ភ្នំពេញ៖ កម្ពុជានិងហ្វីលីពីន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។ ភាគីទាំងពីរ បានលើកឡើងយ៉ាងដូច្នេះនៅក្នុងជំនួបរវាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានព្រមានថា ប្រទេសលោកខាងលិច ឥឡូវនេះកំពុងស្វែងរកពង្រីកជម្លោះអឺរ៉ុប បច្ចុប្បន្ន ដែលខ្លួនទទួលខុសត្រូវមកតំបន់អាស៊ី។ លោក Sergey Shoigu និយាយបែបនេះ នៅក្នុងព្រឹត្តិការណ៍ការទូតយោធា ប្រចាំឆ្នាំដ៏ធំបំផុត របស់ប្រទេសចិន វេទិកា Xiangshan ទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយកាលពីយប់ថ្ងៃសៅរ៍ ដោយព្រមានពលរដ្ឋឱ្យរៀបចំខ្លួនសម្រាប់ការតស៊ូដ៏យូរខាងមុខខណៈដែលប្រតិបត្តិការដោយោធាដំណាក់កាលទី២ លើក្រុមហាម៉ាស បានចាប់ផ្តើម។ នាយករដ្ឋមន្ត្រី ដែលបាននិយាយនៅក្នុងសុន្ទរកថា របស់លោកថា៖ នៅក្នុងសប្តាហ៍ដំបូង នៃសង្រ្គាម យើងបានបើកការវាយប្រហារតាមអាកាសដ៏ធំ ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់សត្រូវហើយ យើងបានកម្ចាត់ក្រុមភេរវករបានជាច្រើននាក់រួចមកហើយ។ ទោះបីជាយ៉ាងណាក្តីក្នុងរយៈពេលបីសប្តាហ៍ នៃការប្រតិបត្តិការតាមអាកាសរបស់អ៊ីស្រាអែល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថមថវិកា ៣ ០០០ដុល្លារ សម្រាប់ប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ លយប្រទីប នៅភូមិព្រៃស្នួល ដែលនឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ ចាប់ពី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ មេភូមិ ប្រធានសហគមន៍ និងប្រជាពលរដ្ឋភូមិព្រៃស្នួល...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៣ នាក់បានស្លាប់ និង ២៦ នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារពីរផ្សេងគ្នានៅឯពិធីជប់លៀង Halloween ក្នុងរដ្ឋ Florida និង Indiana កាលពីព្រឹកថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយម៉ោងក្រោយមកថា មនុស្ស២នាក់បានស្លាប់ និង...
ទីភ្នាក់ងារសារព័ត៌មានAPអាមេរិកបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅអាមេរិក របស់លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនថា “បាននាំមកនូវក្តីសង្ឃឹមសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងចិននិងអាមេរិក”។ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលា លោកWang Yiបានទៅអញ្ជើញបំពេញទស្សនកិច្ចនៅអាមេរិក តាមការអញ្ជើញរបស់ភាគីអាមេរិក។ក្នុងអំឡុងពេលនេះ លោកBidenប្រធានាធិបតីអាមេរិក បានជួបសន្ទនាជាមួយលោកWangYi។លោកWang Yiក៏បានជួបពិភាក្សាការងារ២ជុំជាមួយលោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិក និងបានជួបសន្ទនាជាមួយលោកSullivanជំនួយការប្រធានាធិបតីអាមេរិកទទួលបន្ទុកកិច្ចការសន្តិសុខជាតិផងដែរ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់ចិននៅអាមេរិក ចាប់តាំងពីមន្ត្រីជាន់ខ្ពស់អាមេរិកច្រើនរូបបានធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែមិថុនាឆ្នាំ២០២៣មក។ “ភាគីទាំងពីរបានឯកភាពគ្នាថានឹងធ្វើការខិតខំប្រឹងប្រែងរួម ដើម្បីសម្រេចបាននូវកិច្ចជំនួបរវាងប្រមុខរដ្ឋប្រទេសទាំងពីរនៅសាន់ហ្វ្រាន់ស៊ីស្កូ” បានបណ្តាលឱ្យគ្រប់មជ្ឈដ្ឋានមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ អ្នកវិភាគបានលើកឡើងថា គ្មានអ្វីគួរឱ្យសង្ស័យឡើយ គឺជាសញ្ញាច្បាស់លាស់មួយ ដែលធ្វើឱ្យអ្នកទាំងឡាយមានហេតុផលរក្សាមតិយោបល់សុទិដ្ឋិនិយមតែក៏ត្រូវមានភាពមធ្ស័ត ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងមួយរយៈពេលអនាគត។ ប្រទេសចិនមានអាកប្បកិរិយាច្បាស់លាស់ក្នុងដំណើរទស្សនកិច្ចលើកនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា យន្តហោះ UAV របស់អ៊ុយក្រែនមួយគ្រឿង បានហោះចូលទៅក្នុងកន្លែងស្តុកទុកកាកសំណល់ នុយក្លេអ៊ែរ អំឡុងពេលមានការវាយប្រហារនៅតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី កាលពីដើមសប្តាហ៍នេះ ។ ប្រភពដដែលបានសរសេរទៀតថាអាជ្ញាធរក្នុងតំបន់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងរបស់អ៊ុយក្រែនត្រូវបានទម្លាក់នៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ។...
ភ្នំពេញ៖ នៅក្នុងពិធីជួប សំណេះសំណាល ជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះ សម្តេច ធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យ ក្រសួង ការ ងារ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងមិនអើពើការព្រមានរបស់សហរដ្ឋអាមេរិក មិនឱ្យធ្វើអន្តរាគមន៍ក្នុងជម្លោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលនោះទេហើយលោកក៏បានរិះគន់លោកខាងលិចជុំវិញការស្ទាក់ស្ទើរក្នុងការជួយបញ្ចប់អស្ថេរភាពនេះដែរ។ នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមអ្នកកាសែត Al Jazeera ដែលមានមូលដ្ឋាននៅកាតាកាលពីថ្ងៃសៅរ៍ លោក Raisi បាននិយាយថា៖រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនកំពុងស្នើសុំឱ្យយើងកុំផ្លាស់ទីខណៈពេលដែលផ្តល់ការគាំទ្រយ៉ាងទូលំទូលាយដល់អង្គភាព Zionistនេះគឺជាការទាមទារដែលមិនត្រឹមត្រូវនោះទេ។ ប្រធានាធិបតីអ៊ីរ៉ង់ក៏បានអះអាងដែរថា ប្រតិបត្តិការជើងគោកដែលកងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាកំពុងប្រតិបត្តិការនឹងទទួលបរាជ័យ ដោយពណ៌នាថាវាជាជ័យជម្នះទីពីរ...