ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា អង្គការសហប្រជាជាតិ (UN)បានបញ្ជាក់ថា យ៉ាងហោចណាស់៦០ភាគរយគនៃចំនួនប្រជាជនដែលរស់នៅក្នុងតំបន់ ហ្គាហ្សា ស្ទ្រីប (Gaza Strip) ត្រូវបានផ្លាស់ទីលំនៅ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអ៊ែលដែលកំពុងបន្តវាយលុក ។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មនុស្សប្រហែល១,៦លាននាក់...
ភ្នំពេញ៖ កាលពីអំឡុងខែសីហា ឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្ម ដែលជាសំណល់នុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារ ដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗ ដោយត្រូវចំណាយពេលយ៉ាងហោចណាស់ ៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេ ខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះ មានសរុបប្រមាណជាង ១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុន ក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្ម ចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញ នៅដើមឆ្នាំ២០២៤...
បរទេស៖ អ្នកនាំពាក្យស្ថានទូតចិនលោក Liu Pengyu នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន Sputnik កាលពីថ្ងៃអាទិត្យបានអំពាវនាវឱ្យបញ្ចប់ការបំភាន់ដោយគ្មានមូលដ្ឋាននៃការដាក់ពង្រាយនាវាចម្បាំងចិនទៅកាន់មជ្ឈិមបូព៌ា ចំពេលមានជម្លោះរវាងប៉ាឡេស្ទីន-អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា នាវាចម្បាំងចិនចំនួន ៦ គ្រឿង រួមទាំងនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ បាននិងកំពុងប្រតិបត្តិការនៅមជ្ឈិមបូព៌ាចាប់តាំងពីសប្តាហ៍មុន ដែលរួមបញ្ចូលទាំងសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករបស់ប្រទេសអូម៉ង់។ ពាក់ព័ន្ធនឹងការចេញផ្សាយនេះ អ្នកនាំពាក្យស្ថានទូតចិនលោក...
លោក ឈិន រតនា ប្រធានក្រុមអង្គការចាត់តាំងយុវជនរួមជាមួយនិងបងប្អូនខ្មែររស់នៅទីក្រុងរុិនតុន រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក សូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាការពារ និងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឫក្ស មង្គលសួស្តី...
ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។ លោក យល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាពជីវភាពនៃក្រុមគ្រួសារកម្មករនិយោជិតទៀតផង។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិតដែលមានកូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ២ រូប បានផ្តួលកីឡាករ ប្រដាល់ថៃ ឲ្យសន្លប់ត្រឹមទឹកទី២ និងស្មើមួយគូក្នុងការជួបប្រកួតគ្នា ជាលក្ខណ:អន្តរជាតិ...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកសិកម្មវៃឆ្លាត ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ការអនុវត្តកសិកម្មវៃឆ្លាតនេះ មានគោលបំណងបង្តើតការងារ ជូនប្រជាជនក្នុងតំបន់ លើកកម្ពស់ការដាំបន្លែសុវត្ថិភាព និងជំរុញការធ្វើកសិកម្ម ប្រកបដោយនិរន្តភាព...
បរទេស៖ទីភ្នាក់ងារស៊ើបការ សំងាត់អាមេរិក FBI បានរកឃើញថាលុយជាច្រើន ដែលរកបានដោយក្រុមការងារ ជនជាតិកូរ៉េខាងជើង ធ្វើការងារអនឡាញពីប្រទេសរបស់ខ្លួន បម្រើឲ្យក្រុមហ៊ុន បច្ចេកវិទ្យអាមេរិក ជាច្រើនត្រូវបានយកទៅផ្គត់ផ្គង់ ឲ្យកម្មវិធីផលិតគ្រាប់មីស៊ីល របស់ប្រទេសកុម្មុយនីសមួយនេះ។ FBI បាននិយាយថាក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក បានជួលប្រជាជនកូរ៉េខាងជើង រាប់ពាន់នាក់ដែលធ្វើការពីចម្ងាយ ហើយពួកគេត្រូវបានប្រមូល ប្រាក់កម្រៃ ដែលទទួលបានទាំងនោះទៅជាថវិកា ប្រើប្រាស់សម្រាប់កម្មវិធីអាវុធ របស់មេដឹកនាំគីមជុងអ៊ុនទៅវិញ...
ភ្នំពេញ ៖ ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះគឺជាព្រឹត្តិការណ៍ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំ ជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល ។...