តូក្យូ៖ អ្នកការទូតកំពូលរបស់ជប៉ុនបាននិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរ បានព្រមព្រៀងគ្នា ដើម្បីអំពាវនាវឱ្យមានការផ្អាកនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដូច្នេះការផ្គត់ផ្គង់មនុស្សធម៌អាចត្រូវបានបញ្ជូនទៅតំបន់ហ្គាហ្សាស្ទ្រីប។ រដ្ឋមន្ត្រីការបរទេស ជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងនៅក្នុងសន្និសីទ កាសែតបញ្ចប់ បន្ទាប់ពីកិច្ច ប្រជុំរយៈពេលពីរថ្ងៃ របស់ពួកគេនៅទីក្រុងតូក្យូ សមាជិក G7 បានបញ្ជាក់ពីតម្រូវការសម្រាប់ “សកម្មភាពបន្ទាន់ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌”...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
តូក្យូ៖ ជាមួយនឹងក្រុមទាំង៧ ជៀសវាងការរិះគន់ចំពោះការទម្លាក់គ្រាប់បែកកាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសរយៈពេលពីរថ្ងៃរបស់ពួកគេ ដែលទើបតែបានបញ្ចប់នៅទីក្រុងតូក្យូ អ្នកសង្កេតការណ៍មួយចំនួនបានឲ្យដឹងថា ប្រទេសជប៉ុន ចាំបាច់ត្រូវបង្ហាញជំហរផ្ទាល់ខ្លួនលើស្ថានភាពនៅមជ្ឈិមបូព៌ាឱ្យកាន់តែច្បាស់។ ពួកគេបានឲ្យដឹងថា ការតម្រឹមរបស់សមាជិក G7 ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស អាចនឹងបើកការប្រេះឆាជាមួយបណ្តាប្រទេសមូស្លីមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និងរុស្ស៊ី។ អ៊ីស្រាអែលត្រូវបានគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ជប៉ុន ប៉ុន្តែប្រទេសជប៉ុន ដែលជាប្រធាន G7 នៅឆ្នាំនេះ ជាប្រពៃណីបានបន្ត...
ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានកោតសរសើរចំពោះអ្វីដែលលោកបានពណ៌នាថា ជាកិច្ចសហប្រតិបត្តិការយោធារុស្ស៊ី លើ”បច្ចេកវិទ្យាខ្ពស់” ដ៏សំខាន់ជាមួយនឹងប្រទេសចិន ខណៈចូលរួមនៅក្នុងកិច្ចប្រជុំនៅទីក្រុងម៉ូស្គូជាមួយឧត្តមសេនីយកំពូលរបស់ចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ហ្ស៊ី ជីនពីង ។ កន្លងមកគេបានដឹងថា...
ហ្គាហ្សា ស្ទ្រីប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ពលរដ្ឋប៉ាឡេស្ទីន រាប់ម៉ឺននាក់បានភៀសខ្លួនចេញពីការប្រយុទ្ធ និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអ៊ែល បានលើកឡើងថា ខ្លួនកំពុងរឹតបន្តឹង ដែលជា “ការច្របាច់ក” លើក្រុមហាម៉ាស់ ហើយជាថ្មីម្តងទៀតបានច្រានចោលបទឈប់បាញ់ដោយគ្មានការដោះលែងចំណាប់ខ្មាំងបានឡើយ ។ការអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិលបានធ្វើឡើងក្នុងរយៈពេលជាង១ខែនៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងនៅគ្រាដែលក្រុមហាម៉ាស់ បានវាយប្រហារមកលើអ៊ីស្រាអ៊ែល ហើយយោងទៅតាមមន្ត្រីអ៊ីស្រាអ៊ែល បានឲ្យដឹងថា មានមនុស្សប្រហែល១.៤០០នាក់បានស្លាប់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ ដល់លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មយនីសចិន ចំពោះសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យយ៉ាង ជ្រាលជ្រៅចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន ។ ការផ្ញើសារអរគុណ របស់សម្តេចតេជោ ធ្វើឡើងនាថ្ងៃទី៩ វិច្ឆិកានេះ ដោយក្នុងនោះសម្តេចតេជោ...
ថ្ងៃនេះ! ភ្នំពេញ និងខេត្តមួយចំនួន នៅតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់https://dap-news.com/national/2023/11/09/371173/?fbclid=IwAR3mHCTMsXe6RvZsjlb-V2-RVtvq1HzEN882LN5tlBT9s3sNkG2_YIMqLkk លោក រ៉ុង ឈុន ប្រកាសដើរចេញពី គណបក្សភ្លើងទៀន ទៅរួមរស់ជាមួយ គណបក្សកម្លាំងជាតិhttps://dap-news.com/politic/2023/11/09/371218/ សម្តេចធិបតី ៖ ដំណើរ នៃការវិវត្តជាតិខ្មែរ ឈានដល់ដំណាក់កាលរឹងមាំ និងមានមហិច្ចតា ខ្ពស់លើកស្ទួយមោទកភាពជាតិ ឲ្យដូចសម័យអង្គរhttps://dap-news.com/national/2023/11/09/371181/ សូមប្រុងប្រយ័ត្ន! មានជនខិលខូច...
