ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចុះពិនិត្យវឌ្ឍនភាព ការអនុវត្តកសិកម្មវៃឆ្លាត នៅស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកសិកម្មវៃឆ្លាត ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ការអនុវត្តកសិកម្មវៃឆ្លាតនេះ មានគោលបំណងបង្តើតការងារ ជូនប្រជាជនក្នុងតំបន់ លើកកម្ពស់ការដាំបន្លែសុវត្ថិភាព និងជំរុញការធ្វើកសិកម្ម ប្រកបដោយនិរន្តភាព ៕

To Top