ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី១៧ តុលានេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ៕
ភ្នំពេញ ៖ លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបញ្ជាក់ពីឆន្ទៈ ក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អាណត្តិទី៧នេះ។ នាឱកាសអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសការចូលរួម...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានទេសចរជាតិប្រមាណ ១,៨៩ លាននាក់ ដើរលេងកម្សាន្ដទូទាំងប្រទេស កើនឡើង ៥២,២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២២។ តាមៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បញ្ជាក់ថា «...
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
លទ្ធផលនៃការស្ទង់ប្រជាមតិដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈមចិន និងសកលវិទ្យាល័យប្រជាជនប្រទេសចិនចំពោះពិភលលោកទាំងមូល បានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍មកពីប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩៣,៨%បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនៃ “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍នៃប្រទេស ដែលចូលរួមក្នុងសហការកសាង “ខ្សែក្រវាត់និងផ្លូវ”ចំនួន៩២.២%បានសម្គាល់ថា ១០ឆ្នាំកន្លងមក ហេដ្ឋរចនាសម្ព័ន្ធបុរេលក្ខណ្ឌសម្រាប់សម្រេចការអភិវឌ្ឍការតភ្ជាប់ផ្នែកហេដ្ឋរចនាសម្ព័ន្ធបាននាំមមកការលើកកម្ពស់និងកែលម្អយ៉ាងលេចធ្លោសម្រាប់ជីវភាពរបស់ប្រជាជន។ប្រតិបត្តិការរបស់ប្រទេសចិនក្នុងការកាត់បន្ថយ បំណុលរបស់ប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ទទួលបានការកោតរសរសើរ ខ្ពស់របស់ពីអ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៥%មកពីអ្នកផ្តល់បទសម្ភាសន៍នៃប្រទេសដែលចូលរួមកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយពួកគេរំពឹងថា ប្រទេសខ្លួនអាចធ្វើកិច្ចសហប្រតិបត្តិការកាន់តែច្រើនជាមួយប្រទេសចិនក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”។ ការស្ទង់ប្រជាមតិទូទាំងពិភពលោកនេះមានអ្នកផ្តល់បទសម្ភាសន៍ចំនួន៣៨៥៧នាក់ មកពីប្រទេសចំនួន៣៥ ក្នុងនោះ...
បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថាប្រទេសអ៊ីស្រាអែលបានបដិសេធមិនទទួលយកការចង់បានរបស់លោក Vladimir Zelensky ឡើយដែលមានបំណងចង់បំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភពដកស្រង់សំដីដោយ RT បានឲ្យដឹងទៀតថាអ៊ីស្រាអែលបានពន្យល់លោក Zelensky នេះគឺមិនមែនជាពេលវេលាដែលសមរម្យនោះទេ សម្រាប់ការធ្វើដំណើរបែបនេះ។ ថ្មីៗនេះគេជឿជាក់ថាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបង្ហាញអំពីបំណងចង់ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken។ គួរឲ្យដឹងដែរថាចេតនារបស់មេដឹកនាំអ៊ុយក្រែនរូបនេះនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលគឺដើម្បីបង្ហាញពី សាមគ្គីភាពហើយដំណើរទស្សនកិច្ចនេះនឹងជំរុញ ឲ្យមានការគាំទ្រអន្តរជាតិសម្រាប់ការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបន្ថែមទៀតផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ថ្ងៃទី ១៦ ខែតុលា ពិធីចេញផ្សាយលើកដំបូងនៃសៀវភៅក្រោមចំណងជើងថា« លោក Xi Jinping ថ្លែងអំពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”» ជាពហុភាសាបានធ្វើឡើងនៅក្រុងប៉េកាំង។ សៀវភៅដែលចេញផ្សាយជា ៥ ភាសារួមមាន ភាសាអារ៉ាប់ ភាសាអេស្ប៉ាញ ភាសាព័រទុយហ្គាល់ ភាសាអាល្លឺម៉ង និងភាសាជប៉ុនបានចេញលក់ជាផ្លូវការទាំងក្នុងនិងក្រៅប្រទេស។ ភ្ញៀវកិត្តិយសដែលចូលរួមពិធីបានយល់ឃើញថា រយៈពេល១០ឆ្នាំបន្ទាប់ពីបានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្រោមការជំរុញផ្ទាល់របស់លោក...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការ និងអនុញ្ញាតឲ្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាង គ.ជ.ប ក្នុងការចុះឈ្មោះបោះឆ្នោតជូនអ្នកបោះឆ្នោតជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងមុខតំណែងស់ម្រាប់ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ តាមរយៈលិខិតរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ តុលា...