ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានឯកភាព កំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។ ក្នុជំនួបទ្វេភាគីនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ លោក...
បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បាននិយាយថា ចំនួនប្រជាជនថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែល និងហាម៉ាស បានកើនឡើងដល់ ២៩នាក់ហើយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សេដ្ឋា បានបង្ហាញតួលេខស្លាប់របស់ប្រជាជនថៃ មុនលោកឡើងយន្តហោះទៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទ។ លោកនាយករដ្ឋមន្ត្រីគ្រោងនឹងចូលរួមវេទិកាខ្សែក្រវ៉ាត់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា និងកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល លើឯកសារសំខាន់ៗចំនួន ៨ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃចន្ទ អំពី “សកម្មភាពដែលអាចកើតមានជាមុន” ប្រឆាំងនឹងអ៊ីស្រាអ៊ែល “នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ” ខណៈដែលអ៊ីស្រាអ៊ែលត្រៀមខ្លួនសម្រាប់ការវាយប្រហារនៅលើដីនៅតំបន់ហ្គាហ្សាស្ទ្រីប ។ក្រុងតេហរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារលើដីនៅតំបន់ហ្គាហ្សា ដែលត្រូវបានរារាំងជាយូរមកហើយនឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតបពីរណសិរ្សដទៃទៀត ដែលជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗដែលអាចទាក់ទាញនៅក្នុងប្រទេសផ្សេងទៀត ។ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ជនជាតិស៊ុយអែត ចំនួន២នាក់ត្រូវបានគេបាញ់សម្លាប់ និងម្នាក់ទៀតរងរបួស នៅកណ្តាលទីក្រុងប្រ៊ុចស៊ែល កាលពីយប់ថ្ងៃចន្ទ ហើយបុរសម្នាក់ដែលបានកំណត់អត្តសញ្ញាណខ្លួនឯងថា ជាសមាជិកនៃក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវក្នុងរឿងនេះដោយបានបង្ហោះវីដេអូតាមបណ្តាញអ៊ីនធើរណេត ។ ជនសង្ស័យជាឃាតករបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបន្ទាប់ពីការបាញ់ប្រហារ ខណៈដែលការប្រកួតបាល់ទាត់រវាងប៊ែលហ្ស៊ិក និងស៊ុយអែត រៀបនឹងចាប់ផ្តើម ដែលបង្កឱ្យមានការតាមប្រមាញ់ដ៏ធំ និងបានជំរុញឱ្យប្រទេសប៊ែលហ្ស៊ិក បង្កើនការប្រុងប្រយ័ត្ន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យកម្ពុជាអាចប្រើប្រាស់ «វត្ថុធាតុដើមឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប ។ ការអនុញ្ញាតនេះធ្វើឡើងយោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម សហភាពអឺរ៉ុប បានសម្រេចឲ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា...
ភ្នំពេញ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានប្រាប់ប្រជាពលរដ្ឋ រស់នៅតាមតំបន់បណ្តោយសណ្ដរ ស្ទឹងព្រែកត្នោត និងព្រែកមួយចំនួន ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចូលរួមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ ។ ការប្រាប់ឲ្យប្រយ័ត្ននេះ ដោយសារផ្នែកខាងលើនៃស្ទឹងព្រែកត្នោត មានស្រុកភ្នំស្រួច ស្រុកសំរោងទង ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ មានការធ្លាក់ភ្លៀងជាបន្តបន្ទាប់...
អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានជាតិក្រិច ឈ្មោះថា AMNA បានរាយការណ៍កាលពីថ្ងៃចន្ទថា មានមនុស្សចំនួន៣នាក់បានបាត់បង់ជីវិតនៅកោះ Symi ក្នុងសមុទ្រ Aegean របស់ប្រទេសក្រិច បន្ទាប់ពីទូកដឹកជនចំណាកស្រុក១គ្រឿងបានលិចកាលពីល្ងាចថ្ងៃអាទិត្យ ។ ទីភ្នាក់ងារព័ត៌មាន AMNA បានដកស្រង់សម្តីអ្នកដែលនៅរស់រានមានជីវិតទាំង៨នាក់ដែលបាននិយាយថា មនុស្ស១៣នាក់បាននៅលើទូកនៅពេលគ្រោះថ្នាក់បានកើតឡើង ។...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានអនុម័តវិធានការរឹតបន្តឹងបណ្តោះអាសន្នប្រឆាំងនឹងការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន ។ ក្រុមឃ្លាំមើលវិស័យកសិកម្មរបស់ប្រទេសរុស្ស៊ី Rosselkhoznadzor បានប្រកាសឲ្យដឹងដូច្នេះ ។ ក្រុម Rosselkhoznadzor បានកត់សម្គាល់ថា ចាប់ពីថ្ងៃទី១៦ ខែតុលា រុស្ស៊ី នឹងហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលត្រី និងអាហារសមុទ្រពីប្រទេសជប៉ុន...
បរទេស៖ ម្ចាស់សណ្ឋាគារ និងសហគ្រិនទេសចរណ៍នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ បានអំពាវនាវឱ្យរដ្ឋាភិបាលបង្កើនការគ្រប់គ្រងកាំភ្លើង ដើម្បីធានាសុវត្ថិភាពសម្រាប់វិស័យទេសចរណ៍ បន្ទាប់ពីឧប្បត្តិហេតុបាញ់ប្រហារនៅផ្សារទំនើប Siam Paragon កាលពីថ្ងៃទី៣ ខែតុលា ដែលបានប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកធ្វើដំណើរចិននៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទេសចរប្រហែល ៦០.០០០ នាក់បានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃបន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប...