ភ្នំពេញ៖ បន្ទាប់ពីការកសាងអស់ពេលជាយូរមក ជាមួយនឹងការចាក់បេតុងចុងក្រោយ ព្រីនស៍ ហេបភីនេស ផ្លាហ្សា បានបិទបញ្ចប់ការសាងសង់ជាន់ដំបូលអគារ ដូចការគ្រោងទុកនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។ ពិធីបិទបញ្ចប់ការសាងសង់ ជាន់ដំបូលអគារព្រីនស៍ ហេបភីនេស ផ្លាហ្សាបានចាប់ផ្តើមជាផ្លូវការនៅម៉ោង 10 ព្រឹក។ លោក Sheng Jiaqian នាយករងប្រតិបត្តិ នៃក្រុមហ៊ុនព្រីនស៍...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការប្រើប្រាស់កម្លាំង របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើបាឡុងខ្យល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាប្រតិកម្មហួសហេតុ។ លោកបានលើកឡើងថា “យើងសម្តែងការតវ៉ាយ៉ាងឱឡារិក ប្រឆាំងនឹងការផ្លាស់ប្តូររបស់ភាគី សហរដ្ឋអាមេរិក និងរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពស្រដៀងគ្នា”៕ ប្រែសម្រួល...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានកំណត់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនពីរ គឺសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។។ ការកំណត់ថ្ងៃប្រជុំពេញអង្គនេះ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃ៦ កុម្ភៈនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិតីភាពសម្តេច ហេង សំរិនប្រធានរដ្ឋសភា ។ អង្គប្រជុំ នាថ្ងៃនេះ ក៏បានអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា...
ប៉េកាំង៖ អ្នកកាសែតជើងចាស់ជនជាតិអេស្ប៉ាញ លោក Javier Garcia បានឲ្យដឹងនៅក្នុងសៀវភៅថ្មីរបស់លោក ដែលមានចំណងជើងថា “China, Threat or Hope” ថា “ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងអ្នកនយោបាយ និងរដ្ឋាភិបាលមួយចំនួន បានបំភិតបំភ័យយើងជារៀងរាល់ថ្ងៃថា ការកើនឡើងរបស់ប្រទេសចិន បង្កការគំរាមកំហែង ដល់ពិភពលោកទាំងមូល និងជាពិសេសចំពោះលោកខាងលិច និងការពិតនៃបដិវត្តន៍ជាក់ស្តែង។” លោក...
ភ្នំពេញ ៖ ក្រោយមានការចាត់តាំងពីលោក ខូយ រីដាអភិបាលខេត្តពោធិ៍សាត់ អភិបាលរងខេត្តមួយរូប កំពុងជួបប្រជុំជាមួយតំណាង អ្នកហែរធម្មយាត្រារបស់សមាគមគ្រូបង្រៀនកម្ពុជា ដែលដឹកនាំដោយ លោក រ៉ុង ឈុន ក្រោយពួកគាត់បានហែរក្បួន ដល់ខេត្តពោធិ៍សាត់ ជាទីកន្លែងគោលដៅ។ លោក ខូយ រីដា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៦ កុម្ភៈថា មានការជួបប្រជុំជាមួយពួកគាត់ជាមុនសិន...
ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវដំណាក់កាលទី៤ នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ក្នុងនោះបូករួមទាំងបេសកកម្មហោះហើរ នៃយានអវកាសស្ទង់រុករកភពព្រះចន្ទឈ្មោះ ChangE-6 ChangE-7និងChangE-8។ លោក Wu Weiren អគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ នៃប្រទេសចិនបានលើកឡើងថា យានអវកាសChangE-6 នឹងប្រមូលយកសំណាកកាន់តែច្រើន ពីប៉ែកខាងក្រោយនៃភពព្រះចន្ទ ដើម្បីខំប្រឹងសម្រេចបាន នូវគោលដៅនៃការប្រមូលសំណាក ទម្ងន់២គីឡូក្រាម។ យានអវកាសChangE-7នឹងចុះចតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលមានភារកិច្ចសំខាន់ គឺធ្វើការស្ទង់រុករកក្នុងដំណើរហោះហើរ...
ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំថោះឆ្នាំ ២០២៣ ចំនួនអ្នកធ្វើទេសចរណ៍ នៅទូទាំងប្រទេសចិន គឺ ៣០៨ លាននាក់ ដែលសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុក ៣ សែន ៧ ម៉ឺន ៥ ពាន់ ៨ រយ ៤៣ លានយាន់ប្រាក់ចិន បានកើនឡើង ២៣,១...
