ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកយោបល់ ឱ្យប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា ធ្វើការសម្របសម្រួល ចុះបញ្ជីក្បាច់គុណប្រដាល់រួមគ្នា ក្នុងក្របខណ្ឌបេតិកភណ្ឌអរូបី នៅអង្គការយូនីស្កូ ដើម្បីចៀសវាងទំនាស់ ដណ្ដើមគ្នាធ្វើជាម្ចាស់។ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនីជាង ៤០០០នាក់...
ញូវដេលី៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមសេដ្ឋកិច្ចធំៗចំនួន ២០ (G-20) បានចាប់ផ្តើមកិច្ចប្រជុំ រយៈពេលពីរថ្ងៃនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃពុធ ចំពេលមានភាពខុសគ្នាយ៉ាងខ្លាំង រវាងបណ្តាប្រទេសលោកខាងលិច និងចិន-រុស្ស៊ី ជុំវិញសង្គ្រាម នៅអ៊ុយក្រែន និងបញ្ហាផ្សេងៗទៀត។ ការជួបជុំគ្នានៅទីក្រុងញូវដេលី ធ្វើឡើងស្របពេល ដែលសហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុប និងជប៉ុនបាននិងកំពុងជំរុញ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី ជុំវិញការលុកលុយប្រទេសជិតខាងរបស់ខ្លួន។ ចិន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះការកសាងរូបសំណាក ឬបដិមា ដោយទាមទារធ្វើឱ្យបានត្រឹមត្រូវតាមរចនាបថខ្មែរ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងទិវាវប្បធម៌ជាតិ លើកទី២៥ នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ដើម្បីចូលរួមអភិរក្ស និងកាត់បន្ថយការចាក់មេក្រូ ក្នុងកម្មវិធីបុណ្យទាន សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានស្នើឲ្យបណ្តាវត្តអារាមនៅទាំងប្រទេស ត្រូវតែមានភ្លេងពិណពាទ្យ និងភ្លេងឆៃយ៉ាំ។ ថ្លែងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ៣មីនា លើកទី២៥ និងពិសាអាហារ សាម គ្គីជាមួយសិល្បករសិល្បការិនីនារសៀលថ្ងៃទី២មីនាឆ្នាំ២០២៣នៅសាលសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅតាមទីអារាម នានាជួយលើកបញ្ហាយ៉ាងហោចណាស់មានចំនួនពីរគឺទាក់ទងនិងភ្លេងពិណពាទ្យ និងឆៃយ៉ាំ»។ សម្តេចបានលើកឡើងថាភ្លេងពិណពាទ្យត្រូវទុកនៅតាមទីអារាម អីចឹងទេ ចំណុចនេះគួរត្រូវលើកទឹកចិត្តដល់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើអក្សរសាស្ត្រខ្មែរ ក្រោយមានការប្រើប្រាស់ខុសឆ្គងច្រើន នៅលើតាមបណ្ដាញសង្គមហ្វេសប៊ុក។ នាឱកាសអញ្ជើញអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ និងពិសាអាហារសាមគ្គី ជាមួយសិល្បករសិល្បការិនីជាង ៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន...
កាលពីថ្ងៃទី២៨ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានរៀបចំធ្វើសន្និសីទប្រឹក្សាយោបល់ តាមបែបប្រជាធិបតេយ្យនៅទីស្តីការរដ្ឋ ZhongNanHai ដើម្បីរាយការណ៍ ពីសភាពការណ៍ និងស្តាប់មតិយោបល់ របស់តំណាងនៃមជ្ឈិមបក្ស ប្រជាធិបតេយ្យនានា សមាគមឧស្សាហកម្មនិង ពាណិជ្ជកម្មទូទាំង ប្រទេសនិងឥស្សរជន មិនមែនសមាជិកបក្ស ចំពោះគម្រោង ស្តីពីកំណែទម្រង់និងបញ្ជីឈ្មោះបេក្ខភាព ថ្នាក់ដឹកនាំនៃស្ថាប័នជាតិ ដែលដាក់ជូនកិច្ចប្រជុំលើកទីមួយ នៃមហាសន្និបាតសភា តំណាងប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤ និងបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំ...
“ខ្ញុំព្រួយបារម្ភណាស់ ពួកគេថា ខ្យល់អាកាសអត់ មានបញ្ហាអីទេ ប៉ុន្តែ ខ្ញុំមិនជឿទេ ។” និយាយដល់ហេតុការណ៍ រថភ្លើងរអិលធ្លាក់ផ្លូវ ដែលបណ្តាល ឱ្យធ្លាយសារធាតុគីមីផ្ទុកជាតិ ពុលចេញមកក្រៅ ដែលបានកើតឡើង កាលពីមួយខែមុន លោកស្រី មែនទី អ្នកក្រុងដែលស្នាក់នៅក្រុងEast Palestine រដ្ឋ Ohio របស់អាមេរិកបានថ្លែងថា គាត់មិនជឿ...
មហាសន្និបាតសភាទាំងពីរ របស់ប្រទេសចិន ជាទូទៅមួយឆ្នាំ ធ្វើម្តងនៅខែមីនា ។ ពីឆ្នាំ២០១៣មក លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានពិគ្រោះពិភាក្សាផ្ទាល់នឹងតំណាងសភា មកពីបណ្តាភូមិឃុំ ស្រុក ក្រុងខេត្តជាច្រើនរបស់ចិន ដើម្បីតាមដានថា តើការរំពឹងទុករបស់ប្រជាជន គ្រប់កន្លែងត្រូវអនុវត្តក្លាយ ជាការពិតដោយរបៀបណា ។ ស្រុក...
នៅថ្ងៃទី ១ ខែមីនា លោក Xi Jinping មេដឹកនាំកំពូលរបស់ចិន បានចូលរួមក្នុងពិធីបើកបវេសនកាល ឆមាសថ្មី របស់សាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងបានថ្លែងសុន្ទរកថាគន្លឹះ ។ លោកប្រធានរដ្ឋ Xi បានថ្លែងថា សាលានេះដែលមានប្រវត្តិសាស្ត្រ ៩០ ឆ្នាំមានតម្លៃពិសេស ។ ដូច្នេះ...
វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា សហរដ្ឋអាមេរិក បានយល់ព្រមលើសក្តានុពលនៃការលក់មីស៊ីល និងឧបករណ៍ពាក់ព័ន្ធទៅឱ្យកោះតៃវ៉ាន់ដែលមានតម្លៃ ៦១៩ លានដុល្លារ ដើម្បីប្រើប្រាស់ដោយយន្តហោះចម្បាំង F-16 របស់ខ្លួន។ ការយល់ព្រមដោយក្រសួងការបរទេស និងការជូនដំណឹងជាផ្លូវការទៅកាន់សភានៅថ្ងៃតែមួយ គឺស្ទើរតែប្រាកដក្នុងចិត្តថា នឹងធ្វើឱ្យមានភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន នឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយកម្លាំងប្រសិនបើចាំបាច់។ មន្ត្រីម្នាក់នៅនាយកដ្ឋានបានឲ្យដឹងថា តៃវ៉ាន់នឹងប្រើប្រាស់មូលនិធិរបស់ខ្លួន ដើម្បីទិញសព្វាវុធ ហើយបានសង្កត់ធ្ងន់ថា ការអនុម័តនេះគឺស្របតាមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោនជួយកោះនេះក្នុងការរក្សាសមត្ថភាពការពារខ្លួនឱ្យបានគ្រប់គ្រាន់។...