ភ្នំពេញ៖ ប្រជាពលរដ្ឋ បានសម្ដែងនូវការហួសចិត្ត ជាពន់ពេក ចំពោះសំណងដែលទទួលបាន ដោយទារិការម្នាក់អាយុ២ខួប បានស្លាប់បាត់បង់ជីវិត ចោលឪពុកម្តាយ ទាំងខ្លួនមិនទាន់ស្គាល់ ពន្លឺព្រះអាទិត្យ ច្បាស់ស្រួលបួលផង ដោយសារហេតុការណ៍គ្រោះថ្នាក់ចររាចរណ៍មួយ កើតឡើងនៅចំណុចរង្វង់មូល កួរស្រូវ ផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដូចក្នុងរូបជាភស្តតាង...
បរទេស៖ យោងតាមការអះអាងដោយលោករដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃ ម្សិលមិញ បានឲ្យដឹងថា ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានផ្ញើសារមួយមកកាន់ទីក្រុងមូស្គូ ស្តីអំពីបញ្ហាជម្លោះនៅអ៊ុយក្រែន។ លោករដ្ឋមន្ត្រីការបរទេសរុស្សីបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តីសារដែលអាមេរិកបានផ្ញើមករុស្សីនោះគឺហាក់ដូចជាមិនមានតម្លៃអ្វីជាដុំកំភួនឡើយនេះបើយោងតាមការបញ្ជាក់បន្ថែមពីសំណាក់លោករដ្ឋមន្ត្រីការបរទេសរុស្សី។ ថ្លែងនៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចក្នុងប្រទេសអេហ្ស៊ីបលោក Lavrov បានបង្ហាញសាររបស់រដ្ឋមន្ត្រី ក្រសួងការ បរទេសអាមេរិកថា អាមេរិកអំពាវនាវឲ្យរុស្សីក្នុងការបញ្ឈប់ហើយចាកចេញពីអ៊ុយក្រែន ដែលនៅពេល រួចរាល់វានឹងមិនមានរឿងអ្វីទាំងអស់កើតឡើងបន្តទៀតឡើយ។...
បរទេស៖ប្រធានាធិបតីក្រូអាតលោក Zoran Milanovic កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីការ យល់ឃើញ របស់លោកចំពោះស្ថានភាពជម្លោះនៅអ៊ុយក្រែនជាពិសេសតំបន់ Crimea។ លោកប្រធានាធិបតីបានថ្លែងថាការកើនឡើងនៃការបញ្ចូនអាវុធុនធ្ងន់ទៅឲ្យអ៊ុយក្រែនពីសំណាក់អង្គការណាតូនិងសម្ព័ន្ធមិត្តគឺជារឿងដ៏អសិលធម៍ជាទីបំផុតនិងបានត្រឹមតែអូសបន្លាយសង្គ្រាមបង្ហូរឈាមជាមួយនឹងរុស្សីប៉ុណ្ណោះ។ លោកបន្តថាលទ្ធផលដែលទទួលបានការការសម្រេចចិត្តទាំងនោះគឺនឹងមិនអាចធ្វើឲ្យអ៊ុយក្រែនសម្រេចតាមបំណងបានឡើយទោះបីជាការវាយយកតំបន់ Crimea មកវិញក្តីពីព្រោះថានេះគឺជាប្រភេទសង្គ្រាមបែបអូសបន្លាយ។ លោកក៏បានបង្ហាញអំពីជំហប្រឆាំងទៅនឹងការផ្គត់ផ្គង់អាវុធនានាទៅឲ្យអ៊ុយក្រែនផងដែរហើយពន្យល់ថាការចូលរួមពាក់ព័ន្ធណាមួយជាមួយនឹងសង្គ្រាមមួយនេះគឺជារឿងដ៏គ្រោះថ្នាក់បំផុត៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយស្រុកកោះធំ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងស្រុកធំ ខេត្តកណ្ដាល ខណៈអគារមន្ទីរពេទ្យនេះ សម្រេចការសាងសង់បានប្រមាណ ៨០.