ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ២បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ៤២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ព្រមទាំងអាចបង្កើតឱកាសការងារជាង ៦ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៣ មករានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ...
ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នឹងរៀបចំវគ្គហ្វឹកហ្វឺន សកម្មភាពកំចាត់មីនមនុស្សធម៌ ជូនមន្ដ្រីជំនាញបោស សម្អាតមីនប្រទេសអ៊ុយក្រែន ព្រោះអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ដោយសារសង្គ្រាម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMAC នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋាភិបាលជប៉ុន បានផ្ដល់ការគាំទ្រដល់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងការរៀបចំវគ្គហ្វឹកហ្វឺន...
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១២ មករានេះ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨» ។ យោងតាមហ្វេសប៊ុកលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី...
តូក្យូ៖ មន្ត្រីការបរទេស និងការពារជាតិកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធថា អំណាចដែលកំពុងកើនឡើងរបស់ចិន បង្កជា “បញ្ហាប្រឈមជាយុទ្ធសាស្ត្រដ៏ធំបំផុត” នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ ដោយប្តេជ្ញាពង្រឹងការទប់ស្កាត់ ក៏ដូចជាពង្រីកវិសាលភាពនៃ សន្ធិសញ្ញាសន្តិសុខ របស់ពួកគេទៅក្នុងលំហ។ ប្រឈមមុខនឹងការគម្រាមកំហែង ផ្នែកសន្តិសុខយ៉ាងធ្ងន់ធ្ងរផងដែរ ពីកូរ៉េខាងជើង និងរុស្ស៊ី រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការពារជាតិលោក...
តូក្យូ៖ នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការខកចិត្ត ចំពោះការសម្រេចចិត្ត របស់ប្រទេសចិនក្នុងការផ្អាកការ ផ្តល់ទិដ្ឋាការដល់អ្នកដំណើរជប៉ុន ជាការឆ្លើយតបទៅនឹងទីក្រុងតូក្យូ រឹតបន្តឹងការគ្រប់គ្រងព្រំដែនលើភ្ញៀវទេសចរ មកពីប្រទេសចិន ដើម្បីការពារការរីករាលដាល នៃការឆ្លងមេរោគ។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងបំពេញទស្សនកិច្ច នៅចក្រភពអង់គ្លេសថា “វាពិតជាគួរឱ្យសោកស្ដាយខ្លាំងណាស់ ដែលប្រទេសចិនបានអនុវត្ត ជាឯកតោភាគីនូវការដាក់កម្រិត ដែលហាក់ដូចជាមិនមានពាក់ព័ន្ធនឹង...
គៀវ៖ ទាហានអ៊ុយក្រែនប្រហែល ១០០ នាក់នឹងធ្វើដំណើរទៅកាន់ សហរដ្ឋអាមេរិកភ្លាមៗនៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមការហ្វឹកហ្វឺន លើប្រើប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Patriot ធ្វើឱ្យទីក្រុងគៀវ កាន់តែខិតទៅជិត ដើម្បីទទួលបានការការពារ ដែលស្វែងរកជាយូរមកហើយប្រឆាំងនឹង ការបន្តវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី។ អ៊ុយក្រែន បានស្នើសុំឱ្យសហរដ្ឋអាមេរិក ផ្តល់ប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស Patriot អស់រយៈពេលជាច្រើនខែ ដោយសារវាអាចកំណត់គោលដៅលើយន្តហោះ កាំជ្រួចធ្វើដំណើរ និងមីស៊ីលផ្លោងរយៈចម្ងាយខ្លីជាង។ ក្នុងអំឡុងដំណើរទស្សនកិច្ចចុងខែធ្នូ...
ព្រុចសែល៖ មួយថ្ងៃបន្ទាប់ពីការប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងកាន់តែរឹងមាំ នៅពេលក្រោយសង្រ្គាមអ៊ុយក្រែន អង្គការណាតូ និងសហភាពអឺរ៉ុបបានចាប់ផ្តើម ក្រុមការងារមួយក្នុងគោលបំណង ជំរុញការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ដោយប្រកាសពីការផ្លាស់ប្តូរនេះកាលពីថ្ងៃពុធ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានឲ្យដឹងថា ចាំបាច់ត្រូវប្រឈមមុខនឹង ការគំរាមកំហែងប្រភេទថ្មី បន្ទាប់ពីការវាយប្រហារ កាលពីឆ្នាំមុនលើបំពង់បង្ហូរឧស្ម័ន Nord Stream និង...
គៀវ៖ រុស្ស៊ីបានបញ្ជាឲ្យឧត្តមសេនីយ៍កំពូលរបស់ខ្លួន ទទួលបន្ទុកលើការឈ្លានពានអ៊ុយក្រែន ក្នុងការរង្គោះរង្គើដ៏ធំបំផុត នៅឡើយចំពោះរចនាសម្ព័ន្ធបញ្ជាការយោធារបស់ខ្លួនបន្ទាប់ពី បរាជ័យក្នុងសមរភូមិជាច្រើនខែ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergei Shoigu បានតែងតាំងអគ្គសេនាធិការលោក Valery Gerasimov ជាមេបញ្ជាការកងកម្លាំងរួម សម្រាប់អ្វីដែលទីក្រុងម៉ូស្គូហៅថា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅអ៊ុយក្រែន។ ទង្វើនេះមិនត្រឹមតែធ្វើឱ្យលោក Gerasimov ទទួលខុសត្រូវដោយផ្ទាល់ ចំពោះជោគវាសនានៃ យុទ្ធនាការនេះប៉ុណ្ណោះទេ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអញ្ជើញចូលរួមក្នុងកិច្ចគណៈរដ្ឋមន្ដ្រី បានលើកឡើងថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
តេអេរ៉ង់៖ តុលាការរបស់ប្រទេសអ៊ីរ៉ង់ បានប្រកាសថា ការកាត់ទោសប្រហារជីវិត ត្រូវបានកាត់ទោសលើ អតីតមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ម្នាក់ ក្រោមការចោទប្រកាន់ពីបទ ចារកម្មប្រឆាំងនឹងប្រទេសនេះ។ អតីតអនុរដ្ឋមន្ត្រីការពារជាតិ ដែលត្រូវបានកំណត់អត្តសញ្ញាណ ដោយក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ថា លោក Alireza Akbari ត្រូវបានចោទប្រកាន់ពីបទ “ចារកម្មក្នុងនាមចក្រភពអង់គ្លេស” “អំពើពុករលួយនៅលើផែនដី” ដែលជាពាក្យប្រើប្រាស់ដោយអាជ្ញាធរអ៊ីរ៉ង់ ដើម្បីសំដៅទៅលើបទល្មើសជាច្រើន រួមទាំងការពាក់ព័ន្ធផងដែរ។ ទីភ្នាក់ងារសារព័ត៌មាន Mizan...