ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ដរាបណាប្រជាពលរដ្ឋ ផ្ដល់សេចក្ដីទុកចិត្តឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងការបន្ដបម្រើប្រជាពលរដ្ឋនោះ គណបក្ស នឹងខិតខំឲ្យអស់លទ្ធភាព ដើម្បីបង្កើននូវសមិទ្ធផលបន្ថែមទៀតជូនពលរដ្ឋ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ...
ហ្គាហ្សា៖ នៅពេលដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានឈានចូលដល់ថ្ងៃទី២០ រថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់ ៧,០២៨នាក់ ខណៈប្រទេសអារ៉ាប់ចំនួន៩ បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) តម្រូវឱ្យភាគីជម្លោះមានបទឈប់បាញ់ជាបន្ទាន់ និងមាននិរន្តរភាព។ នៅយប់រវាងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ កងរថក្រោះ និងថ្មើរជើងរបស់អ៊ីស្រាអែល បានវាយឆ្មក់ចូលតំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើង។ ប្រភពពីយោធាបានឲ្យដឹងថា ការវាយឆ្មក់នេះគឺជា...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានបង្ហាញកិច្ចព្រមព្រៀងជាមួយក្រុមប្រឆាំង ដែលបានចុះហត្ថលេខា កាលពីសប្តាហ៍មុនក្នុងទីក្រុង Barbados សម្រាប់ការផ្តល់សច្ចាប័ន ដោយវិស័យផ្សេងៗនៃសង្គម ដោយបង្ហាញទំនុកចិត្តថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក អាចត្រូវបានដកចេញតាមរបៀប “សរុប និងជាអចិន្ត្រៃយ៍” ។ លោកបានសង្កត់ធ្ងន់ក្នុងអំឡុងសន្និសីទជាតិ សម្រាប់ការសន្ទនា សន្តិភាព និងការរួមរស់ក្នុងរដ្ឋម៉ារ៉ាន់ដា ឲ្យដឹងថា “ជាមួយនឹងឯកភាពជាតិ...
ប៉េកាំង៖ នៅក្នុងសារអបអរសាទរ ចំពោះពិធីជប់លៀង Gala Dinner ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន និងជំនួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវគោលការណ៍ចំនួន៣ ដែលចិន បានប្រកាន់ខ្ជាប់ក្នុងការដោះស្រាយរបស់ខ្លួន លើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ លោក Lyazid Benhami...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញអំពីការស្វាគមន៍យ៉ាងពេញទំហឹង ក្នុងការជួយសម្របសម្រួលលើបញ្ហាប្រឈម និងសំណើនានា របស់ក្រុមហ៊ុនមីនេបៀ (Minebea)។ លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ ក្រុមហ៊ុនមីនេបៀ (Minebea) ដឹកនាំដោយលោក Yoshihisa...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួប សំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ចំនួន ១៨ ០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន៣២ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។...
អស់រយៈពេល 15 ឆ្នាំពោរពេញដោយបញ្ហាប្រឈម និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ត្រួសត្រាយផ្លូវក្នុងការទទួលយក បច្ចេកវិទ្យាទំនើប មិត្តហ្វូនបានប្រមូលផលផ្លែផ្កា ក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្លាស់ប្តូរឌីជីថលរបស់កម្ពុជា។ Metfone ដែលជាម៉ាកយីហោរបស់ក្រុមហ៊ុន Viettel Group គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាស ដែលរួមចំណែកយ៉ាងសំខាន់ដល់រដ្ឋាភិបាល និងសង្គមកម្ពុជា។ ក្នុងរយៈពេល 15 ឆ្នាំរបស់ខ្លួននៅក្នុងទឹកដីនៃប្រាសាទ មិត្តហ្វូនបានលេចចេញជាម៉ាកទូរគមនាគមន៍ ត្រួសត្រាយផ្លូវដែលមានអតិថិជនជាង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ក្រសួង មិនទាន់កំណត់ណាមួយឡេីយ ដែលអនុញ្ញាតឱ្យសិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស A, B, C ចូលធ្វើជាគ្រូបង្រៀន ដោយស្វ័យប្រវត្តិនោះទេ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sardar Umar Alam តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីផ្តល់ជំនាញបច្ចេកទេសតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សារក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បន្ថែមពីនេះក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក ថ្នាក់ដឹកនាំទាំងពីរ...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់ក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ អញ្ជើញទស្សនកិច្ច មិត្តភាពផ្លូវការលើកទី១ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី១ ចេញទៅក្រៅប្រទេស...