៥១%ហើយ។ សូមបញ្ជាក់ថា មន្ទីរពេទ្យនេះ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា មេដឹកនាំការងារ បារាំង សង្ឃឹមថានឹងនាំបាតុករជាង១លាននាក់ ឡើងវិញនៅថ្ងៃអង្គារនេះនៅក្នុងការប៉ះទង្គិចឆន្ទៈ ចុងក្រោយជាមួយ រដ្ឋាភិបាលជុំវិញ ផែនការរបស់ខ្លួនក្នុងការរុញច្រានអាយុចូលនិវត្តន៍នៅបារាំង ។ សម្រាប់ភាគីទាំង២ ការធ្វើកូដកម្ម និងការតវ៉ាទូទាំងប្រទេស គឺជាការធ្វើតេស្តដ៏សំខាន់មួយ ។ រដ្ឋាភិបាលរបស់ប្រធានាធិបតីបារាំងលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្អែកនេះ នឹងជួបសំណេះសំណាលជាមួយសិស្ស ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២០ តុលា...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ក្រុមស្ត្រីហ្វីលីពីនដែលនៅរស់ រានមានជីវិត ពីទាសករផ្លូវភេទ ដោយយោធាសង្គ្រាមលោកលើកទី២ របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះបានជំរុញ ឱ្យរដ្ឋាភិបាលជប៉ុនទ ទួលស្គាល់ឧក្រិដ្ឋកម្ម សង្គ្រាមរបស់ខ្លួន ដោះស្រាយបញ្ហា “លួងលោមស្ត្រី” និងបញ្ឈប់ “ការធ្វើឲ្យក្តៅក្រហាយ” ។ លោក Sharon Cabusao-Silva...
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ការបំផ្ទុះអត្តឃាតនៅវិហារ ឥស្លាមមួយនៅក្នុងទីស្នាក់ការប៉ូលិសក្នុងប្រទេសប៉ាគីស្ថាន ដោយបានសម្លាប់ មនុស្សជាង៩០នាក់គឺជាការវាយប្រហារ សងសឹកដែលមានគោលដៅ ។ ប៉ូលិសចន្លោះពី៣០០ទៅ៤០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ ការអធិស្ឋានពេលរសៀល នៅឯវិហារឥស្លាមនៃបរិវេណ នោះកាលពីថ្ងៃចន្ទក្នុងរដ្ឋធានី Peshawar នៃខេត្តនៅគ្រាដែលជញ្ជាំងទាំងមូល និងដំបូលភាគច្រើនត្រូវបាន...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អ្នកបើកយន្តហោះម្នាក់បានស្លាប់នៅគ្រាដែលយន្តហោះចម្បាំងរបស់កងទ័ពអាកាសវៀតណាមបានធ្លាក់អំឡុងពេលហ្វឹកហាត់នៅថ្ងៃអង្គារនេះ នៅភាគខាងជើងនៃប្រទេស ។ ទីភ្នាក់ងារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលថ្ងៃត្រង់នៅក្នុងខេត្ត Yen Bai ហើយអ្នកបើកយន្តហោះអាយុ៣០ឆ្នាំបានស្លាប់ខណៈគ្រាដែលព្យាយាមចុះចតយន្តហោះចម្បាំង Su-22 ដែលផលិតដោយរុស្ស៊ីនៅឯអាកាសយានដ្ឋានក្នុងស្រុក ។ ក្រសួងការពារជាតិវៀតណាម បានបើកការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុនេះ...
បរទេស៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៩២ នាក់ហើយបន្ទាប់ពីការបំផ្ទុះគ្រាប់បែក អត្តឃាតនៅវិហារអ៊ីស្លាមដែលសំដៅ ទៅលើប៉ូលីសនៅទីក្រុង Peshawar ក្នុងប្រទេសប៉ាគីស្ថាន។ វិហារឥស្លាមនេះស្ថិតនៅក្នុងតំបន់ទីស្នាក់ការប៉ូលីសដែលមានសន្តិសុខខ្ពស់ ហើយការស៊ើបអង្កេតកំពុងដំណើរការលើរបៀបដែលអ្នកបំផ្ទុះគ្រាប់បែកចូល។ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងមេដឹកនាំផ្សេងទៀតបានថ្កោលទោសការវាយប្រហារកាលពីថ្ងៃចន្ទ ដែលជាការវាយប្រហារអាក្រក់បំផុតមួយនៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមតាលីបង់នៅប៉ាគីស្ថានបានបដិសេធការជាប់ពាក់ព័ន្ធនេះ បន្ទាប់ពីការអះអាងដំបូងដោយមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការរបស់ខ្លួន។...