ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនយកពន្ធលើ ប្រាក់ចំណូលរបស់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សា ត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចនលទ្រព្យ និងពន្ធប៉ាតង់ ៕
បរទេស ៖ លោក Armin Papperger នាយកប្រតិបត្តិ នៃក្រុមហ៊ុនសហគ្រិនយោធា ឈានមុខគេរបស់អាល្លឺម៉ង់ Rheinmetall បាននិយាយនៅក្នុងបទ សម្ភាសន៍ជាមួយ Pioneer កាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺម៉ង់គ្រោង នឹងបញ្ជូនប្រព័ន្ធការពារ ដែនអាកាសចំនួនពីរទៅកាន់ទីក្រុងគៀវ ក្នុងការផ្លាស់ប្តូរមួយដែលនេះអាចទុកឱ្យទីក្រុងប៊ែកឡាំង មិនមានការការពារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨...
ភ្នំពេញ ៖ ថ្លែងដោយមិនបញ្ចេញចំឈ្មោះ បុគ្គលណាមួយ ដែលបានប្រមាថ ព្រះមហាក្សត្រកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងដោយសង្កត់ធ្ងន់ថា ការប្រមាថលើអង្គព្រះមហាក្សត្រនេះ គឺជាទង្វើខុសច្បាប់ អសីលធម៌ និងមិនមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋ ។ ចំពោះការប្រមាថ អង្គព្រះមហាក្សត្រនេះ តាមរយៈការបង្ហាញ...
ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមន្ត្រីរឹតបន្តឹង ការគ្រប់គ្រងព្រំដែនជាមួយអ៊ុយក្រែន បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះដ្រូន ដែលអាជ្ញាធររុស្ស៊ីបាន ស្តីបន្ទោសលើទីក្រុងគៀវ បានផ្តល់ការប្រឈមថ្មីមួយ ដល់ទីក្រុងមូស្គូ មួយឆ្នាំបន្ទាប់ពីការលុកលុយពេញ ទំហឹងលើប្រទេសជិតខាងរបស់ខ្លួន ។ យន្តហោះដ្រូនប្រយុទ្ធមួយគ្រឿង បានធ្លាក់កាលពីថ្ងៃអង្គារ ចម្ងាយត្រឹមតែ ១០០គីឡូម៉ែត្រ (៦០...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីគោលការណ៍ណែនាំ សម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។ អនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍ណែនាំ សម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ៕
ភ្នំពេញ៖ បន្ទាប់ពី ប.ស.ស. កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ រួចកន្លងមក នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ បានផ្តល់វគ្គបណ្តុះបណ្តាល ស្តីពី ការអនុវត្តរបបសន្តិសុខសង្គមរបស់សាធារណរដ្ឋកូរ៉េ ក្រោមអធិបតី លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស.។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីចែករំលែកចំណេះដឹងរបស់ខ្លួន ជាពិសេសដើម្បីកសាងសមត្ថភាព ផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ ដើម្បីពង្រីកវិសាលភាព ក៏ដូចជាជំរុញនូវការអនុវត្ត របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ក្នុងប្រទេសកម្ពុជា ឲ្យបានទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ចីរភាពនិងនិរន្ដរភាព។ ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត អគ្គនាយករង ប.ស.ស. បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅ ចំពោះ គណៈប្រតិភូតំណាងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកកាន់បេឡាជាតិសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជានិងបានចូលរួមសហការផ្តល់វគ្គបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង ដែលនេះជាវគ្គបណ្តុះបណ្តាល ដ៏មានសារៈសំខាន់បំផុតសម្រាប់កសាង និងលើកកម្ពស់សមត្ថភាពនិងការយល់ដឹងបន្ថែមរបស់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញប.ស.ស. ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត នៅក្នុងអង្គភាព ប.ស.ស. ទាំងមូល។ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារួចកន្លងទៅនេះ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា ប.ស.