ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យលោក ឯម សុខសុវណ្ណ ជាស្ថាបនិកបង្កើតគណបក្ស ឈ្មោះ “ដើម្បីកម្ពុជា” ដែលសរសេរអក្សរកាត់ថា គ.ដ.ក ។ យោងតាមលិខិតផ្ញើជូនលោក ឯម សុខសុវណ្ណចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី ស សុខា កាលពីថ្ងៃ២៧ តុលា ហើយចេញផ្សាយជាសាធារណៈនាថ្ងៃ៣១...
ថ្ងៃទី៣០ ខែតុលា តាមម៉ោងក្នុងតំបន់ អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើកិច្ចសន្ទនា ស្តីពី “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងក្រិក នៅក្រុងអាថែន ប្រទេសក្រិក ក្រោមប្រធានបទ “ភ្នំនិងសមុទ្រតភ្ជាប់គ្នា ចិននិងក្រិកមានវិបុលភាពរួម” ។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួង ឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន...
យូអិន៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ីរី លោក Geir Pedersen បានព្រមានថា ការផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ចូលទៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមរួចហើយ។ លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក ជម្លោះស៊ីរីបានស្ថិតក្នុងភាពជាប់គាំងជាយុទ្ធសាស្ត្រមួយ ដែលកំណត់ដោយជួរមុខឋិតិវន្ត អំពើហិង្សាជាប់លាប់ និងការកើនឡើងជាលំដាប់ ដោយអាជ្ញាធរបានពង្រឹងការគ្រប់គ្រងរបស់ពួកគេ និងកងទ័ពបរទេសចំនួន...
ភ្នំពេញ ៖ មន្ដ្រីស្រាវជ្រាវ ផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា លោក ឈត ប៊ុនថងបានលើកឡើងថា ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកក៏បានស្នើថា មុននឹងមានជំនឿអ្វីមួយត្រូវពិចារណាឲ្យបានម៉ត់ចត់សិន ពីព្រោះជំនឿខ្លះ គឺជាជំនឿស៊ប់ ជំនឿដាច់ខាត ជំនឿជ្រុលដែលជឿតៗគ្នា ដោយមិនបានដឹងច្បាស់លាស់ដោយខ្លួនឯង ។ ចំពោះជំនឿនេះដែរ...
អង់ការ៉ា៖ តួកគី បានរារាំងពិធីសារចូលជាសមាជិកណាតូ របស់ប្រទេសស៊ុយអែត បន្ទាប់ពីមានការពន្យារពេលជាងមួយឆ្នាំ ដែលជាទង្វើមួយ ដែលអ្នកវិភាគបានឲ្យដឹងថា ត្រូវបានជំរុញដោយជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត និងការខិតខំប្រឹងប្រែងរបស់ទីក្រុងអង់ការ៉ា ដើម្បីទទួលបានកិច្ចព្រមព្រៀងយន្តហោះចម្បាំងជាមួយសហរដ្ឋអាមេរិក។ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជូនពិធីសារនេះទៅសភា ដើម្បីធ្វើសច្ចាប័ននៅថ្ងៃទី២៣ ខែតុលា ដោយគណៈកម្មាធិការទំនាក់ទំនងបរទេសរបស់សភា បានកំណត់ដើម្បីពិនិត្យវាមុនពេលការបោះឆ្នោតចុងក្រោយនៅសភាជាតិ ដែលសម្ព័ន្ធភាពកាន់អំណាចរបស់លោក...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាជាមួយលោកបណ្ឌិត តាន់ មុន្នីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងគោលបំណងដើម្បីឱ្យភាគីទាំងពីរបានស្វែងយល់ពីចក្ខុវិស័យរួមរវាងរដ្ឋ និងវិស័យឯកជនក្នុងការលើកកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោក ហេង សួរ បានលើកឡើងពីចក្ខុវិស័យរួមរបស់ក្រសួងក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវវិស័យការងារ សន្តិសុខសង្គម...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅពីក្រោយវិបត្តិមជ្ឈិមបូព៌ា និងជម្លោះក្នុងតំបន់ផ្សេងទៀត ហើយទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីអស្ថិរភាពពិភពលោក។ មេដឹកនាំរុស្ស៊ីរូបនេះ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយមន្ត្រីសន្តិសុខ និងអនុវត្តច្បាប់កំពូលថា “អ្នកដែលនៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា និងវិបត្តិក្នុងតំបន់ផ្សេងទៀតនឹងទាញយកផលអាក្រក់របស់ពួកគេដើម្បីសាបព្រួសការស្អប់ខ្ពើម ហើយសាបព្រោះការមិនពេញចិត្តក្នុងចំណោមប្រជាជនទូទាំងពិភពលោក” ។ លោក ពូទីន បានលើកឡើងថា វាជារឿងសំខាន់ក្នុងការយល់ដឹងថា អ្នកណានៅពីក្រោយជម្លោះនៅមជ្ឈិមបូព៌ា...
