ភ្នំពេញ៖ ភ្ញៀវទេសចរ ទៅលេងកម្សាន្តនៅក្នុងខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ១៥ ខែតុលា ឆ្នាំ២០២៣ មានចំនួន១៦១.៤១៥នាក់ ក្នុងនោះ ភ្ញៀវជាតិ១៥៧.០៤៦នាក់ និងភ្ញៀវអន្តរជាតិសរុប៤.៣៦៩នាក់។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ខាង ហ៊ូពាវ (Kang Hubiao) ប្រធានក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកក្រុមហ៊ុន Genertec International ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ។
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានបន្តការត្រៀមលក្ខណៈរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោកដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដោយប្រមូលផ្តុំកងកម្លាំងនៅជិតព្រំដែនហ្គាហ្សា ខណៈដែលជម្លោះបង្ហូរឈាមរបស់ខ្លួនជាមួយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានឈានចូលដល់សប្តាហ៍ទីពីរ។ លោក Herzi Halevi នាយសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រាប់ថា “ទំនួលខុសត្រូវរបស់យើងឥឡូវនេះ គឺចូលទៅកាន់តំបន់ហ្គាហ្សា កំណត់កន្លែងដែលក្រុមហាម៉ាសរៀបចំផែនការ និងបើកការវាយប្រហារ ហើយវាយប្រហារយ៉ាងខ្លាំងក្លានៅគ្រប់ទីកន្លែង សំដៅទៅលើមេបញ្ជាការគ្រប់រូប គ្រប់ប្រតិបត្តិការ និងរុះរើហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ”។ យោងតាមតួលេខផ្លូវការ...
ប៉េកាំង៖ នៅក្នុងមជ្ឈមណ្ឌលថែទាំកុមារក្នុងទីក្រុងញូវយ៉ក កុមារអាយុមួយឆ្នាំ Nicholas Dominici បានបិទភ្នែករបស់គាត់ជារៀងរហូត (ស្លាប់) ហើយមានទារក ៣នាក់ផ្សេងទៀត ដែលមានអាយុពី ៨ខែដល់ពីរឆ្នាំត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ ក្នុងនោះអ្នកឆ្លើយតបដំបូងមានការភ្ញាក់ផ្អើល ដែលដឹងថាកុមារត្រូវបានបំពុលដោយសារធាតុ fentanyl ។ ម្ចាស់មណ្ឌលនិងអ្នកផ្សេងទៀតត្រូវបានគេរកឃើញថា បានរក្សាទុកនិងចែកចាយថ្នាំញៀនក្នុងថ្នាលបណ្តុះបណ្ដាល។ ប៉ូលិសបានរកឃើញថ្នាំ fentanyl និងឧបករណ៍ផលិតថ្នាំញៀនមួយគីឡូក្រាមនៅក្បែរកន្ទេលដែលក្មេងៗដេក និងលេង។ ករណីបែបនេះគ្រាន់តែជាចំណុចមួយនៃផ្ទាំងទឹកកកនៃការរីករាលដាលនៃថ្នាំញៀនរ៉ាំរ៉ៃរបស់អាមេរិក...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានការបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំងទៅកាន់តំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ឃុំខ្លួន។ លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅក្នុងពេលវេលាដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈដែលយើងកំពុងស្ថិតនៅជិតទីជ្រៅបំផុតនៅមជ្ឈិមបូព៌ា វាជាកាតព្វកិច្ចរបស់ខ្ញុំក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងការធ្វើការអំពាវនាវផ្នែកមនុស្សធម៌ដ៏រឹងមាំពីរ” ។ លោកបានបន្ថែមថា “ចំពោះក្រុមហាម៉ាស ចំណាប់ខ្មាំងត្រូវតែត្រូវបានដោះលែងភ្លាមៗដោយគ្មានលក្ខខណ្ឌ ហើយចំពោះអ៊ីស្រាអែល ការចូលប្រើប្រាស់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស និងគ្មានការរារាំង ត្រូវតែផ្តល់ សម្រាប់ការផ្គត់ផ្គង់មនុស្សធម៌...
បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ កំពុងស៊ើបអង្កេតករណីស្លាប់ប្តីប្រពន្ធជាជនបរទេសនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងស្រុកផាណា ដោយសង្ស័យថាជាករណីឃាតកម្មសម្លាប់ខ្លួនឯង។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវីរៈសេនីយ៍ Choinarin Sathupawarat នាយប៉ុស្តិ៍នគរបាល ផាណា បាននិយាយថា ប្តីប្រពន្ធមួយគូនេះ បុរសជាជនជាតិស្វីស អាយុ ៤៧ឆ្នាំ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងថា ការបើកឲ្យប្រើប្រាស់ និងទទួលជើងហោះហើរពាណិជ្ជកម្ម ជាលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃនេះ គឺជាការបើកទំព័រថ្មីមួយ ក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ក្នុងការលើកស្ទួយអភិវឌ្ឍវិស័យទេសចរណ៍ នៅលើទឹកដីជាប្រវត្តិសាស្ត្ររបស់ខ្លួន។ អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ មានទីតាំងស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានមកដល់អាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងត្រូវបានទទួលស្វាគមន៍ដោយ លោក Tang Renjian រដ្ឋមន្រ្តីកសិកម្ម និងកិច្ចការជនបទ អមដំណើរដោយ លោកស្រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន។ នេះបើយោងតាមបណ្តាញសង្គមនានា របស់សម្តេចធិបតី នារសៀលថ្ងៃទី១៦...
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា មូឌី បានឲ្យដឹងក្នុងពិធីបើកសម័យប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិលើកទី១៤១ នៅទីក្រុងបុមបៃ ដែលថាប្រទេសឥណ្ឌាចាប់អារម្មណ៍ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅឆ្នាំ ២០៣៦។ ឥណ្ឌាមិនធ្លាប់ធ្វើជាម្ចាស់ផ្ទះអូឡាំពិកនោះទេ ហើយសម្រាប់ឆ្នាំ២០៣៦ ប្រទេសជាង ១០ បានបង្ហាញចំណាប់អារម្មណ៍ រួមទាំងម៉ិកស៊ិក និងឥណ្ឌូនេស៊ីផងដែរ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក។ លោក មូឌី បានលើកឡើងថា “ឥណ្ឌានឹងមិនទុកដុំថ្មចោលក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការរៀបចំកីឡាអូឡាំពិកនៅឆ្នាំ២០៣៦ នេះគឺជាសុបិនដែលមានអាយុកាល និងជាក្តីប្រាថ្នារបស់ប្រជាជនឥណ្ឌា...
ភ្នំពេញ ៖ ដើម្បីដោះស្រាយការបំពុលដោយប្លាស្ទិក, លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកឲ្យបានត្រឹមត្រូវ ព្រមទាំងគិតគូរដល់សំរាមអាចកែច្នៃប្រើប្រាស់ឡើងវិញ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិរិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស...