បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បទឈប់បាញ់គ្នាឯកតោភាគី ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin ហាក់ដូចជាមាន ប្រសិទ្ធភាពតិចតួចបំផុត នៅក្នុងតំបន់ប្រយុទ្ធពីព្រោះថា អជ្ញាធរអ៊ុយក្រែនបានអះអាងថា យោធារុស្សីនៅតែបានបើកការវាយប្រហារទៅលើតំបន់ទីតាំងមួយចំនួននៅឡើយ។ ក្រុមការងារជួយសង្គ្រោះរបស់ ប្រទេសអ៊ុយក្រែនម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ដោយយោធារុស្សី ខណៈដែលបទឈប់បាញ់ ដោយរុស្សីនៅតែមានដំណើរការនៅឡើយក្តី។ គួរឲ្យដឹងដែរថា រុស្សីក្រោមការបញ្ជារដោយមេដឹកនាំរុស្សី...
គៀវ៖ ក្រសួងសេដ្ឋកិច្ចរបស់ ប្រទេសនេះបានឲ្យដឹងថា GDP របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដោយកំណត់ត្រា ៣០,៤ភាគរយកាលពីឆ្នាំមុន ដោយសារតែជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ សេវាកម្មសារព័ត៌មានរបស់ ក្រសួងបានដកស្រង់សម្តីលោកស្រី Yulia Svyrydenko ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនថា “នៅឆ្នាំ២០២២ សេដ្ឋកិច្ចអ៊ុយក្រែន បានទទួលរងការខាតបង់ និងការខូចខាតដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃ ឯករាជ្យភាពទាំងមូល” ។ ក្រសួងបានឲ្យដឹងថា...
“នេះមិនត្រឹមតែនឹងមិនបង្ក ជាផលប៉ះពាល់ប៉ុន្មានដល់ ការទប់ស្កាត់ការរីករាលដាលនៃវីរុសនោះទេ ថែមទាំងក៏គ្មានអំណោយផល ដល់ការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយ ចំពោះផលប៉ះពាល់ដែលបណ្តាលមកពី ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរ ។” នៅថ្ងៃទី ៦ ខែមករា សមាគមបង្ការនិងគ្រប់គ្រង ជំងឺឆ្លងរបស់អាមេរិក (IDSA) ដែលជាអង្គការប្រកបដោយឥទ្ធានុភាព ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់អាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍ នៅលើគណនីបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្តែងការប្រឆាំង...
+នៅពីក្រោយជំនឿចិត្ត គឺជាការកើនឡើងនៃកម្លាំងរបស់ចិនប្រជាជនចិនជាង ១. ៤ ពាន់លាននាក់គិតនៅទិសដៅមួយ ប្រឹងប្រែងឆ្ពោះទៅទិសដៅតែមួយ ជួយយកអាសាគ្នា រួមសាមគ្គីគ្នា គ្មានកិច្ចការណាដែលមិនអាចធ្វើបាន ឬឧបសគ្គណាដែល មិនអាចយកឈ្នះបាននោះទេ ។ ប្រជាជនគឺជាទីពំនាក់ដ៏រឹងមាំបំផុត ទំនុកចិត្តដ៏ខ្លាំងបំផុត និងប្រភពកម្លាំងជាដរាប ។ +នៅពីក្រោយជំនឿចិត្ត គឺជាអំណោយនៃមរតកអរិយធម៌វប្បធម៌ប្រពៃណីចិនដ៏អស្ចារ្យ របស់ចិនមិនត្រឹមតែជាហ្សែនវប្បធម៌ នៃភាពរុងរឿងមិនចេះរលត់ របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ក៏ជាប្រភពទឹករស់នៃសង្គមនិយម...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន នឹងបន្តចាត់វិធានការផ្លូវច្បាប់ ជាមួយនឹងភាពស្របច្បាប់របស់អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការរំលោភ របស់រដ្ឋាភិបាលអ៊ីស្រាអែល។ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅក្រុងយេរូសាឡឹមខាងកើត “គឺជាការចាប់ផ្តើមនៃ ការអនុវត្តគោលនយោបាយថ្មី របស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំតាមរយៈអនឡាញ ដោយមានការចូលរួមពីសំណាក់ ប្រទេសកំពុងអភិវឌ្ឍជាង ១២០ប្រទេសនៅសប្តាហ៍ក្រោយ។ កិច្ចប្រជុំដែលធ្វើឡើង ក្នុងគោលបំណងសំខាន់មួយ គឺចែករំលែកពីចំណេះដឹង ផ្នែកសេដ្ឋកិច្ចនិងពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សារបស់បណ្តាក្រុមប្រទេស G20 ដែលទើបបានធ្វើឡើង នៅក្នុងឆ្នាំនេះក្នុងប្រទេសឥណ្ឌូនេស៊ី។ តាមការបញ្ជាក់បន្ថែមកិច្ចប្រជុំ នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតប្រកបដោយ លក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព។ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ។ ក្នុងឱកាសអញ្ជើញ អបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ទីបំផុតអាមេរិកបានប្រកាសផ្តល់កញ្ចប់ថវិកាថ្មី ដែលមានតម្លៃ៣,៧៥ពាន់លានដុល្លារ សម្រាប់វិស័យយោធាជួយ ដល់ប្រទេសអ៊ុយក្រែននៅក្នុងជម្លោះដែលកំពុងបន្តកើនឡើង។ ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងចំណោមកញ្ចប់យោធាថ្មីនោះ គេអាចមើលឃើញដែរនូវ អាវុធប្រភេទប្រើប្រាស់នៅសមរភូមិប្រយុទ្ធក្នុងដែនទឹកជាមីស៊ីល ប្រឆាំងយន្តហោះចម្បាំងរយៈចំងាយខ្លី RIM-7 Sea Sparrow ផងដែរទោះបីជាមិនបានដឹងអំពីចំនួនពិតប្រាកដក្តី។ គួរឲ្យដឹងដែរមីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើងតាំងតែ ពីដើមទសវត្សឆ្នាំ១៩៦០មកម្ល៉េះ ហើយជឿជាក់ថា គឺជាប្រភេទអាវុធដ៏សាកសមបំផុតសម្រាប់ប្រព័ន្ធបាញ់ដែលសល់...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានឲ្យដឹងថា “ការពង្រឹងទំនាក់ទំនង រវាងហ្វីលីពីន និងចិន គ្រាន់តែអាចធ្វើឲ្យរលូននូវផ្លូវ ទៅរកភាពជាដៃគូកាន់តែធំ ស៊ីជម្រៅ និងរឹងមាំ” ។ លោក Marcos បានធ្វើការកត់សម្គាល់បន្ទាប់ពី បានត្រឡប់ទៅទីក្រុងម៉ានីលវិញ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ “ប្រកបដោយផ្លែផ្កា”...