ភ្នំពញ៖ កម្ពុជា-តួកគី បានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។ ការប្ដេជ្ញាចិត្តរវាងភាគីកម្ពុជា-តួកគី ធ្វេីឡេីងក្នុងជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ūlkū Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្នុងជំនួបនោះភាគីទាំងពីរបានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ខណៈដែលកម្ពុជានិងតួកគីនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញនូវការត្រៀមខ្លួនជាស្រេចក្នុងការ រៀបចំសកម្មភាពរួមគា្ននានា ដើម្បីអបអរព្រឹត្តិការណ៏ដ៏មានសារៈសំខាន់នេះ។ភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរ យោបល់អំពីមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងផ្តល់អាទិភាពលើវិស័យសក្តានុពលនានា នៃកិច្ចសហប្រតិបត្តិការដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ។ ភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការស្វែងរកលទ្ធភាពបន្ថែមទៀត ដើម្បីបង្កើនសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីសម្រេចបាននូវគោលដៅពាណិជ្ជកម្មក្នុងទំហំ ១ប៊ីលានដុល្លារអាមេរិក។ ក្នុងន័យនេះ លោកស្រី ហIkú Kocaefe បានគូសបញ្ជាក់ថាតួកគី បានបង្កើតឱ្យមានជាលើកដំបូងនូវ ការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជ្ជកម្មនៅកម្ពុជា ដើម្បីសម្របសម្រួលឱ្យកាន់តែល្អប្រសើរនូវ កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងស្មោះសរចំពោះរដ្ឋាភិបាលតួកគីសម្រាប់ ការផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជា។ ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីនវក ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលតួកគីក្នុងការជួយដល់កម្ពុជាជាពិសេសការបន្តកិច្ចសហប្រតិបត្តិការតាមរយៈទីភ្នាក់ងារសម្របសម្រួល និងសហប្រតិបត្តិការតួកគី (TIKA)។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ រួមមានការផ្តល់អាហារូបករណ៍និងការបណ្ដុះបណ្តាលដល់មន្ត្រីការទូត និងនិស្សិតកម្ពុជា។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ៕
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ចង់ឱ្យទីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះជាមួយក្រុមហាម៉ាស ពីព្រោះគាត់សង្ឃឹមថានឹងពង្រីកសង្រ្គាមទៅកាន់ប្រទេសលីបង់ និងអ៊ីរ៉ង់, នេះបើតាមដែលអតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៅក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Michael Maloof បានប្រាប់ RT កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ មហាសេដ្ឋីគឺលោក Elon Musk បានផ្តល់យោបល់ថា សហភាពអឺរ៉ុប អាចប្រឈមមុខនឹងការរំពឹងទុក នៃការកើតសង្រ្គាមស៊ីវិល ដោយសារតែគោលនយោបាយស្វាគមន៍ជនអន្តោប្រវេសន៍របស់ខ្លួន។ កាលពីពីរសប្តាហ៍មុន លោកបានធ្វើទស្សនកិច្ចនៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានចូលទៅក្នុងការជជែកដេញដោលយ៉ាងតឹងតែង អំពីអន្តោប្រវេសន៍ក្នុងប្រទេសកំណើតរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Elon Musk...
បរទេស៖ ក្រុមហាម៉ាស់កំពុងប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកដើម្បីវាយប្រហារអ៊ីស្រាអែល ទោះបីជាទីក្រុងវ៉ាស៊ីនតោន កំពុងត្រៀមបង្កើនជំនួយយោធាដល់ក្រុងហ្សេរុយសាឡឹមក៏ដោយ, នេះបើតាមអតីតអ្នកវិភាគ CIA លោក Larry Johnson បានប្រាប់ RT កាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការពន្យល់របស់លោក Johnson ថា “វាប្រហែលជាប្រាកដ 100%...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយស្ថានទូតខ្មែរប្រចាំប្រទេសជប៉ុន និងក្រុមការងារពាក់ព័ន្ឋបានរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាមួយបងប្អូនពលករខ្មែរយ៉ាងសប្បាយរីករាយ បើទោះបីជាបងប្អូននៅក្រៅប្រទេសក៏ឆ្លៀតពេលគោរពប្រតិបត្តិប្រពៃណីជាតិ សាសនាបានផងដែរ។ លោក សាម៉េន សុខា អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនមានប្រសាសន៍ឲ្យដឹងថាក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនរួមជាមួយអនុព័ន្ឋការងារអមស្ថានទូតបានចូលរួមជួបជុំជាមួយកម្មសិក្សាការី ពលករជំនាញនិងសហគមន៍ខ្មែរពោរពេញដោយភាពសប្បាយរីករាយ ក្នុងនាមជាខ្មែររួបរួមសាមគ្គីគ្នានៅក្រៅប្រទេសពោលគឺបានចំនួន៤ដងនៅតាមបណ្តាវត្តស្ថិតនៅក្នុងខេត្តចំនួនពីរគឺខេត្ត Kanagawa និង ខេត្ត Gifu ប្រទេសជប៉ុន។ កម្មវិធីជួបជុំនោះធ្វើឡើងកាលពីថ្ងៃទី៣០កញ្ញា នៅវត្តបារមីគីរីខេមរាភ្នំបិតាធំ ហៅវត្តលោកយាយជំទាវហេង ក្នុងតំបន់...
