ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)

ភ្នំពេញ ៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ហើយលើសេចក្តីព្រាងច្បាប់ស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)»។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលអញ្ជើញចូលរួមក្នុងកិច្ចគណៈរដ្ឋមន្ដ្រី បានបញ្ជាក់ថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី)»

សូមរំលឹកថា ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈដំបូងរបស់កម្ពុជា ត្រូវបានប្រកាសឱ្យប្រើនៅឆ្នាំ១៩៩៣ ដើម្បីរៀបចំឱ្យមានជាក្របខណ្ឌគតិយុត្ត សម្រាប់របបគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ ដែលផ្តោតជាសំខាន់លើ ប្រព័ន្ធថវិកាផ្អែកលើធាតុចូល ។ នៅឆ្នាំ២០០៤ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ “កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ” ដោយមានគោលដៅផ្លាស់ប្តូរ ប្រព័ន្ធថវិកាផ្អែកលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និងវិមជ្ឈការ ពោលគឺសំដៅប្រែក្លាយជាជំហានៗនូវប្រព័ន្ធ

ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ(ថ្មី) ត្រូវបានរៀបចំក្នុងគោលបំណងដើម្បី កសាងក្របខណ្ឌគតិយុត្តគោល និងចាំបាច់សម្រាប់ការអនុវត្ត ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ឬហៅកាត់ ថា “ថវិកាសមិទ្ធកម្ម” ដែលជាម៉ូដែលសមស្របសម្រាប់កម្ពុជា ស្របតាមយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ ថវិកាឆ្នាំ២០១៨-២០២៥ ដែលជាស្នូលនៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៕

To Top