ព័ត៌មានជាតិ

សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តកំពង់ចាម រៀបចំការប្រកួតប្រឡងស្នាដៃ តែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ ២០២៣

កំពង់ចាម ៖ សាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានរៀបចំកម្មវិធីទិវាជាតិអំណានលើកទី២ ការប្រឡងស្នាដៃ តែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ២០២៣ និងពិធីកាត់ខ្សែបូផ្ទាំងសិលាព្យញ្ជនៈ និងស្រះភាសាខ្មែរ ដោយមានការនិមន្ត និងអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា ជាវាគ្មិនកិត្តិយស និង លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានសហភាពសហព័ន្ធយុវជនខេត្តត្បូងឃ្មុំ ជាអគណអធិបតីភាពដើម្បីបើកកម្មវិធីប្រកួតស្នាដៃនាថ្ងៃនេះ ។

លោក មួន វាសនា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តកំពង់ចាម ( UME ) បានថ្លែងថា បច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគោលនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តម សិក្សាឯកជនបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធាន មនុស្សក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដើម្បីលើកកម្ពស់ គុណភាពប្រសិទ្ធភាព និងសីលធម៌ នៃការអប់រំថ្នាក់ឧត្តមសិក្សា។

លោក មួន វាសនា បានឲ្យដឹងទៀតថា សាកលវិទ្យាល័យ UME ខេត្តកំពង់ចាមបានសហការណ៏ជាមួយ ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីបំពាក់សម្ភារៈនៅក្នុង បណ្ណាល័យដ៏ធំទូលាយដែលមានសៀវភៅ រាប់ម៉ឺនក្បាល មាន Electronic-Library និងមានកុំព្យូទ័រភ្ជាប់ប្រព័ន្ធ Internet ដើម្បីផ្តល់លទ្ធភាពដល់និស្សិតក្នុងការសិក្សាស្រាវជ្រាវពង្រើកចំណេះដឹងរបស់ខ្លួន។ ជាមួយគ្នានេះដើម្បីជំរុញសាកលវិទ្យាល័យអោយមានគុណភាពខ្ពស់ និងតាមទាន់សកលភាវូបនីយកម្មនោះ សាកលវិទ្យាល័យបានខិតខំស្វះស្វែងរកដៃគូរសហប្រតិបត្តិការអន្តរជាតិជាច្រើនដៃគូទាំងនេះបានធ្វើកិច្ចសហការសហការគ្នា លើកម្មវិធីសិក្សា ទស្សនកិច្ចសិក្សា សិក្ខាសាលាផ្សេងៗ ដើម្បីបង្កើនចំណេះដឹងនិស្សិតផងដែរ។

លោក មួន វាសនា បន្តថា សាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចមានផែនការយុទ្ធសាស្រ្តប្រចាំឆ្នាំ រយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងផែនការយុទ្ធសាស្រ្តថវិកា ដោយផ្អែកលើលទ្ធផល និងការពិនិត្យតាមដានលទ្ធផលជាក់លាក់ពី១ឆ្នាំ ទៅ១ឆ្នាំអោយស្រមតាមផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។ គោលដៅអភិវឌ្ឍ ឆ្នាំ២០៣០ និងទិសដៅវិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញពីក្តីបំណង ក្នុងការនាំយកប្រទេសកម្ពុជា ឪ្យឆ្លងផុតពីភាពក្រីក្រ ផ្លាស់ប្តូរមុខមាត់ថ្មីដើម្បីក្លាយជាប្រទេស ដែលមានចំណូល មធម្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ ហើយក្លាយជាប្រទេសអភិវឌ្ឍដែលមានចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៥០។

យើងខ្ញុំជាគណៈគ្រប់គ្រងនឹងខិតខំបន្តទៀត ដើម្បីរៀបចំផែនការអភិវឌ្ឍដោយផ្តោតទៅលើ ទិសដៅវិស័យអប់រំ ធ្វើយ៉ាងណា កសាង និងអភិវឌ្ឍនធនធាន មនុស្សប្រកបដោយគុណភាព និងគុណធម៌ ប្រសើរបំផុតគ្រប់ផ្នែក ដើម្បីចូលរួកសាងកម្ពុជាឪ្យក្លាយជាសង្គមរីកចម្រើនផ្នែកចំណេះដឹងជាមូលដ្ឋាន ឪ្យសម្រេចទៅនឹងគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ។

ដោយទ្បែក សាខាសាកលវិទ្យាល័គ្រប់គ្រង និង សេដ្ឋកិច្ច UME យើងដោយយោងតាមអនុក្រិត្យរាជរដ្ឋាភិបាលលេខ១២០អនក្របកបានកំណត់យកថ្ងៃទី១១ខែមីនារៀងរាល់ឆ្នាំជាទិវាជាតិអំណាននៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីបណ្តុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និង ការតែងនិពន្ធ រួមចំណែកការពារការពារ និង ពង្រឹងវប្បធម៌ ។ នៅក្នុងឆ្នាំ ២០២៣ នេះ តាមរយះការរៀបចំការប្រកួតប្រឡងស្នាដៃតែងនិពន្ធ យករង្វាន់ជ័យលាភីប្រចាំឆ្នាំ ២០២៣ ក្រោមប្រធានបទ ការសិក្សាពេញមួយជិវិត ៕

To Top