បរទេស៖មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការងារព័ត៌មាននៃសេតវិមាន Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថាយ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន២២ នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈដែល ១៧ នាក់ផ្សេងទៀតមិនត្រូវបានរាប់បញ្ចូលនោះទេ។ យោងតាមការចេញផ្សាយរបស់ RT តួលេខចុងក្រោយបំផុតតំណាងឱ្យការកើនឡើងពីថ្ងៃអង្គារ នៅពេលដែលប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសថា ជនជាតិអាមេរិក១៤នាក់បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នាកាលពីថ្ងៃចុងសប្តាហ៍មុន។ ទោះបីជាយ៉ាងណាក្តីគេមិនច្បាស់ថាអ្នកស្លាប់ទាំងអស់ស្លាប់នៅអ៊ីស្រាអែល ឬនៅក្នុងទឹកដីប៉ាឡេស្ទីនទេនៅឡើយទេខណៈដែលកាលពីថ្ងៃអង្គារលោកBiden ក៏បានអះអាងផងដែរថា ជនជាតិអាមេរិកដែលមិនដឹងចំនួនពិតប្រាកដត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ធ្វើជាចំណាប់ខ្មាំង។ កាលពីថ្ងៃអង្គការដដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក...
បរទេស៖ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Torsak Sukvimol បានពិនិត្យឡើងវិញនូវទប្បញ្ញត្តិរបស់នគរបាល ដើម្បីអនុញ្ញាតឱ្យមន្ត្រីជាបុរស អាចទុកសក់បានប្រវែង ៥សង់ទីម៉ែត្រ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមប្រភពពីប៉ូលីស លេខកូដអនុវត្តឯកសណ្ឋានឆ្នាំ ២០២៣ បានលុបចោលបទប្បញ្ញត្តិទាក់ទងនឹងឯកសណ្ឋានប៉ូលីសដែលបានកំណត់ក្នុងឆ្នាំ ២០១៨ ។...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ឲ្យរដ្ឋបាលសាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជូនកម្មករនិយោជិត និងប្រជាពលរដ្ឋ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ សម្តែងការគាំទ្រចំពោះការរៀបចំឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃ ក្នុងអំឡុងពេលបុណ្យភ្ជុំឆ្នាំនេះ ព្រោះមិនត្រឹមតែកាត់បន្ថយការចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិត និងប្រជាពលរដ្ឋប៉ុណ្ណោះទេ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតខ្មែរប្រចាំសាធារណៈរដ្ឋកូរ៉េ និងក្រុមការងារពាក់ព័ន្ធ បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ជាមួយបងប្អូនពលករនៅទីនោះតាមប្រពៃណី។លោក តូយ ដារិទ្ធ អនុព័ន្ធការងារប្រចាំស្ថានទូតខ្មែរនៃសាធារណៈរដ្ឋកូរ៉េ បានលើកឡើងថា ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូងបាននិងកំពុងជួបជុំគ្នា ដើម្បីប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ចំនួន៨ទីតាំងទូទាំងប្រទេសកូរ៉េខាងត្បូង ដោយមានពលករខ្មែរយ៉ាងច្រើនកុះករប្រមាណជិត៧ពាន់នាក់បានចូលរួម ។ ពលករខ្មែរនៅកូរ៉េខាងត្បូងបានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ នេះចាប់តាំងតែពីសប្តាហ៍ទី៤ខែកញ្ញា រហូតដល់សប្តាហ៍ទី២ខែតុលា...
ភ្នំពេញ៖ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ពិនិត្យស្ថានភាព ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ឆ្លងកាត់ ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ ដែលបើកសាកល្បង ជាបណ្តោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងឱកាសអញ្ជើញទៅពិនិត្យស្ថានភាព ដើម្បីបើកឱ្យដំណើរការ បណ្តោះអាសន្នស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ...