បរទេស៖យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងថាប្រទេសចិនបានប្រកាសបង្ហាញ នូវធាតុចូលដ៏សំខាន់ៗ ជាច្រើនជាផ្នែកមួយនៃផែនការដើម្បីកសាងសន្តិភាព រវាងរុស្សីនិងអ៊ុយក្រែន។ លោករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា លោកបានទទួលនូវការចែករំលែកជាច្រើនក្រោយជំនួប ជាមួយនឹងមន្ត្រីកំពូល របស់ចិនគឺលោករដ្ឋមន្ត្រីការបរទេសចិន Wang Yiកាលពីពេលថ្មីៗនេះ។ លោក Kuleba បានពោលបែបនេះថា៖លោក Wang Yi បានចែករំលែកជាមួយខ្ញុំនូវធាតុសំខាន់ដែលចិន...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធការអះអាងដែលថា ខ្លួនកំពុងរៀបចំផ្ទេរអាវុធដ៍សាហាវទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានជាសាធារណៈជាថ្មីនៅមុនថ្ងៃខួបនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនប្រទេសចិន នោះទេ ដែលបន្តបញ្ជូនអាវុធទៅកាន់សមរភូមិ” ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “ផ្លាស់ប្តូរការស្តីបន្ទោស និងផ្សព្វផ្សាយព័ត៌មានមិនពិត” ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ដែល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគបារាំង ឲ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នេីដល់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយកម្ពុជា លើវិស័យអភិវឌ្ឍ ធនធានមនុស្ស ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើង ជាដើម។ នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម...
កម្ពុជា ស្វាគមន៍វិនិយោគិនកូវ៉ែត ចង់វិនិយោគវិស័យប្រេង និងឧស្ម័នhttps://dap-news.com/national/2023/02/21/313728/ ពីថ្ងៃ២២ – ២៨កុម្ភៈ តំបន់មួយចំនួន នឹងចុះត្រជាក់នៅពេលយប់ និងព្រឹកhttps://dap-news.com/flood/2023/02/21/313733/ កម្ពុជា កំពុងស្វែងរកដៃគូវិនិយោគផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត មានតម្លៃជាង៤ពាន់លានដុល្លារhttps://dap-news.com/national/2023/02/21/313741/ ប្រមុខការទូតកម្ពុជា នឹងទៅទស្សនកិច្ចនៅថៃ ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែម នូវកិច្ចសហការកំពុងលូតលាស់https://dap-news.com/national/2023/02/21/313801/ ខេត្តកំពង់ចាម សម្រេចបង្កើត និងបំបែកភូមិបន្ថែមទៀតhttps://dap-news.com/national/2023/02/21/313814/ ពលរដ្ឋ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២...
គៀវ៖ នៅពេលដែលសញ្ញារយៈពេលមួយឆ្នាំនៃសង្រ្គាម ដែលចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខិតជិតមកដល់ អ៊ុយក្រែន កំពុងអំពាវនាវឱ្យមានយន្តហោះដ្រូនប្រយុទ្ធរាប់រយរាប់ពាន់គ្រឿង ដើម្បីជួយក្នុងការប្រយុទ្ធដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ លោក Anton Gerashchenko ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន បានប្រាប់កាសែត Newsweek ឲ្យដឹងថា “ពួកគេ គឺជាអាវុធទំនើបនៅទីនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ប្រភពបានឲ្យដឹងទៀតថា “យើងនឹងឈ្នះកាន់តែលឿន...
ភ្នំពេញទី 21 ខែ កុម្ភៈ ឆ្នាំ 2023 ៖ ទីបំផុត ខុនដូ អាគារថ្មី Tower F ដែលបានសាងសង់រួចជាស្រេច ចុងក្រោយគេបង្អស់ក្នុងចំណោម អាគារទាំង ៦ ត្រូវបាន ប្រកាសបើកលក់សារជាថ្មី ក្រោយពេលផ្អាកការលក់មួយរយៈ ដើម្បីសម្រេចផែនការមួយចំនួនរបស់ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...
ភ្នំពេញ៖ សាស្រ្តាចារ្យបណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការ ក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ជនក្បត់ជាតិ៣ជំនាន់ សមរង្ស៉ី ដែលបានប្រមាថជាថ្មីដល់ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរទូទាំងប្រទេស។ ការបង្ហោះតាមបណ្តាញសង្គមរបស់ ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចោទប្រកាន់យ៉ាងគឃ្លើនលើ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង គឺជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុតដែលមិនអាចលើកលែងបាន ដោយមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ» និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោស តាមបទប្បញ្ញត្តិនៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ លោកសាស្រ្តចារ្យ បន្ថែមថា «យើងខ្ញុំ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះទណ្ឌិតអន្ធពាល សម រង្ស៉ី ដែលនៅតែបន្តប្រព្រឹត្តអំពើអសីលធម៌ និងបំពានច្បាប់ជាធរមាន យ៉ាងគឃ្លើននេះ »។ «យើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងដង្ហែរតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុត នៃអង្គព្រះមហាក្សត្រ ព្រះប្រមុខរដ្ឋ ជាទីគោរពសក្ការៈ និងស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកព្រះទ័យស្នេហាជាតិដ៏ល្អបរិសុទ្ធ និងព្រះរាជតួនាទី ដ៏ត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា »។ លោក បន្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការដែល ប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនយោបាយជ្រុល និយមរបស់ជនក្បត់ជាតិបីជំនាន់ឲ្យអស់ពីកម្ពុជាដើម្បីរក្សា សន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ»៕
ប៉េកាំង៖ ប្រហែលមួយឆ្នាំមុន ប្រជាជនចិន ក៏ដូចជាមនុស្សស្ទើរតែទាំងអស់នៅជុំវិញពិភពលោកមានការភ្ញាក់ផ្អើលដោយជម្លោះយោធាដ៏ធំមួយ ដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងទំនាក់ទំនងអន្តរជាតិ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយនៃទ្វីបអឺរ៉ុប។ ជាអកុសល សោកនាដកម្មដ៏គួរឱ្យភ័យខ្លាចនេះ រវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនទាន់បញ្ចប់នៅឡើយ។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ គេហទំព័រ Global Times បានធ្វើការស្ទង់មតិលើបណ្តាញអ៊ីនធឺណេត ដែលទទួលបានគំរូឆ្លើយតបចំនួន ៥២១៤សំឡេង ពីអ្នកនិយមលេងអ៊ីនធឺណិតចិនជុំវិញពិភពលោក ដោយមានអ្នកចូលរួមច្រើនជាង...