យេរ៉ូសាឡឹម៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបន្តវាយលុកតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានបន្តបាញ់រ៉ុក្កែតទៅ លើអ៊ីស្រាអែលនៅថ្ងៃសៅរ៍ទី១៥ នៃជម្លោះប្រដាប់អាវុធ ដែលកំពុងបន្ត។ នៅថ្ងៃនោះ ឡានដឹកទំនិញចំនួន ២០គ្រឿងដែលផ្ទុកដោយជំនួយមនុស្សធម៌ បានចូលតំបន់ហ្គាហ្សា តាមរយៈច្រក Rafah ដែលជាច្រកឆ្លងកាត់ព្រំដែន តែមួយគត់រវាងតំបន់ឆ្នេរ ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប បន្ទាប់ពីមានការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍។ រថយន្តដឹកទំនិញទាំងនោះត្រូវបាន ផ្ទុកដោយជំនួយផ្នែកវេជ្ជសាស្រ្ត...
ឡុងដ៍៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ គេឃើញមានមនុស្សប្រមាណ១០០.០០០នាក់ បានចូលរួមធ្វើបាតុកម្មគាំទ្រដល់ប៉ាឡេស្ទីន នៅចំកណ្តាលទីក្រុងឡុងដ៍ ដោយដើរដង្ហែរឆ្លងកាត់ រដ្ឋធានីរបស់ចក្រភពអង់គ្លេស ដើម្បីទាមទារឲ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់ហ្គាហ្សា ក្រោយពីការវាយប្រហាររបស់ ពួកហាម៉ាសមកលើអ៊ីស្រាអ៊ែល កាលពី២សប្តាហ៍មុននោះ ។ ក្រុមបាតុករទាំងនោះបានស្រែកថា “ប៉ាឡេស្ទីនសេរី” ដោយកាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការផ្គត់ផ្គង់មីស៊ីលផ្លោងដែលបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ដែលត្រូវបានគេស្គាល់ថា (ATACMS) ដោយបានលើកឡើងថា ការវាយប្រហារណាមួយលើប្រទេសរុស្ស៊ី ជាមួយពួកគេនឹងរារាំងដល់កិច្ចខិតខំប្រឹងប្រែង សន្តិភាពតែប៉ុណ្ណោះ ។ គួររំលឹកថា កាលពីថ្ងៃអង្គារ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធមីស៊ីល...
ខាធូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា ក្រុមអង្គការសិទ្ធិមនុស្សស៊ូដង់ កាលពីថ្ងៃសៅរ៍បានឲ្យដឹងថា មានមនុស្សចំនួន ៧១៥នាក់ បានបាត់ខ្លួនដោយគេបង្ខំនៅក្នុងអំឡុងពេល មានជម្លោះដែលកំពុងបន្តកើតឡើង រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហៅកាត់ (SAF) និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅថា (RSF) ។ ក្រុមអង្គការសិទ្ធិមនុស្សនៅស៊ូដង់ បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា “ជនស៊ីវិលចំនួន៧១៥នាក់...
គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានបង្កើតនូវស្មារតីសាមគ្គីភាពដើម្បីដោះស្រាយបញ្ហាប្រឈមមុខគ្នា ដូចទៅនឹងអ្វីដែលប្រវត្តិសាស្រ្តមនុស្សជាតិបានកត់ត្រាទុកស្តីពីដំណើរឆ្លងកាត់ចម្ងាយរាប់ពាន់គីឡូ ម៉ែត្រ និងអស់រយៈពេលរាប់ពាន់ឆ្នាំ ផ្លូវសូត្របុរាណជាតំណាងឲ្យស្មារតីសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកចំហ និងបរិយាប័ន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម និងឈ្នះ-ឈ្នះស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសនៅក្នុងពិធីបើកវេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ស្តីពីសកម្មភាពចំនួន៨ដែលប្រទេសចិនគាំទ្រការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»ប្រកបដោយគុណភាពខ្ពស់។ គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ»បានបង្កើតនូវស្មារតីរួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្ស ជាតិដើម្បីដោះស្រាយគម្លាតរវាងប្រទេសអភិវឌ្ឍនិងប្រទេសកំពុងអភិវឌ្ឍ ដែលជាការបន្តស្មារតីផ្លូវសូត្រជាង២០០០ឆ្នាំបង្កើតបានជាបេតិកភណ្ឌដ៏អស្ចារ្យនៃអរិយធម៌របស់មនុស្សជាតិដែលមិនអាចប្រកែកបាន។ តាមរយៈស្មារតីផ្លូវសូត្រដ៏មហិមា ទើបគំនិតផ្តួចផ្តើមបានទទួលការគាំទ្រយ៉ាងទូលំទូលាយដោយប្រទេសជាង១៥០និងអង្គការអន្តរជាតិជាង៣០បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ និងបានទាក់ទាញការវិនិយោគក្នុងទំហំជិតមួយទ្រីលានដុល្លារអាមេរិក...
ស្របពេលដែលការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលសកលបានទទួលឱកាសថ្មី។ក្នុងពិធីបើកវេទិកាកំពូល“ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ដែលបានធ្វើឡើងនាពេលថ្មីៗនេះ នៅពេលថ្លែងសុន្ទរកថាគន្លឹះ លោកXiJinpingប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិននឹងបង្កើតតំបន់នាំមុខធ្វើកិច្ចសហប្រតិបត្តិការ”ធុរកិច្ចអេឡិចត្រូនិកផ្លូវសូត្រ” និងរៀបចំ”ពិព័រណ៍ពាណិជ្ជកម្មឌីជីថលសកល”ជារៀងរាល់ឆ្នាំ។ប្រទេសចិននិងប្រទេសពាក់ព័ន្ធក៏បានរួមគ្នាចេញផ្សាយឯកសារសមិទ្ធផលដូចជា《គំនិតផ្តួចផ្តើមក្រុងប៉េកាំង នៃកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីសេដ្ឋកិច្ចឌីជីថលនៃ”ខ្សែក្រវាត់និងផ្លូវ”》ជាដើម។ មជ្ឈដ្ឋានខាងក្រៅបានយល់ឃើញជាទូទៅថា នេះនឹងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថលរវាងប្រទេសចិននិងបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ។ នាពេលបច្ចុប្បន្ន សង្គមមនុស្សជាតិកំពុងឆ្លងកាត់រលកបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលប្រកបដោយលក្ខណៈពិសេសដូចជាការធ្វើឌីជីថលភាវូបនីយកម្ម បណ្តាញអ៊ីនធើណេតនិងភាពវៃឆ្លាត។ យោងតាមស្ថិតិនៃរបាយការណ៍ពាក់ព័ន្ធបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២២ ទំហំសេដ្ឋកិច្ចឌីជីថលសរុបនៃប្រទេសចំនួន៥ដែលបូករួមទាំងអាមេរិក ចិន អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូងបានឡើងដល់៣១ទ្រីលានដុល្លារអាមេរិក ហើយសមាមាត្រនៃសេដ្ឋកិច្ចឌីជីថលក្នុងGDPមានដល់៥៨ភាគរយដែលមានទំហំសរុបកើនឡើងជាបន្តបន្ទាប់។ ប៉ុន្តែ ម៉្យាងវិញទៀត ដោយសារគម្លាតឌីជីថលយ៉ាងខ្លាំង...
ពោធិ៍សាត់ ៖ អភិបាលនៃ គណះអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ក្រុមប្រឹក្សាស្រុក/ឃុំ ទូទាំងស្រុកបាកាន និងបានក្រើនរំលឹក ដល់ក្រុមប្រឹក្សាស្រុក/ឃុំ បំពេញតួនាទី ភារកិច្ចឲ្យមានតម្លាភាព ជូនប្រជាពលរដ្ឋ។ លោកខូយ រីដា បានមានប្រសាសន៍ ក្រុមប្រឹក្សាស្រុក...
គណបក្សហ៊្វុនស៊ិនប៉ិចចេញសេចក្តីថ្លែងការណ៍អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ១៩៩១-២០២៣។
ភ្នំពេញ ៖ ករណីគ្រោះធម្មជាតិមួយកើតឡើង ដោយមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ធ្លាក់មួយមេធំ និងផ្គររន្ទះបាញ់ បណ្តាលឲ្យគោចំនួន៤ក្បាលងាប់ ត្រង់ចំណុចគ្រឹះខ្លុង ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់...
នាពេលរាត្រីចូលមកដល់ ជីវិតពេលរាត្រីក៏ចាប់ផ្តើម ហើយផ្សាររាត្រីក៏ក្លាយជាកន្លែង ដែលមានភាពអ៊ូអរបំផុតផងដែរ ក្នុងទីក្រុង។ ជីវិតផ្សាររាត្រីនៅភ្នំពេញ នឹងចាប់ផ្តើមហើយ!ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ 5 ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកក្នុងពេលឆាប់ៗនេះហើយ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 គឺជាផ្សាររាត្រីទី2 សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រី ដែលមានទុនវិនិយោគច្រើនបំផុត ក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង 18000...