បរទេស៖ ប្រធានាធិបតីប្រេស៊ីល លោក Lula Da Silva កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជំហដាច់ខាតរបស់ប្រេស៊ីលថា នឹងមិនលក់អាវុធ ប្រើប្រាស់រថក្រោះ ទាំងឡាយណា ឲ្យទៅប្រទេសអ៊ុយក្រែនឡើយ។លោកប្រធានាធិបតីរូបនេះ ក៏បានថែមទាំ ងបន្តធ្វើការរិះគន់ៗធ្ងន់ៗ ទៅលើគោលនយោបាយ របស់លោកខាងលិចមួយចំនួន ហើយបញ្ជាក់ថា អ៊ុយក្រែនក៏គួរតែត្រូវបាន ស្តីបន្ទោសខ្លះដែរ ចំពោះជម្លោះលើកនេះនិងចុងក្រោយបានបញ្ជាក់ អព្យាក្រិតរបស់ប្រេស៊ីលបន្តទៀតចំពោះ មុខជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងមិនធ្វើការផ្គត់ផ្គង់យន្តហោះចម្បាំង ណាមួយឲ្យទៅប្រទេសអ៊ុយក្រែនឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាល្លឺម៉ង់ទើបតែបានប្រកាសផ្តល់រថក្រោះធន់ធ្ងន់ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនរួចទៅហើយដែលជារឿងដែលមិនគួរឲ្យជឿខណៈដែលមន្ត្រីរដ្ឋាភិបាលជាច្រើនបានជឿជាក់ថាការបន្តផ្តល់យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យអ៊ុយក្រែនក៏នឹងក្លាយទៅជារឿងដែលមិនអាចជៀសផុតនោះដែរ។ គួរឲ្យដឹងដែរថាកាលពី ពាក់កណ្តាលសប្តាហ៍ កន្លងមកនេះអាល្លឺម៉ង់ បានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រថក្រោះធុនធ្ងន់ Leopard 2 ដែលជារថក្រោះជួរមុខសំខាន់បំផុតរបស់ខ្លួន ទៅឲ្យប្រទេសអ៊ុយក្រែនហើយព្រមទាំងប្រកាសអនុញ្ញាតិឲ្យបណ្តាប្រទេសដទៃទៀតមានសិទ្ធក្នុងការផ្គត់ផ្គង់រថក្រោះនេះដូចគ្នាទៅឲ្យអ៊ុយក្រែនផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖The RTចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើបញ្ហាយឺតយ៉ាវនៃការដឹកជញ្ជូនរថក្រោះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមកកាន់ប្រទេសអ៊ុយក្រែន។ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត The Sky News កាលពីថ្ងៃម្សិលមិញនោះដែរថាមេដឹកនាំអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថារដ្ឋាភិបាលក្រុងគៀវនឹងមិនមានភាពសប្បាយចិត្តនិងពេញចិត្តឡើយប្រសិនបើរថក្រោះដែលខ្លួនទទួលបានមានចំនួនតិចតួចពីបណ្តាប្រទេសលោកខាងលិច។ សេចក្តីថ្លែងការណ៍របស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសសន្យាក្នុងការផ្គត់ផ្គង់រថក្រោះប្រភេទ M1 Abram ចំនួនដល់ទៅ៣១គ្រឿងឲ្យប្រទេសអ៊ុយក្រែនប៉ុន្តែបញ្ជាក់ថាការដឹកជញ្ជូននឹងអាចប្រើប្រាស់ពេលវេលាច្រើនដល់ទៅរាប់សិបខែ។ សេតវិមានធ្លាប់បានពន្យល់ហើយដែរថាការដឹកជញ្ជូនដែលត្រូវកាលពេលវេលាគឺដោយសារតែរថក្រោះទាំងនោះត្រូវការតម្លើងថ្មីនៅអ៊ុយក្រែនជាជាងការបញ្ជូនរថក្រោះទាំងមូលចេញពីស្តុករបស់អាមេរិកតែម្តង៕ប្រែសម្រួល៖ស៊ុនលី
កម្ពុជា-កូរ៉េ នឹងពិនិត្យលទ្ធភាព ចុះ MoU ស្តីពីកិច្ចការគយឆាប់ៗនេះhttps://dap-news.com/national/2023/01/27/308350/ ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ ១៤-១៦°Chttps://dap-news.com/national/2023/01/27/308300/ កម្ពុជា ស្វាគមន៍ការមកដល់ជាថ្មី របស់ភ្ញៀវទេសចរចិន នៅព្រលានយន្តហោះ ខេត្តព្រះសីហនុhttps://dap-news.com/national/2023/01/27/308285/ គណបក្សឯកភាពជាតិខ្មែរ ប្រកាសចូលរួមបោះឆ្នោតឆ្នាំ២០២៣ ដោយមិនលាបពណ៌ និងជេរប្រមាថបក្សផ្សេងៗhttps://dap-news.com/national/2023/01/27/308276/...
