ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសតម្លៃលក់រាយ ប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ៍ ចាប់ពីថ្ងៃទី២១-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយតម្លៃលក់រាយ ប្រេងធម្មតា ៤.៣៥០ រៀល ក្នុងមួយលីត្រ (ចុះ៥០រៀល) ខណៈប្រេងម៉ាស៊ូត ៤.៣០០ រៀលក្នុងមួយលីត្រ (ចុះ៥០រៀល) ៕
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា សហគមន៍អន្តរជាតិមានសិទ្ធិទាមទារ ឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ឆ្លងប្រទេសយ៉ាងធ្ងន់ធ្ងរ និងបណ្តាលឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ លោក Wang បានលើកឡើងថា វាចាំបាច់ក្នុងការធ្វើការស៊ើបអង្កេត ប្រកបដោយគោលបំណង មិនលំអៀង និងប្រកបដោយវិជ្ជាជីវៈ ចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ( ARDB ) និងសហការី នៅល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣,បានបន្តអញ្ជើញចូលរួមសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន របស់ ធនាគារ ARDB ជូនដល់សមាជិក សហគមន៍កសិកម្មភ្នំពេជ្របុរី ដែលមានទីតាំងស្ថិតនៅភូមិស្របាល ឃំុភ្នំពេជ្រ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានប្រាប់ទៅកាន់ក្រុមឧទ្ទាមក្រៅប្រទេស ដឹកនាំដោយលោក សម រង្ស៊ី ដែលរាជរដ្ឋាភិបាលចាត់ទុកជាពូជក្បត់ជាតិបីជំនាន់ កុំព្យាយាមអូសទាញ ថ្នាក់ដឹកនាំនិងសកម្មជន គណបក្សភ្លើងទៀន ឱ្យដើរខុសផ្លូវ។ តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព...
បរទេស៖កាសែត La Repubblica ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានសរសេរថារដ្ឋាភិបាលនៃប្រទេស អ៊ីតាលីកំពុង ធ្វើការពិចារណា ក្នុងការជ្រើសរើសយកជម្រើសក្នុងការបញ្ជូនយន្តហោះចម្បាំង របស់ខ្លួនទៅឲ្យប្រទេសអ៊ុយក្រែន។ ប្រភពចេញផ្សាយដោយកាសែតដដែលបានបន្តទៀតថាកិច្ចព្រមព្រៀងដែលកំពុងស្ថិតនៅលើតុពិភាក្សានោះគឺជឿជាក់ថាមានចំនួនយន្តហោះចម្បាំងចំនួន៥ដែលអាចនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងអំឡុងនៃដំណើរបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ជាផ្លូវការទៅកាន់រដ្ឋធានីក្រុងគៀវ។ យន្តហោះចម្បាំងដែលអាចផ្តល់ទៅឲ្យអ៊ុយក្រែននោះមានដូចជាយន្តហោះស៊េរីចាស់ AMX A-11 Ghibli ដែលប្រើប្រាស់សម្រាប់វាយប្រហារគោលដៅនៅផ្ទាល់ដីនិងក៏ដូចជាយន្តហោះប្រភេទ Tornado ផងដែរ។ ទោះបីជាយ៉ាងណាក្តីកាសែតនេះបានសរសេរថាកញ្ចប់យន្តហោះចម្បាំងនេះនឹងអាចក្លាយទៅជាគំនិតផ្តួចផ្តើមដំបូងគេដែលជឿជាក់ថាចំនួនរបស់វានឹងមិនអាចធ្វើការកែប្រែស្ថានភាពនៅលើដែនអាកាសរបស់អ៊ុយក្រែនបានឡើយ៕ ប្រែសម្រួល៖ស៊ុនលី
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានរិះគន់សហភាពអឺរ៉ុប ចំពោះការបន្តគោលនយោបាយដាក់ទណ្ឌកម្ម ដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានអនុវត្តប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយថា វាបង្ហាញពីការ បន្តប្រើប្រាស់ស្តង់ដារទ្វេរបស់ប្លុកនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell កាលពីយប់ថ្ងៃអាទិត្យ...
បរទេស៖មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថាសហរដ្ឋអាមេរិកពិត ជាបានជូនដំណឹងទៅ កាន់ប្រទេសរុស្សី ពិតមែនមុនដំណើរទស្សនកិច្ចជាផ្លូវ ការរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់រដ្ឋធានីក្រុងគៀវ។ ដំណើរទស្សនកិច្ចដែលខុសពីការលើកឡើងរបស់លោកប្រធានាធីបតី Joe Biden លើកមុនថាលោកនឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៉ូឡញប៉ុន្តែមិនមែនអ៊ុយក្រែន ហើយទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់ដដែលក៏បានលើកឡើងបែបនេះថា៖ ពួកយើងពិតជាបានផ្តល់ដំណឹងឲ្យទៅឲ្យ ភាគីរុស្សីពិតមែនចំពោះដំណើរ ទស្សនកិច្ចរបស់លោក Biden លើកនេះពោល គឺប៉ុន្មានម៉ោងនៃការចាកចេញរបស់លោកចេញពីទីក្រុងវ់ាស៊ិនតោន។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថ លោក ចូ បៃដិន ប្រធានាធិបតី សហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សន កិច្ចដោយ មិនប្រកាសមួយទៅកាន់រដ្ឋធានីរបស់ អ៊ុយក្រែននៅថ្ងៃចន្ទនេះ ដោយបង្ហាញពីសាមគ្គីភាពជាមួយទីក្រុង គៀវ នៅប៉ុន្មានថ្ងៃមុនខួបលើកទី១នៃការលុកលុយពេញលេញ របស់រុស្ស៊ីមកលើអ៊ុយក្រែន...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមឃ្លាំមើលគុណភាព កំពូលរបស់ ប្រទេសចិន បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Toyota បានចាប់ផ្តើមប្រមូលរថយន្តដែលនាំចូល ពីទីផ្សារប្រទេសចិន ឡើងវិញដោយសារបញ្ហាសុវត្ថិភាព ។ រដ្ឋបាលទទួលបន្ទុកបទប្បញ្ញត្តិទីផ្សារបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា បានដាក់ការងារនេះដល់ក្រុមហ៊ុន Toyota Motor (China) Investment Co.,...
ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការបង្កើត និងបំបែកភូមិ នៅក្នុងឃុំ-សង្កាត់ នៃខេត្តកំពង់ចាម៕