ស. កម្ពុជា និងអង្គភាពសោធនជាតិ កូរ៉េ នឹងមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាលើសកម្មភាពរួមគ្នា មួយចំនួនដូចជាការអប់រំ ការបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរព័ត៌មានជាដើម។ ជាមួយគ្នានេះ លោក Kim Chi-Mug អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិ កូរ៉េ បានថ្លែងថា៖ ចាប់តាំងពីឆ្នាំ ២០១៣ មក អង្គភាពសោធនជាតិ កូរ៉េ បានផ្តល់ការបណ្តុះបណ្តាលដល់ ២៦ប្រទេស ដែលមានអ្នកចូលរួមប្រហែល ៩២០នាក់ ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរបទពិសោធន៍ នៅក្នុងប្រតិបត្តិការ នៃការអនុវត្តរបបប្រាក់សោធន និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយបណ្តាប្រទេសចំនួន៨ រួចមកហើយ ដើម្បីលើកកម្ពស់ និងផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា។ លោក Kim Chi-Mug បានថ្លែងបន្ដថា៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធនរបស់កម្ពុជា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងឆ្នាំ២០២២នេះ ហើយដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខារួច អង្គភាពសោធនជាតិ កូរ៉េនឹងផ្តល់វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗ ក្នុងគោលបំណងដើម្បីបង្ហាញ នូវការរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ដើម្បីអភិវឌ្ឍប្រព័ន្ធប្រាក់សោធននៅកម្ពុជា កាន់តែរីកចម្រេីន ហើយ លោកសង្ឃឹមថាប្រទេសទាំងពីរ នឹងបន្តផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានាពេលអនាគតបន្ថែមទៀត។ សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីគ្រូបង្គោល នៃអង្គភាពសោធនជាតិ (NPS) នៃសាធារណរដ្ឋកូរ៉េ និងថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក បច្ចេកទេសនៃ ប.ស.ស. ជាច្រើនរូប៕
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលត្រូវជាកូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យសមាជិក ស.ស.យ.ក ស្វែងយល់បន្ថែម ពីលក្ខណៈសម្បត្តិពេញលេញ ក្នុងភាពជាអ្នកដឹកនាំរបស់ លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ។...
ប៉េកាំង៖ សំណួរតៃវ៉ាន់ គឺជារឿងផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់ការដើរនៅលើគែម ឈប់ប្រើយុទ្ធសាស្ត្រស៊ីឡាមី និងបញ្ឈប់ការយល់ច្រឡំ និងការព្យាយាមបំភាន់ពិភពលោកលើបញ្ហាកោះតៃវ៉ាន់។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើអត្ថាធិប្បាយជាការឆ្លើយតបទៅនឹងការលើកឡើងខុសកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ប្រសិនបើសហរដ្ឋអាមេរិក បដិសេធមិនព្រមផ្លាស់ប្តូរផ្លូវខុសនោះ នឹងមានផលវិបាកពិតប្រាកដ ហើយវានឹងមកដោយតម្លៃពិតប្រាកដចំពោះសហរដ្ឋអាមេរិក នៅលើបញ្ហាកោះតៃវ៉ាន់។ លោកស្រី...
ហេលស៊ីនគី ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានឲ្យដឹងថា ការពន្យារពេលក្នុង ការផ្តល់សច្ចាប័នលើសមាជិកភាព របស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើងណាតូ របស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ធ្វើឱ្យប៉ះពាល់ដល់ភាពជឿ ជាក់របស់សម្ព័ន្ធភាព។ លោកស្រីបានឲ្យដឹងថា “យើង (ហ្វាំងឡង់ និងស៊ុយអែត) នឹងសង្ឃឹមថា នឹងក្លាយជាសមាជិក នៃអង្គការណាតូរួចហើយ”។ “ហ្វាំងឡង់...
ភ្នំពេញ៖ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ជាមេបញ្ជាការរង កងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ លេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅម៉ាលី បានដឹកមកដល់កម្ពុជា នៅម៉ោងជាង១២ រំលងអធ្រាត្រថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្នុងពិធីទទួលសពនេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម...