ភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB) បានបន្តអញ្ជើញចុះផ្សព្វផ្សាយគោលការណ៍ឥណទានគាំទ្រគម្រោងការដល់ការដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ជូនដល់បងប្អូនស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យកឱកាសនោះ លោកបណ្ឌិត បានធ្វើការលើកទឹកចិត្តដល់បងប្អូនគួរប្តូរពីការដាំដុះបន្លែនៅទៅវាល ងាកមកដាំដុះបន្លែក្នុងផ្ទះសំណាញ់វិញ ដើម្បីអោយបន្លែមានគុណភាពខ្ពស់ និងមានតំលៃជាងការដាំដុះនៅទីវាល។ បន្ថែមលើនេះលោកបណ្ឌិត...
ប៉េកាំង៖ ប្រទេសចិន កំពុងខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីសម្រុះសម្រួលជម្លោះរុស្ស៊ី-អ៊ុយក្រែន កាន់តែតានតឹង ខណៈដែលអ្នកការទូតកំពូលរបស់ចិនលោក វ៉ាង យី បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ផ្សេងទៀតនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនរួមទាំងអ៊ុយក្រែនផងដែរ។ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច កាន់តែចាប់អារម្មណ៍ក្នុងការបញ្ជូនអាវុធបន្ថែម ដើម្បីរក្សាការប្រយុទ្ធ ដែលកំពុងបន្តយូរអង្វែង។ អ្នកវិភាគចិនបានឲ្យដឹងថា ប្រទេសចិន នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រុះសម្រួល...
តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រសួងការបរទេសជប៉ុន កាលពីថ្ងៃពុធបានបដិសេធសេចក្តីថ្លែងការណ៍រួមរបស់ក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ ហៅកាត់ថា (G7) ដែលថ្កោលទោសរុស្ស៊ី ដែលចេញដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ ក្រសួងបានឲ្យដឹងថា ប្រទេសជប៉ុន មិនបានចេញសេចក្តីថ្លែងការណ៍បែបនេះទេ ហើយក្រសួងក៏បានទំនាក់ទំនងអំពីកំហុសជាក់ស្តែងទៅកាន់ក្រសួងការបរទេសសហរដ្ឋអាមេរិកផងដែរ។ យោងតាមក្រសួងនេះបានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្ញើសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេស G7 ដោយច្រឡំ ដែលសន្មតថាចាប់ពីខែតុលា ឆ្នាំ២០២២ ទៅកាន់សារព័ត៌មាន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើន រួមទាំងទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន បានដកអត្ថបទចេញដោយផ្អែកលើសេចក្តីថ្លែងការណ៍ខុសកាលពីល្ងាចថ្ងៃពុធ។...
ហ្សាកាតា៖ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang ដែលកំពុងបំពេញទស្សនកិច្ចនោះ លោកបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ដ៏យូរអង្វែង ដែលចិនបានភ្ជាប់ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងការគាំទ្រដ៏មានតម្លៃរបស់ខ្លួន សម្រាប់សមាហរណកម្មអាស៊ាន ដោយលោកបានលើកឡើងថា ប្រទេសចិន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យលុបបំបាត់នូវការភ័ន្តច្រឡំថា រដ្ឋបាលរាជធានី-ខេត្ត គឺជាមន្ទីរមួយរបស់ក្រសួងមហាផ្ទៃ ។ នាឱកាសអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទាក់ទងផ្ទេរអំណាចទៅមូលដ្ឋាននេះ សូមបំបាត់ចោលនូវការភ័ន្តច្រឡំថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការច្បាប់ ចំពោះលោក សុខ សុផា អតីតស្មៀនសង្កាត់តាខ្មៅ ដោយគ្មានការលើកលែង (សងលុយហើយជាប់គុកទៀត)។ លោក សុខ សុផា ស្មៀនសង្កាត់តាខ្មៅ បានស៊ីដាច់ប្រាក់ជាង៧០លានរៀល ពីកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា សម្តេចចង់ ឃើញ មានការបន្ថែមចំនួនស្ត្រីឲ្យកាន់តួនាទីជាថ្នាក់ដឹកនាំ ខេត្ត ស្រុក ខណ្ឌ ច្រើនដែលចំណុចនេះត្រូវយកចិត្តទុកដាក់។ ក្នុងពិធីបិទសន្និបាទក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថាកំលាំងមូលដ្ឋានគឺកំលាំងស្នូលដែលជួយដោះស្រាយបញ្ហាជូនប្រជាជនទាន់ពេលវេលាដោយមានអន្តរាគមន៍ជួយដោយកំលាំងទ័ពឈរជើងនៅទីនោះ។ ដូច្នេះសម្តេចនៅតែជំរុញលើកទឹកចិត្តដល់ការបែងចែក ផ្ទេរមុខងារអំណាចទៅឲ្យមូលដ្ឋាន...
ភ្នំពេញ ៖ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាម ដើម្បីងាយស្រួលផ្តល់ព័ត៌មានយ៉ាងឆាប់រហ័សនោះ សម្តេចក៏បានឆ្លៀតឱកាសលើកថា មានអភិបាលខេត្តខ្លះត្រូវបានគេវាយប្រហារធ្វើឲ្យកេរ្តិ៍មិនល្អហើយ តែបែរជាខ្លួនឯងនៅស្ងៀមស្ងាត់ឲ្យឈឹង ដោយគ្មានការចេញមកបកស្រាយអ្វីទាំងអស់ ។ ដើម្បីងាយស្រួលក្នុងការបកស្រាយទៅដល់អ្នកវាយប្រហារនោះ សម្តេចបានឲ្យអភិបាលខេត្តទាំងអស់ត្រូវបង្កើតប្រព័ន្ធតេឡេក្រាម ព្រោះប្រព័ន្ធនេះបានផ្តល់ព័ត៌មានលឿនរហ័សជាងហ្វេសប៊ុកទៀត។ ក្នុងឱកាសឲ្យគ្រប់រាជធានី-ខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ ធ្វើឡើងក្នុងគ្រាសម្តេចតេជោអញ្ជើញចូលរួមបិទសន្និបាតក្រសួងមហាផ្ទៃ នារសៀលថ្ងៃ២៣ កុម្ភៈ ។ ការឆ្លៀតចំណេញឲ្យអភិបាលខេត្តបង្កើតប្រព័ន្ធតេឡេក្រាមនេះ...
កាលថ្ងៃទី ១៦ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ក្រុមហ៊ុនមិត្តហ្វូន មានកិត្តិយសយ៉ាងក្រៃលែងដែលបានទទួលគ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមឱ្យក្រុមហ៊ុនមិត្តហ្វូន លោក កាវ ម៉ាញ ដឹក (Cao Manh Duc) ដែលជានាយកប្រតិបត្តិបានអញ្ជើញចូលរួមក្នុងពិធីនេះ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ...
On 22 February 2023, the Singapore Embassy in Phnom Penh hosted its first-ever Cambodia-Singapore Cooperation Centre (CSCC) alumni reception. Some 200 guests...