បាងកក ៖ មន្ត្រីរដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃ បានអនុម័តតម្រូវការថ្មីសម្រាប់ភ្ញៀវបរទេស ដើម្បីបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់ពីរដូស។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខាភិបាល សាធារណៈលោក Anutin Charnvirakul បានឲ្យដឹងថា ការមកដល់បរទេស ក៏តម្រូវឱ្យមានការធានារ៉ាប់រង ការធ្វើដំណើរដែលគ្របដណ្តប់លើការចំណាយ ដែលអាចទាក់ទងនឹងជំងឺកូវីដ-១៩ ក្នុងករណីដែលគោលដៅ បន្ទាប់របស់ពួកគេទាមទារ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៣ បានអញ្ជេីញចូលរួមក្នុងពិធីសែនក្រុងពាលី និងអភិសេករូបសំណាកបារមី លោកតាលោកយាយ ព្រះពោធិព្រឹក ថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារលោកហុកឡងឌី (សួនពោធិព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តអាមេរិក មិនបានបោះឆ្នោតជ្រើសរើស ប្រធានសភាថ្មីនោះទេ ខណៈដែលការបោះឆ្នោត បានឈានចូលដល់ថ្ងៃទីបី កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាជិកសភាអាមេរិក Kevin McCarthy មកពីរដ្ឋកាលីហ្វ័រញ៉ា ដែលជាមេដឹកនាំគណបក្ស សាធារណរដ្ឋនៃសភា បានធ្លាក់ចុះនូវការបោះឆ្នោតចាំបាច់ ដើម្បីទទួលយកការប្រគល់រង្វាន់ នៅក្នុងការបោះឆ្នោតពីរជុំបន្ថែមទៀត នៅរសៀលថ្ងៃព្រហស្បតិ៍។ សភាជាន់ទាបដែលមានអាសនៈចំនួន ៤៣៥ ដែលគណបក្សសាធារណរដ្ឋ...
វ៉ាស៊ីនតោន៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវវិធានការថ្មី ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេតវិមានបានឲ្យដឹងថា វិធានការនេះនឹង “ពង្រីក និងពន្លឿនផ្លូវច្បាប់ សម្រាប់ការធ្វើចំណាកស្រុក ប្រកបដោយសណ្តាប់ធ្នាប់ និង ផ្តល់លទ្ធផលថ្មីសម្រាប់អ្នកដែលមិនប្រើប្រាស់ផ្លូវច្បាប់ទាំងនោះ”។ បុគ្គលដែល “ប៉ុនប៉ងចូលសហរដ្ឋអាមេរិក ដោយគ្មានការអនុញ្ញាត មិនមានមូលដ្ឋានច្បាប់ ដើម្បីបន្តស្នាក់នៅ និងមិនអាចត្រូវបានគេបណ្តេញចេញ ដោយយោងតាមចំណងជើងទី៤២”...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang បានសរសេរនៅក្នុងអត្ថបទ ដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធនៅក្នុង Washington Post ថាស្ថិរភាពទំនាក់ទំនង រវាងចិន-អាមេរិក គឺជាអ្វីដែល “អនាគតរបស់ភពផែនដីអាស្រ័យលើ” ។ មុនពេលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេស របស់ប្រទេសចិន កាលពីចុងឆ្នាំមុន លោក Qin បានធ្វើជាឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក តាំងពីខែកក្កដា...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី លើកទឹកចិត្តឱ្យយុវជនគ្រប់រូប បង្វែរចិត្តគំនិតលេង កីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាព ។ លោកស្រីអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤...
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតួគីលោក Recep Tayyip Erdogan និងសមភាគីលោក Vladimir Zelensky កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ អំពីការវិវត្តិចុងក្រោយ នៃបញ្ហានៅអ៊ុយក្រែនជាមួយគ្នា។ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីបញ្ហាច្រករបៀងសម្រាប់នាំ ធញ្ញ្ញជាតិព្រមទាំងច្រករបៀង តាមរយៈប្រទេសតួគីសម្រាប់កិច្ចការងារ មនុស្សធម៍ផងនិងក៏ដូចជាការផ្តល់ជំនួយជា ថាមពលសម្រាប់ប្រទេសអ៊ុយក្រែនផង នៅក្នុងអំឡុងពេលនៃការបាត់បង់ថាមពលអគ្គិសនីមួយចំនួនធំ ក្រោយការវាយប្រហារដោយ...
បរទេស៖យោងតាមការបញ្ជាក់ដោយ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បាន ឲ្យដឹងថាបារាំង នឹងធ្វើការផ្គត់ផ្កត់អាវុធ ជារថក្រោះធុនស្រាលផលិតក្នុងស្រុក AMX-10 ជាច្រើនគ្រឿង ទៅឲ្យបរទេស អ៊ុយក្រែន ក្រោយការពិភាក្សា ចុងក្រោយ។ ដំណឹងនៃការផ្គត់ផ្គង់អាវុធថ្មីនេះ ត្រូវបានធ្វើឡើងតាមសំណើរ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy និងនៅក្រោយពេលដែលលោកបានជួប ពិភាក្សានិងលំអិតអំពីកិច្ចការងារនេះជាមួយ នឹងប្រធានាធិបតីបារាំង Emmanuel...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាសហរដ្ឋអាមេរិក នឹងមិនធ្វើការ បញ្ជុននិងផ្គត់ផ្គង់រថក្រោះធុនធ្ងន់និងទំនើបបំផុតរបស់ខ្លួន M1 Abram ទៅឲ្យ រទេសអ៊ុយក្រែនឡើយទោះ បីជារដ្ឋាភិបាលក្រុងគៀវជារឿយៗតែងតែបានស្នើសុំក្តី។ មិនត្រឹមតែអាមេរិកនោះទេសូម្បីតែបណ្តាប្រទេសក្នុងសមាជិក ណាតូផ្សេងទៀតក៏មិនហ៊ានក្នុងការផ្តល់អាវុធទំនើប បំផុតមួយនេះទៅឲ្យអ៊ុយក្រែនដែរគិតចាប់តាំងតែ ពីពេលដែលមានជម្លោះកើតឡើងរវាងអ៊ុយក្រែននិងរុស្សី។ ថ្លែងដោយមិនបានបញ្ចេញអត្តសញ្ញាណទៅកាន់ក្រុមអ្នកយកការណ៍ របស់វ៉ាស៊ិនតោនមន្ត្រីអាមេរិកបានបញ្ជាក់ថា រថក្រោះ M1 Abram គឺជារថក្រោះដែលប្រើប្រាស់ ថាមពលប្រេងសាំងច្រើនបំផុតនិងមានលក្ខខណ្ឌមួយចំនួនទៀត ដែលជឿជាក់ថាមិនអាចជារឿង ល្អសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់ឡើយ។...