តាកែវ៖ មន្ត្រីជាន់ខ្ពស់ គណបក្សភ្លើងទៀន និងសកម្មជនផ្សេងៗទៀតចំនួន ២០០នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលធ្វើឡើងនៅមន្ទីបក្សស្រុកត្រាំកក់ ខេត្តតាកែវ។ពិធីទទួលសមាជិកថ្មីនេះ ក្រោមអធិបតីភាពរបស់ លោក លី សាម៉េត (គ្រូមា) ទីប្រឹក្សាផ្ទាល់សម្តេចតេជោ...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Fahrettin Koca រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសតួកគី បានប្រកាសកាលពីល្ងាចថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនដល់២០.២១៣នាក់ នៅទីក្រុងរបស់ប្រទេសតួកគី ខណៈអ្នករបួសមានចំនួន៨០.០៥២នាក់ផ្សេងទៀត ត្រូវបានរាយការណ៍នៅក្នុងប្រទេសឲ្យបានដឹង ។ លោក Koca បានកត់សម្គាល់ថា ខេត្ត Hatay ភាគខាងត្បូងនៃប្រទេសតួកគី មានអ្នកស្លាប់...
បរទេស៖ មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់បង្ហោះតេស្តសាកល្បង បានយ៉ាងជោគជ័យ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាងថាវាធ្វើឡើងដើម្បីបង្ហាញ ពីភាពរួចរាល់ក្នុងការរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅកាន់ពិភពលោកផងដែរ។ ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force នៅកាលីហ្វ័រញ៉ាហើយជាលទ្ធផល នៃការសាកល្បងគឺធ្វើឡើងបានជោគជ័យទាំងសុវត្ថិភាព...
បរទេស៖ ទីភ្នាក់ងារស៊ើបការសំងាត់ FBI កាលពីថ្ងៃម្សិលមីញបានប្រកាសថាបានបើកប្រតិបត្តិការ ចូលអតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដើម្បីស្វែងរកឯកសារសំងាត់មួយចំនួន។ ប្រតិបត្តិការចូលស្វែងរកនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោកPence ត្រូវបានកោះហៅដោយទីប្រឹក្សាពិសេស ក្នុងការស៊ើបអង្កេតលើអតីតប្រធានាធិបតី Donald Trump ។ រំលឹកដែរថាក្រុមការងារ FBI មួយក្រុមក៏ធ្លាប់បានបើកប្រតិបត្តិចូលផ្ទះអតីតលោកប្រធានាធិបតីអាមេរិក Trump នៅ Mar...
កំពង់ចាម ៖ សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំកម្មវិធីទិវាជាតិអំណានលើកទី២ ការប្រឡងស្នាដៃ តែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ២០២៣ និងពិធីកាត់ខ្សែបូផ្ទាំងសិលាព្យញ្ជនៈ និងស្រះភាសាខ្មែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា...
ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសចិន ភាគីទាំងពីរ (កម្ពុជា-ចិន) បានចុះហត្ថលេខា លើលិខិតប្រគល់ទទួល នូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្រោមអធិបតីភាព នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ដោយក្នុងនោះ...
ភ្នំពេញ៖ ក្នុងឱកាសចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ចាំង យូសៀ (Zhang You Xia)...
ភ្នំពេញ៖ គណបក្សភ្លើងទៀន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសមាជវិសាមញ្ញគណបក្ស ដោយបានជ្រើសតាំងមន្រ្តី៣រូប បន្ថែមទៀត ឱ្យធ្វើជាអនុប្រធានបក្ស។ មន្រ្តីទាំង៣រូបនោះ រួមមាន៖ លោក រ៉ុង ឈុន ដែលទើបនឹងប្រកាស ហក់ចូលធ្វើនយោបាយសារជាថ្មីជាគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលកំពុងរងពាក្យបណ្ដឹងនៅតុលាការពីសំណាក់គណបក្សកាន់អំណាច និងលោក...
ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា រួមទាំងបុគ្គលិក បាននាំយកវិភាគទាន ២៨០ ០០០ ០០០រៀល (ពីររយប៉ែតសិបលានរៀល) ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះកុមារកម្ពុជា។ យោងតាម គណនីហ្វេសប៊ុក «ក្រគរ កែវ រតនៈ» បានឱ្យដឹងថា ថ្នាក់ដឹកនាំ និងបុគ្គលិកអគ្គិសនី កម្ពុជាអបអរបុណ្យ...
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រទេសអ៊ុយក្រែន បានទទួលរងការវាយប្រហារ ដោយដ្រូននិងមីស៊ីល ជាច្រើនដង ពីសំណាក់ប្រទេសរុស្សី សំដៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធធំៗ នៅក្នុងប្រទេស។ ការវាយប្រហារ ដែលត្រូវបានគេដឹងថា បានចាប់ផ្តើម នៅវេលាពេលព្រឹកព្រលឹម ដោយក្នុងនោះអ៊ុយក្រែន បានបន្លឺជាសម្លេង ប្រកាសអាសន្នផង នៅទូទាំងប្រទេស ហើយអជ្ញាធរអ៊ុយក្រែន បានអះអាងថា បានរារាំងនិងបាញ់ទំលាក់យន្តហោះដ្រូន ប្រភេទ Kamikaze...