាកាលពីថ្ងៃសុក្រ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខណៈដែលសហរដ្ឋអាមេរិក...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើការត្រួតពិនិត្យសន្តិសុខជាតិ និងការបំពានលើការនាំចេញ ហើយជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការគាបសង្កត់ ដោយមិនមានហេតុផលចំពោះសហគ្រាសចិន។ ការកត់សម្គាល់នេះបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេត ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការផ្លាស់ប្តូរថ្មីៗ របស់សហរដ្ឋអាមេរិក ក្នុងការដាក់អង្គភាពចិនជាច្រើន នៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា ក្រោមលេសនៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិសុខជាតិ សហរដ្ឋអាមេរិក កំពុងងាកទៅរកឯកតោភាគីនិយម និងការការពារនិយម ការគាបសង្កត់ក្រុមហ៊ុន...
តេអេរ៉ង់៖ អ៊ីរ៉ង់ កាលពីថ្ងៃសុក្របានច្រានចោល ការអះអាងរបស់ចក្រភពអង់គ្លេសថា “បានរឹបអូសការដឹកជញ្ជូនអាវុធរបស់អ៊ីរ៉ង់” នៅក្នុងឈូងសមុទ្រអូម៉ង់ ទំនងជាឆ្ពោះទៅកាន់ប្រទេសយេម៉ែន។ កងទ័ពជើងទឹកអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍បានអះអាងថា “បានរឹបអូសកាំជ្រួចប្រឆាំងរថក្រោះ និងព្រុយ សម្រាប់ការផ្គុំមីស៊ីលផ្លោង អំឡុងពេលការវាយឆ្មក់ លើទូកតូចមួយ ដែលធ្វើដំណើរពីប្រទេសអ៊ីរ៉ង់ ទំនងជាទៅកាន់ប្រទេសយេម៉ែន” នៅឈូងសមុទ្រអូម៉ង់ ក្នុងប្រតិបត្តិការរួមគ្នា ជាមួយកងកម្លាំងសហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani...
គៀវ៖ សេវាសារព័ត៌មានរបស់លោក ហ្សេឡិនស្គីបានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងសមភាគីឡាតវី ដែលកំពុងបំពេញទស្សនកិច្ចរបស់លោក គឺលោក Egils Levits បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ដែលបញ្ជាក់ពីការគាំទ្រ របស់ប្រទេសឡាតវី សម្រាប់ការធ្វើសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិករបស់អ៊ុយក្រែន។ ឯកសារនេះត្រូវបានគេសរសេរ ក្នុងអំឡុងពេលជំនួបរបស់ប្រធានាធិបតីទាំងពីរ នៅទីក្រុង Lviv ភាគខាងលិច ប្រទេសអ៊ុយក្រែន...
បាងកក៖ អ្នកជំនាញថៃបានឲ្យដឹងថា សំណើរបស់ចិនសម្រាប់ដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន រួមបញ្ចូលនូវធាតុចាំបាច់ទាំងអស់ ដែលអាចសម្រេចបានបទឈប់បាញ់ និងនាំទៅរកសន្តិភាពជាយថាហេតុ ដោយហេតុនេះ ទទួលបានការគាំទ្រពីអ្នកជំនាញថៃ។ លោក Kavi Chongkittavorn សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងធ្វើអត្ថាធិប្បាយលើក្រដាស ដែលបញ្ជាក់ពីជំហររបស់ប្រទេសចិន លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។ នៅក្នុងក្រដាសនោះ...
បរទេស៖ ប្រធានឧស្សាហកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះនឹងត្រូវផ្លាស់ប្តូរទៅជាគំរូសេដ្ឋកិច្ច “សម័យសង្គ្រាម” ប្រសិនបើអឺរ៉ុបសង្ឃឹមថា នឹងបំពេញតម្រូវការសមរភូមិរបស់ទីក្រុងគៀវ ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានសម្តែងក្តីសង្ឃឹម សម្រាប់ការហូរចូលដ៏ធំ នៃគ្រាប់កាំភ្លើងពីអ្នកឧបត្ថម្ភបរទេសរបស់ពួកគេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទទួលខុសត្រូវផ្នែកទីផ្សារផ្ទៃក្នុង គឺលោក Thierry Breton បានពិភាក្សាអំពីផែនការជំរុញការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសម្ភាសន៍ជាមួយកាសែត...
បរទេស៖ យោធាអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសសមយុទ្ធរួមគ្នាដ៏ធំបំផុតរបស់ពួកគេ ក្នុងរយៈពេលយ៉ាងហោចណាស់ ៥ ឆ្នាំ និងយូរបំផុតក្នុងកំណត់ត្រា ដោយប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើង ដែលសមយុទ្ធបែបនេះអាចត្រូវបានចាត់ទុកថាជា “ការប្រកាសសង្គ្រាម” និងនាំឱ្យមាន “ការប្រឆាំងដ៏ខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនេះ រួមទាំងការចុះចតលើទឹក នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៣...