បរទេស៖ រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យដោយបានប្រាប់ក្រុមត្រឡប់ចូលមកប្រទេសថៃ ពីអ៊ីស្រាអែលវិញថា ពលករចំនួន ១៣៧ នាក់ផ្សេងទៀតនឹងមកដល់តាមជើងហោះហើរពិសេសនៅព្រឹកថ្ងៃចន្ទ ខណៈខ្លះទៀតនឹងត្រលប់មកវិញដោយខ្លួនឯងក្នុងជើងហោះហើរពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ លោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃថា ពលករដែលទិញសំបុត្រដោយខ្លួនឯង ដើម្បីត្រឡប់ទៅប្រទេសថៃ គួរតែបង្ហាញប័ណ្ណឡើងយន្តហោះ ដល់មន្ត្រីការងារ ដើម្បីទាមទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញ។ បើតាមលោក...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះមួយគ្រឿងបន្ថែមទៀត ដាក់ពង្រាយទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត ដោយស្វែងរកការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងកងកម្លាំងគាំទ្រប៉ាឡេស្ទីនផ្សេងទៀត ឱ្យនៅឆ្ងាយពីសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោនបានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា នាវា USS Dwight...
គម្រោងសាងសង់មួយចំនួនដូចជា ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនពីក្រុងហ្សាកាតាដល់ក្រុងបានឌុង ផ្លូវដែកហុងគ្រី-ស៊ែប៊ី និងកំពង់ផែ Piraeus ជាដើមត្រូវបានសាងសង់រួចនិងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ខ្សែផ្លូវរថភ្លើងចិន-អឺរ៉ុបបើកច្រកដឹកជញ្ជូនតាមផ្លូវគោកថ្មីចិន-អឺរ៉ុប បណ្តាញខ្សែផ្លូវនាវាចរណ៍អន្តរជាតិ នៃ “ការដឹកជញ្ជូនតាមនាវាចរណ៍ផ្លូវសូត្រ” ។ល។ ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានផ្តល់នូវការណែនាំខាងគំនិតទស្សនៈនិងផ្លូវអនុវត្តជាក់ស្តែងសម្រាប់ឱ្យប្រទេសនានាលើពិភពលោកដើរឆ្ពោះទៅកាន់ការអភិវឌ្ឍនិងវិបុលភាពរួម ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” បានចាត់ទុកស្តង់ដារខ្ពស់ និរន្តរភាពនិងការផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជនជាគោលដៅ ដែលទទួលបានសមិទ្ធផលយ៉ាងប្រាកដប្រជា ។ ពេលថ្មីៗចុងក្រោយនេះ...
តូក្យូ៖ ការស្ទាបស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញថា អត្រាគាំទ្រសម្រាប់គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះដល់ ៣២,៣ភាគរយ ដែលជាកម្រិតទាបបំផុតចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២១ មុនពេលការបោះឆ្នោតសភានៅសប្តាហ៍ក្រោយ។ តួលេខនេះបានធ្លាក់ចុះពី ៣៩,៨ភាគរយ នៅក្នុងការស្ទង់មតិមុនក្នុងខែកញ្ញា និងទាបជាង ៣៣,១ ភាគរយនៅក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២ ខណៈពេលដែលការវាយតម្លៃការមិនយល់ព្រមបានកើនឡើងដល់កម្រិតខ្ពស់បំផុត ៥២,៥ ភាគរយពី...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងកាតាបានចូលរួមកិច្ចសន្ទនាក្នុងគោលបំណងធានាឱ្យមានការដោះលែងចំណាប់ខ្មាំងជនស៊ីវិលដែលឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្គាហ្សា។ ប្រភពដដែលបានសរសេរថាកាលពីល្ងាចថ្ងៃសៅរ៍បានឲ្យដឹងបែបនេះថាមានកិច្ចប្រជុំវិជ្ជមានកាលពីម្សិលមិញ ហើយក្រុមហាម៉ាសហាក់ដូចជាមានឆន្ទៈក្នុងការដោះលែងចំណាប់ខ្មាំងជនស៊ីវិលប៉ុន្តែក្រុមហាម៉ាសនិយាយថា ពួកគេមិនអាចធ្វើដូច្នេះបានទេ ខណៈដែលការទម្លាក់គ្រាប់បែកនៅតែបន្តដោយកងកម្លាំងរបស់អ៊ីស្រាអែលនៅឡើយនោះ។ គួរឲ្យដឹងដែរថាចំនួនចំណាប់ខ្មាំងពិតប្រាកដដែលក្រុមហាម៉ាសត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍មុនក្នុងប្រទេសអ៊ីស្រាអែលនៅតែមិនច្បាស់លាស់ ប៉ុន្តែរបាយការណ៍បានបង្ហាញថាវាអាចមានដល់ទៅ១៥០នាក់។ គិតមកទល់ពេលនេះសេតវិមានបាននិយាយនៅក្នុងប៉ុន្មានថ្ងៃកន្លងមកនេះថាចំនួនចំណាប់ខ្មាំង របស់អាមេរិកមានចំនួនតិចតួចណាស់ហើយ រដ្ឋបាលរបស់លោក Biden ក៏បានបង្ហាញដែរថា ជនជាតិអាមេរិកប្រមាណតែជា ២២ នាក់បានស្លាប់ក្នុងជម្លោះនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបន្ដសម័យប្រជុំ លើកទី១១ ដើម្បីពិនិត្យលើ សេចក្ដីព្រាងច្បាប់ស្ដីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ព្រឹទ្ធសភា បានឲ្យដឹងថា នៅថ្ងៃទី១៦ តុលានេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា...
រដ្ឋមន្ត្រីក្រសួងការងាររបស់ប្រទេសថៃ លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនពលករថៃដែលត្រូវបានសម្លាប់នៅក្នុងជម្លោះអ៊ីស្រាអែលបានកើនឡើងដល់ ២៨ នាក់ហើយ ខណៈលោកបានប្តេជ្ញាជម្លៀសពលករថៃទាំងអស់ចំនួន ៧.០០០នាក់ ដែលចង់ត្រឡប់ទៅវិញក្នុងខែក្រោយ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Phiphat Ratchakitprakarn...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដទៃទៀត អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី១៦ តុលា នេះ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប (ITCZ) បន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។...
បរទេស៖អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder បានបដិសេធមិនបរិហារមិត្តភ័ក្ត្រដ៏យូរអង្វែងរបស់គាត់ឡើយគឺលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ខណៈពេលដែលភាពទួញសោកចំពោះការបរាជ័យរបស់មេដឹកនាំអាល្លឺម៉ង់ និងបារាំងបច្ចុប្បន្នក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះរុស្ស៊ី-អ៊ុយក្រែននោះ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែតSüddeutschen Zeitung ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រនិងត្រូវបានដកស្រង់យកមកចេញផ្សាយដោយ RT លោក Schroeder ដែលបច្ចុប្បន្នមានអាយុ ៧៩ឆ្នាំដែលបានបម្រើការជាអធិការបតីពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៥ បាននិយាយថាគាត់នៅតែចាត់ទុកប្រធានាធិបតី Putin ជាមិត្តរបស់គាត់ដដែល។...
បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...