ព័ត៌មានជាតិ

រន្ទះបាញ់ បាញ់ចំសត្វគោ ៤ក្បាល ធ្វើឲ្យងាប់ភ្លាមៗ

ភ្នំពេញ ​៖​ ករណីគ្រោះធម្មជាតិមួយកើតឡើង ដោយមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ធ្លាក់មួយមេធំ និងផ្គររន្ទះបាញ់ បណ្តាលឲ្យគោចំនួន​៤ក្បាលងាប់​ ត្រង់ចំណុចគ្រឹះខ្លុង ភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៣ ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

លោកវរសេនីយ៍ទោ សំ វីរៈ​ ​អធិការនគរបាលស្រុក​បាណន់​ បានឲ្យដឹងថា​ គ្រោះថ្នាក់រន្ទះបាញ់បណ្តាលឲ្យងាប់គោនេះ ជារបស់ម្ចាស់ឈ្មោះ ស៊ឹម សាលឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅក្រុម១៣ ភូមិបឹងប្រី ឃុំស្នឹង ស្រុក​បាណន់​ ប៉ុន្តែមិនបណ្តាលឲមានគ្រោះថ្នាក់ដល់មនុស្សទេ ៕

To Top