បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការផ្តល់សំភាសជាមួយនឹង ក្រុមអ្នកយកព័ត៌មានរបស់ LCI បារាំង ថាកិច្ចសន្ទនាជាមួយនឹង ប្រទេសរុស្សីគឺជារឿងចាំបាច់ ប្រសិនបើអឺរ៉ុបនៅតែមានបំណង ក្នុងការត្រឡប់ទៅលើសន្តិភាពវិញ ហើយរដ្ឋាភិបាលក្រុងប៉ារីស នឹងនៅតែព្យាយាមថែរក្សាទំនាក់ទំនងជាធម្មតាជាមួយនឹងរដ្ឋាភិបាលក្រុងមូស្គូ។ លោកស្រីបានបន្តបែបនេះថា៖ ពួកយើងសង្ឃឹមថា នឹងអាចបន្តថែរក្សាទំនាក់ទំនងជាធម្មតា ជាមួយនឹងប្រទេសរុស្សី ដូចទៅនឹងបណ្តាប្រទេសដទៃទៀត ដែរហើយលោកស្រីក៏បាន លើកឡើងដែរថា...
បរទេស៖យោងតាមរបាយការណ៍របស់កាសែតបរទេសនៅថ្ងៃនេះបាន ឲ្យដឹងថាអាល្លឺម៉ង់កំពុងពិចារណាក្នុងការ ផ្តល់អាវុធ បន្ថែមឲ្យអ៊ុយក្រែនជាពិសេសប្រភេទរថយន្តយោធាមួយចំនួន ពោលគឺនៅក្រោយកិច្ចប្រជុំសម្រប សម្រួលជាមួយ នឹងបារាំងនិងអាមេរិករួចមក។ ប្រភពដដែលបានបន្តទៀតថាជំហ៊ានបន្ទាប់ដែលអាល្លឺម៉ង់ នឹង ត្រូវធ្វើនោះគឺការផ្តល់អាវុធដែលមានគុណភាពឲ្យ អ៊ុយក្រែនហើយជឿជាក់ថា នឹងអាចប្រកាសជាផ្លូវការលឿន បំផុតក្នុងសប្តាហ៍នេះខណៈដែលអាមេរិក នឹងធ្វើការប្រកាសដូចគ្នានេះនៅតាមក្រោយ។ ការសម្រេចចិត្តផ្តល់អាវុធបន្ថែមឲ្យអ៊ុយក្រែន លើកនេះគឺស្ថិតនៅក្នុងចំនួនមិន ទាន់ច្បាស់លាស់នៅឡើយប៉ុន្តែជឿជាក់ ថាការចរចានិងពិភាក្សា គ្នារវាងអាល្លឺម៉ង់បារាំងនិងអាមេរិក សម្រាប់កិច្ចការងារនេះត្រូវបានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍មកហើយ។ បារាំងមុនគេកាលពីថ្ងៃពុធ...
គៀវ៖ យោងតាមការប៉ាន់ស្មានរបស់យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីប្រហែល ៨០០នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថា នឹងបំពាក់រថពាសដែកបន្ថែមទៀត ប៉ុន្តែមិនមែនរថក្រោះ ដែលខ្លួនចង់បាននោះទេ។ យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រភពបានឲ្យដឹងថាទីក្រុងម៉ូស្គូ ក៏បានបាត់បង់យន្តហោះមួយគ្រឿង ឧទ្ធម្ភាគចក្រ និងរថក្រោះបីគ្រឿងផងដែរ។ ភាគីអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក...
រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា កសិករចិញ្ចឹមមាន់នៅ ទូទាំងទ្វីបអឺរ៉ុប ត្រូវបានបង្ខំឱ្យសម្លាប់ហ្វូងសត្វរបស់ពួកគេនៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ដើម្បីបង្អាក់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីដែលឆ្លងខ្លាំងនៅទ្វីបនេះ ។ កាលពីថ្ងៃពុធ អាជ្ញាធរស៊ុយអែតបានប្រកាសថា ពួកគេនឹងសម្លាប់មាន់ប្រហែល១៦៥.០០០ក្បាល នៅកសិដ្ឋានតែ១ នៅភាគខាងត្បូង នៃប្រទេស បន្ទាប់ពីការផ្ទុះឡើងនៃមេរោគ Salmonella ។ លោកស្រី Katharina Gielen ប្រធានផ្នែកគ្រប់គ្រង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកម្ចាត់អតីតរដ្ឋមន្ត្រីការបរទេស ដែលដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចប្រជុំកំពូលរបស់ គាត់ជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ។ នេះបើតាមការលើកឡើងរបស់សមាជិកសភាកូរ៉េខាងត្បូង...
ប៉េកាំង៖ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរបានឱ្យដឹងថា ប្រទេសចិន និងហ្វីលីពីនបានព្រមព្រៀង គ្នាបង្កើត បណ្តាញទំនាក់ទំនងផ្ទាល់នៅលើសមុទ្រចិនខាងត្បូង និងដើម្បីដោះស្រាយជម្លោះលើផ្លូវទឹក ដែលមានជម្លោះ “តាមរយៈមធ្យោបាយសន្តិភាព” នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានជួបជាមួយប្រធានាធិបតីចិនស៊ី ជីនពីង នៅទីក្រុងប៉េកាំង ចំពេលមានកិច្ចខិតខំប្រឹងប្រែងដើម្បី ជួសជុលទំនាក់ទំនង ដែល ត្រូវបានតានតឹងដោយការសម្រេចចិត្តរបស់ទីក្រុងម៉ានីលក្នុងឆ្នាំ២០១៦...
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន ៣ទៀត សរុបទុនវិនិយោគ ១៦លានដុល្លារ ហើយអាចបង្កើតការងារ បានជាច្រើនកន្លែងជូនប្រជាពលរដ្ឋ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ CDC នាថ្ងៃទី៥ មករា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“WINDARA...
សេអ៊ូល៖ មន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា យន្តហោះដ្រូនរបស់កូរ៉េខាងជើងមួយគ្រឿង បានចូលដល់ចុងខាងជើង នៃតំបន់គ្មានការហោះហើរចម្ងាយ ៣,៧គីឡូម៉ែត្រ (២,២ម៉ាយ) ជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល នៅពេលដែលវាបានឈ្លានពាន ចូលទៅក្នុងដែនអាកាស របស់ប្រទេសកាលពីខែមុន។ មន្ត្រីយោធាម្នាក់បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះថា “យន្ដហោះដ្រូនខាងលើ បានហោះយ៉ាងខ្លីចូលទៅក្នុងគែមខាងជើងនៃតំបន់ ប៉ុន្តែវាមិនបានមកជិតកន្លែង សន្តិសុខសំខាន់ៗនោះទេ” ។ យន្តហោះដ្រូន ស្ថិតក្នុងចំណោមយានជំនិះ...
គៀវ៖ សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនជាលើកដំបូង បានផ្លាស់ប្តូរឆ្ពោះទៅរកការផ្គត់ផ្គង់ រថពាសដែកដល់កងទ័ពអ៊ុយក្រែន ប៉ុន្តែមិនមែនជារថក្រោះធុនធ្ងន់ ដែលទីក្រុងគៀវ បានស្នើសុំឱ្យជួយប្រយុទ្ធ ជាមួយកងកម្លាំងរុស្ស៊ីនោះទេ។ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកនឹងបញ្ជូន រថពាសដែកធុនស្រាល AMX-10 RC ដែលផលិតដោយបារាំង ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី...