ភ្នំពេញ៖ លោកស្រី ចាយ ចន្ទរ៉ានី ឧត្តមប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ភរិយារបស់ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រគេនរថយន្តមួយគ្រឿងជូនព្រះចៅអធិការវត្តជ្រោះតូច ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់...
ភ្នំពេញ៖ ក្រុមហ៊ុននាំចូល និងដំឡើងរថយន្តដ៏ធំនៅស្រុកខ្មែរ អ អឹម អេ (ខេមបូឌា) បានអំពាវនាវឱ្យយុវជនងាកមកសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈកម្រិតមធ្យម និងកម្រិតខ្ពស់ព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនធំៗ កំពុងមានតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញទីផ្សារការងារ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ដែលមានយុវជនចូលរួមរាប់រយនាក់ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីពេលថ្មីៗនេះ លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាលធនធានមនុស្ស តំណាងក្រុមហ៊ុន អ អឹម អេ...
គែរ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កិច្ចប្រជុំកំពូលសន្តិភាពអន្តរជាតិមួយបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅឯរដ្ឋធានីរដ្ឋបាលថ្មីរបស់ប្រទេសអេហ្ស៊ីប នៅភាគខាងកើតនៃទីក្រុងគែរ ជាកន្លែងដែលប្រមុខរដ្ឋ និងរដ្ឋមន្ត្រីមកពីប្រទេសជាច្រើនបានជំរុញឱ្យបញ្ចប់ជម្លោះប្រដាប់អាវុធអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ដែលកំពុងបន្តបាញ់ប្រហារគ្នានៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេឲ្យឈ្មោះថា កិច្ចប្រជុំកំពូលទីក្រុងគែរ ដើម្បីសន្តិភាព ដោយសន្និសីទបានចាប់ផ្ដើមធ្វើកាលពីព្រឹកថ្ងៃសៅរ៍ ហើយត្រូវបានអំពាវនាវដោយប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi...
ប៉េកាំង៖ នៅពេលដែលពិភពលោកខិតខំពន្លត់ភ្លើង និងជួយឈានដល់សន្តិភាពនៅតំបន់ហ្គាហ្សា ទីក្រុងវ៉ាស៊ីនតោន បានរារាំងកិច្ចខិតខំប្រឹងប្រែងជាសាកលម្តងទៀត ដោយបានវេតូកាលពីថ្ងៃពុធលើសេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌នៅហ្គាហ្សា។ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយក្នុងចំនោមសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក បានរំលោភសិទ្ធិវេតូលើសេចក្តីព្រាងដំណោះស្រាយដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលជាការភ្ញាក់ផ្អើល និងខកចិត្ត ខណៈដែលគ្រោះមហន្តរាយមនុស្សធម៌បច្ចុប្បន្ន កំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។ ពិភពលោកមានហេតុផលគ្រប់បែបយ៉ាង ដើម្បីដាក់មន្ទិលលើភាពស្មោះត្រង់របស់វ៉ាស៊ីនតោន ក្នុងការជួយដោះស្រាយជម្លោះ និងបន្ធូរបន្ថយសោកនាដកម្មមនុស្សធម៌នៅហ្គាហ្សា។ បទឈប់បាញ់នៅហ្គាហ្សា ដើម្បីបញ្ឈប់គ្រោះមហន្តរាយ ដែលកំពុងកើតឡើង...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានភ្នំពេញ បានប្រកាសថា រដ្ឋបាលរាជធានី នឹងបើកឲ្យចរាចរលើស្ពានកោះនរា ទាំងសងខាង ចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៣ តុលានេះតទៅ ។ ការបើកទាំងសងខាងស្ពាននេះ ដោយសារកំណើន យានយន្តនៅលើស្ពាន៕
វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវ មានបំណងជំរុញផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូលផលិតផល ដែលអាចផលិតក្នុងស្រុក ជាពិសេសកសិផល ក្នុងគោលបំណងជំរុញសេដ្ឋកិច្ច និងដោះស្រាយអតិផរណា។ ឡាវបានកត់ត្រាអត្រាអតិផរណា ២៥,៦៩ភាគរយនៅក្នុងខែកញ្ញា ដែលជាការថយចុះបន្តិចពី ២៥,៨៨ភាគរយនៅក្នុងខែសីហា នេះបើយោងតាមការិយាល័យស្ថិតិឡាវ។ ការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ឡាវ គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានអតិផរណា ព្រោះថាមួយភាគបីនៃទំនិញជាមូលដ្ឋាន សម្រាប់ការគណនាការកើនឡើងតម្លៃត្រូវបាននាំចូល។ លោក Nunta Sanouvong អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងវៀងច័ន្ទ...
ភ្នំពេញ ៖ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានបង្ហាញការគាំទ្រចំពោះការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លើងរវាងកម្ពុជា-វៀតណាម ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរឯកភាពគ្នា ដែលផ្តួចផ្តើមឡើង ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ លោកថា ការឯកភាពគ្នានេះគឺជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់កម្ពុជា-វៀតណាម...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេសបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីបើកវគ្គបំប៉នជំនាញ បច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង នគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋាន កណ្ដាលនគរបាលយុត្តិធម៌ និង លោកស្រី ណាតាលី...
ភ្នំពេញ ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ករណីគ្រឿងញៀន ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ចាត់ទុកស្មើនឹងបញ្ហាសន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន។ ក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣...
រ៉ាម៉ាឡា៖ លោកស្រី Ferial Abdel Hadi ជាស្ត្រីអាយុ ៨៦ឆ្នាំនៅតំបន់ហ្គាហ្សា ដែលបានរួចផុតពីភាពចលាចល ជាច្រើនទសវត្សរ៍ បានរកឃើញខ្លួនឯងម្តងទៀត នៅក្នុងជំរុំជនភៀសខ្លួន ដែលលើកនេះនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។ ដោយសំឡេងខូចមិមសូវច្បាស់ លោកស្រីបានប្រាប់កាសែតស៊ិនហួពីរបៀប ដែលគ្រួសាររបស់លោកស្រី បានបោះបង់ចោលផ្ទះ ដើម្បីគេចចេញពីសោកនាដកម្ម ដែលអាចនឹងធ្លាក់មកលើពួកគេ ។...