បរទេស៖ មេធាវីអាមេរិកលោក Merrick Garland កាលពីចុងសប្តាហ៍កន្លងមកនេះ បានធ្វើការប្រកាសជាលើកដំបូងនូវអ្វីដែលគេហៅថា ជាការប្រគល់ទ្រព្យសម្បត្តិរបស់រុស្សី ដែលធ្លាប់បានរឹបអូសនោះ ទៅឲ្យប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលជាផ្នែកមួយនៃទណ្ឌកម្មប្រឆាំងនឹងរុស្សី ពីសំណាក់អាមេរិកនិងលោលខាងលិច ក្រោយពេលដែលរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តបើកប្រតិបត្តិការពិសេសយោធា ទៅលើប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិដែលត្រូវប្រគល់ ទៅឲ្យប្រទេសអ៊ុយក្រែនជាលើកដំបូងនេះ ត្រូវបានគេដឹងថា មានតម្លៃប្រមាណជា៥,៤លានដុល្លារនិងជាទឹកប្រាក់ ដែលត្រូវបានរឹបអូសពីមហាសេដ្ឋីជំនួញ ជនជាតិរុស្សីលោក Konstantin Malofeyev...
បរទេស៖អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាង ថាកិច្ចចរចាសន្តិភាព ដែលទំនងនឹងអាចបានកើតឡើងរវាងប្រទេសរុស្សី និងអ៊ុយក្រែន នោះត្រូវធ្វើឡើងតាំងតែពីជម្លោះ គ្នាបានកើតឡើងដំបូងភ្លាមៗមកម្ល៉េះ។ លោកអតីតមេដឹកនាំរូបនេះក៏បានបន្តទៀតដែរថា៖ ទោះបីជាយ៉ាងណាក្តីក្រុម អ្នកគាំទ្រលោកខាងលិចដែលស្ថិតនៅក្នុង ជួររដ្ឋាភិបាលនៃទីក្រុងគៀវបាននាំគ្នារារាំងដំណើរ ការចរចាដើម្បីសន្តិភាពនេះទៅវិញរវាង ប្រទេសជិតខាងទាំងពីរ។ លោក Bennett ដែលបានធ្វើការពន្យល់និងសន្ទនាតាមវិដេអូដល់ទៅរយៈពេល៥ម៉ោង ជាមួយនឹងទូរទស្សន៍អ៊ីស្រាអ៊ែល Channel 12 តាំងតែពីថ្ងៃសៅរ៍បានអះអាងទៀតថា...
បរទេស៖យោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីនៃប្រទេសអារ៉ាប៊ីសាអូឌីតព្រះអង្គ Abdulaziz bin Salamn បានបញ្ជាក់ថាគោលនយោបាយទណ្ឌកម្មនានាដែលធ្វើឡើងពីសំណាក់សហរដ្ឋអាមេរិកនិងអឺរ៉ុបព្រមទាំងសម្ព័ន្ធមិត្តប្រឆាំងរុស្សីនោះនឹងធ្វើឲ្យវិស័យថាមពលសកលលោកជួបបញ្ហាកាន់តែធំឡើង។ សមាជិករដ្ឋរបស់អឺរ៉ុបទើបតែបានប្រកាសដាក់ចេញនូវទណ្ឌកម្មកញ្ចប់ទី១០ដែលប្រើប្រាស់សម្រាប់ប្រឆាំងទៅនឹងប្រទេសរុស្សីដែលជាអ្នកផលិតប្រេងឆៅដ៏ធំបំផុតមួយរបស់ពិភពលោកដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយប្រាក់ចំណូលរបស់រុស្សីហើយកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមបណ្តាប្រទេស G7 និងប្រទេសអូស្ត្រាលីនិងចូល ជាធរមាននៅ ថ្ងៃទី៥ ខែកុម្ភៈនេះ ហើយ។ រដ្ឋមន្ត្រីដដែលបានព្រមានកាលពីថ្ងៃសៅរ៍ ដោយឆ្លើយតបទៅនឹងសំណួរមួយ អំពីរបៀបដែលវិធានការពាណិជ្ជកម្ម នឹងប៉ះពាល់ដល់ទីផ្សារថាមពលចំពោះមុខអ្វីដែលហៅថា ទណ្ឌកម្មសេដ្ឋកិច្ច ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ការបន្ថយវិនិយោគ ប៉ុន្តែពួកគេបែរជាកំពុងធ្វើឲ្យមាន កង្វះការផ្គត់ផ្គង់ថាមពលគ្រប់ប្រភេទ នៅពេលដែលពួកគេត្រូវការបំផុតទៅវិញ៕...