ថ្ងៃទី ៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរខួប ៧០ ឆ្នាំនៃទិវាឯករាជ្យជាតិកម្ពុជាថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន បានទទួលសមិទ្ធផលថ្មីដោយឥតឈប់ឈរក្នុងបុព្វហេតុកសាងជាតិមាតុភូមិ...
ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ដែលកំពុងបើកធ្វើនៅក្រុងសៀងហៃ ផលិតផលច្នៃប្រឌិតថ្មីជាច្រើនត្រូវបានដាក់តាំងបង្ហាញ ដែលបានបង្ហាញឱ្យឃើញនូវបច្ចេកវិទ្យាឈានមុខលើវិស័យភាពវៃឆ្លាតឌីជីថល និងការអភិវឌ្ឍបៃតងជាដើម ។ ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ ផលិតផលថ្មី បច្ចេកវិទ្យាថ្មីនិងសេវាកម្មថ្មីដែលប្រកបដោយភាពតំណាងចំនួន៤៤២ផ្នែក បានដាក់បង្ហាញជាមួយគ្នា ។ ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិដែលធ្វើឡើងក្រោមប្រធានបទនាំចូលជាលើកដំបូងនៅលើពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជាម៉ាកល្បីឈ្មោះ ដែលបានក្លាយទៅជាវេទិកាប្រកបដោយគុណភាពខ្ពស់សម្រាប់ឱ្យចិននិងបណ្តាប្រទេសនានារួមគ្នាត្រួសត្រាយសក្តានុពលនៃកំណើនថ្មី ។ បើមើលពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសចិនអាចឃើញថា ប្រជាជនចិននិយមចូលចិត្តការច្នៃប្រឌិតថ្មីជាប់រហូតមក ។ ផ្លូវសូត្របុរាណបាននាំមកនូវម្ហូបអាហារឆ្ញាញ់ៗរបស់បរទេសជាច្រើន ធ្វើឱ្យវប្បធម៌ហូបចុករបស់ចិនមានការរីកចម្រើនដ៏សម្បូរបែប គ្រឿងអលង្ការនិងឧបករណ៍ភ្លេងដ៏ប្រណិតជាដើម ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនចិនមានភាពកាន់តែសម្បូរបែប...
ឆ្នាំ២០២៣ ជាលើកទី៦ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានរៀបចំឡើង ហើយពិព័រណ៍នេះត្រូវបានរៀបចំឡើងជាទៀងទាត់រៀងរាល់ឆ្នាំដោយបានចាប់ចេញដំណើរពីឆ្នាំ២០១៨បើទោះបីជាពិភពលោកស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ ពិពរណ៍នេះក៏បានរំលេចឱ្យឃើញនូវទីផ្សារដ៏ធំសម្បើមរបស់ពិភពលោកក្នុងប្រទេសចិនដែលបាននិងកំពុងបង្កើនការជំរុញការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបើកចំហ ព្រមទាំងបានរួមចំណែកជាវិជ្ជមានក្នុងការបង្កើតគំរូអភិវឌ្ឍន៍ថ្មី និងការចូលរួមបង្កើនល្បឿននៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាវេទិកាចែករំលែកពីវណ្ណកម្ម លើកស្ទួយជីវភាពរស់នៅកាន់តែបវរ និងការលើកកម្ពស់សេដ្ឋកិច្ចក្រោមគោលនយោបាយកំណែទម្រង់និងបើកចំហរបស់ប្រទេសចិនក្នុងរយៈពេលជាង៤០ឆ្នាំប្រកបដោយមោទកភាព ដែលនាំឱ្យពិភពលោកបានប្រើប្រាស់ពិព័រណ៍នេះដើម្បីប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកយ៉ាងស្អិតរមួតរវាងប្រទេសនានា ដែលប្រទេសចិនមានបំណងប្រាថ្នាដ៏ក្លៀវក្លាបង្កើនជីវភាពរស់នៅរបស់មនុស្សជាតិឱ្យកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្ន ដែលនេះក៏ជាមធ្យោបាយដ៏ល្អប្រសើរមួយ ដើម្បីយកប្រជែងយកឈ្នះលើបច្ចុប្បន្នភាពនៃបញ្ហាសកលផងដែរ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជាការលើកកម្ពស់ស្មារតីរបស់ប្រទេសនានាក្នុងពិភពលោកដែលកំពុងស្ថិតនៅក្នុងបរិបទពហុប៉ូលនៃចរន្តសកលភាវូបនីយកម្មសេដ្ឋកិច្ច ព័ត៌មានវិទ្យាភាវូបនីយកម្ម សង្គមដែលមានវប្បធម៌ចម្រុះ និងបញ្ហាដែលកំពុងកើនឡើងជាលំដាប់នេះ ដែលពិព័រណ៍នេះមាននិន្នាការថែរក្សាសុខសន្តិភាព និងដំណើរឆ្ពោះទៅរកការអភិវឌ្ឍកាន់តែមានភាពរឹងមាំ ព្រមទាំងចែករំលែកនូវបទពិសោធកំណែទម្រង់សេដ្ឋកិច្ច...