Update: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានអះអាងម្តងហើយម្តងទៀតថា “ពួកណាស៊ីនិយម” កំពុងប្រតិបត្តិការ នៅក្នុងប្រទេសអ៊ុយក្រែន ដែលជាការចោទប្រកាន់ដែលគាត់ បានប្រើដើម្បីបង្ហាញពីភាពត្រឹមត្រូវ នៃអន្តរាគមន៍យោធារបស់គាត់នៅទីនោះ – នៅថ្ងៃចងចាំ Holocaust ។ នេះតាម AFP នៅមុននេះបន្តិច។ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ...
Breaking: លោក ពូទីន ស្តីបន្ទោស ‘ពួកណាហ្ស៊ី’ នៅអ៊ុយក្រែន ក្នុងថ្ងៃរំលឹកដល់ការសម្លាប់រង្គាល នេះបើតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច។
Update: អាស៊ែបៃហ្សង់ កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនកំពុងជម្លៀសបុគ្គលិក ចេញពីស្ថានទូតរបស់ខ្លួន ក្នុងទីក្រុងតេអេរ៉ង់ ដោយបន្ទោសអ៊ីរ៉ង់ ចំពោះការវាយប្រហារប្រដាប់អាវុធ ដែលក្នុងនោះប្រមុខសន្តិសុខ ត្រូវបានសម្លាប់ និងឆ្មាំពីរនាក់ បានរងរបួស។ នេះបើតាម AFP នៅមុននេះបន្តិច។ អ្នកនាំពាក្យក្រសួងការបរទេសលោក Ayxan Hacizada បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “ការទទួលខុសត្រូវទាំងអស់ សម្រាប់ការវាយប្រហារ...
Breaking: អាហ្ស៊ែបៃហ្ស៊ង់ ជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួន និងបន្ទោសអ៊ីរ៉ង់ ជុំវិញការវាយប្រហារ, នេះបើតាម AFP នៅមុននេះបន្តិច។
ស្ដុកហូម ៖ ក្រុមអ្នកវិភាគ បានឲ្យដឹងថា ភាពតានតឹងចុងក្រោយបំផុត រវាងតួកគី និងស៊ុយអែត ជុំវិញការតវ៉ានាពេលថ្មីៗនេះ ក្នុងទីក្រុងស្ដុកហូម រួមទាំងការដុតច្បាប់ចម្លង នៃគម្ពីគូរ៉ា អាចសម្របសម្រួលការដេញ ថ្លៃចូលជាសមាជិកអង្គការណាតូ របស់ស៊ុយអែត ។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានកាលពីថ្ងៃច័ន្ទថា ស៊ុយអែតមិនគួររំពឹងថា នឹងមានការគាំទ្រពីតួកគី...
ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីមានវិធានការស្វែងរកជនអគតិ បំពុលសង្គម ដែលលួចដាក់រូបលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប លើគណនី Facebook ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នកំពូល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ។ យោងតាមសចក្ដីប្រកាសព័ត៌មាន របស់...