យេរ៉ូសាឡឹម៖ ទាហានអ៊ីស្រាអែល បានបន្តប្រតិបត្តិការជើងគោកនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ ខណៈចំនួនអ្នកស្លាប់នៅតំបន់ឆ្នេរមានលើសពី ៨៣០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃច័ន្ទផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលម្នាក់ ដែលត្រូវបានចាប់ពង្រត់ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ត្រូវបានដោះលែង។ ប្រភពពី IDF បានឲ្យដឹងកាលពីមុនថា មនុស្សសរុបចំនួន ២៣៩...
តូក្យូ៖ រដ្ឋាភិបាលបានរក្សាទស្សនៈរបស់ខ្លួនថា សេដ្ឋកិច្ចជប៉ុនកំពុង “ងើបឡើងវិញក្នុងល្បឿនមធ្យម” ប៉ុន្តែបានព្រមានអំពីហានិភ័យពីជម្លោះនៅមជ្ឈិមបូព៌ា នេះបើយោងតាមការុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការិយាល័យខុទ្ទកាល័យបានរក្សាការវាយតម្លៃដដែល សម្រាប់រយៈពេលប្រាំមួយខែជាប់គ្នា ដោយរក្សាទស្សនៈរបស់ខ្លួនលើផ្នែកសំខាន់ៗភាគច្រើននៃសេដ្ឋកិច្ច ចាប់ពីការប្រើប្រាស់ឯកជន និងការចំណាយដើមទុនរហូតដល់ការនាំចេញ។ ប៉ុន្តែរបាយការណ៍ប្រចាំខែបានឲ្យដឹងថា ក្រុមហ៊ុនចាត់ទុកលក្ខខណ្ឌអាជីវកម្មរបស់ពួកគេថាជា “ការងើបឡើងវិញក្នុងកម្រិតមធ្យមទាំងមូល” ដែលជាការធ្វើឱ្យប្រសើរឡើងលើកដំបូងក្នុងរយៈពេល ៣ខែ។ ការវិនិយោគសាធារណៈត្រូវបានទម្លាក់ចំណាត់ថ្នាក់ជាលើកដំបូងចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន។ រដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចនឹងមានការងើបឡើងវិញក្នុងកម្រិតមធ្យមក្នុងរយៈពេលខ្លី ប៉ុន្តែបានចង្អុលបង្ហាញពីហានិភ័យធ្លាក់ចុះពីការរឹតបន្តឹងរូបិយវត្ថុក្នុងសេដ្ឋកិច្ចក្រៅប្រទេស និងការធ្លាក់ចុះនៅក្នុងប្រទេសចិន ដែលជាមហាអំណាចអាស៊ី។ របាយការណ៍ខែតុលាបានឲ្យដឹងថា...
ប៉េកាំង៖ ប្រទេសចិន បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការអភិវឌ្ឍទំនាក់ទំនងយោធាជាមួយអាមេរិក បន្ទាប់ពីប្រទេសទាំងពីរ បានបញ្ជាក់កាលពីសប្តាហ៍មុន អំពីសារៈសំខាន់នៃការបើកបណ្តាញទំនាក់ទំនងទ្វេភាគីឡើងវិញរវាងកងកម្លាំងរបស់ពួកគេនៅពេល ដែលពួកគេរៀបចំ សម្រាប់កិច្ចប្រជុំកំពូលរវាងមេដឹកនាំរបស់ពួកគេ។ ឧត្តមសេនីយ Zhang Youxia អនុប្រធានគណៈកម្មការយោធាមជ្ឈិម ដែលជាអង្គការការពារជាតិខ្ពស់បំផុតរបស់ប្រទេសចិន បានឲ្យដឹងនៅក្នុងសុន្ទរកថាទៅកាន់វេទិកាសន្តិសុខអន្តរជាតិថា ទីក្រុងប៉េកាំង នឹងអភិវឌ្ឍទំនាក់ទំនងយោធាជាមួយទីក្រុងវ៉ាស៊ីនតោន “ក្រោមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងឈ្នះ – ឈ្នះកិច្ចសហប្រតិបត្តិការ។ វេទិការយៈពេលបីថ្ងៃរហូតដល់ថ្ងៃអង្គារ...