ព័ត៌មានអន្តរជាតិ

អាមេរិក សម្រេចផ្តល់កញ្ចប់យោធាថ្មី តម្លៃជិត ៤ពាន់លានដុល្លារ ឲ្យអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ទីបំផុតអាមេរិកបាន
ប្រកាសផ្តល់កញ្ចប់ថវិកាថ្មី ដែលមានតម្លៃ៣,៧៥ពាន់លានដុល្លារ សម្រាប់វិស័យយោធាជួយ ដល់ប្រទេសអ៊ុយក្រែននៅក្នុង
ជម្លោះដែលកំពុងបន្តកើនឡើង។

ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងចំណោមកញ្ចប់យោធាថ្មីនោះ គេអាចមើលឃើញដែរនូវ អាវុធប្រភេទប្រើប្រាស់នៅសមរភូមិ
ប្រយុទ្ធក្នុងដែនទឹកជាមីស៊ីល ប្រឆាំងយន្តហោះចម្បាំងរយៈចំងាយខ្លី RIM-7 Sea Sparrow ផងដែរទោះបីជាមិនបាន
ដឹងអំពីចំនួនពិតប្រាកដក្តី។

គួរឲ្យដឹងដែរមីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើងតាំងតែ ពីដើមទសវត្សឆ្នាំ១៩៦០មកម្ល៉េះ ហើយជឿជាក់ថា គឺជាប្រភេទអាវុធដ៏សាកសម
បំផុតសម្រាប់ប្រព័ន្ធបាញ់ដែលសល់ ពីសម័យសូវៀតដែលអ៊ុយក្រែនមាននៅក្នុងស្តុក ៕

ប្រែសម្រួល៖ ស៊ុន លី

To Top