ព័ត៌មានអន្តរជាតិ

អាមេរិក ផ្តល់ដំណឹងជូនរុស្សី ជាមុនមុនដំណើរទស្សនកិច្ច របស់លោក Biden

បរទេស៖មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថាសហរដ្ឋអាមេរិកពិត ជាបានជូនដំណឹងទៅ កាន់ប្រទេសរុស្សី ពិតមែនមុនដំណើរទស្សនកិច្ចជាផ្លូវ ការរបស់លោកប្រធានាធិបតី Joe Biden ទៅកាន់រដ្ឋធានីក្រុងគៀវ។

ដំណើរទស្សនកិច្ចដែលខុសពីការលើកឡើងរបស់លោកប្រធានាធីបតី Joe Biden លើកមុនថាលោកនឹងបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងប៉ូឡញប៉ុន្តែមិនមែនអ៊ុយក្រែន ហើយទោះបីជាយ៉ាងណាក្តីមន្ត្រីជាន់ខ្ពស់ដដែលក៏បានលើកឡើងបែបនេះថា៖ ពួកយើងពិតជាបានផ្តល់ដំណឹងឲ្យទៅឲ្យ ភាគីរុស្សីពិតមែនចំពោះដំណើរ ទស្សនកិច្ចរបស់លោក Biden លើកនេះពោល គឺប៉ុន្មានម៉ោងនៃការចាកចេញរបស់លោកចេញពីទីក្រុងវ់ាស៊ិនតោន។

ទោះបីជាយ៉ាងណាក្តីលោកមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តទៀតថាការផ្តល់ដំណឹងជូនរុស្សី បញ្ជាក់ពីគោលបំណងមិនបង្ក ជម្លោះណាមួយបន្ថែមទៀតឡើយជាមួយនឹងរុស្សី ប៉ុន្តែមិនបានលំអិតថាតើអាមេរិក បានទំនាក៉ទំនងទៅរុស្សីដោយ របៀបណាហើយថាតើរុស្សី បានឆ្លើយតបយ៉ាងណានោះដែរ។

គួរឲ្យដឹងដែរថា អតីតប្រធានាធិបតីរុស្សី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្សី Dmitry Medvedev បានប្រកាសនៅក្នុង Telegram របស់គាត់ថាលោក Biden បានទទួលការធានាអះអាង ពីសុវត្ថិភាពពី ភាគីរដ្ឋាភិបាល ក្រុងមូស្គូចំពោះដំណើរទស្សនកិច្ចលើកនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top