ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ ៤.៣០០រៀល ចុះថ្លៃ ២៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.៦៥០ ចុះថ្លៃ២០០រៀល បើធៀបនឹង ១០ថ្ងៃមុន ៕
ឆ្នាំនេះគឺជាខួបទី ១០ នៃការលើកឡើងគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ។ នាពេលថ្មីៗកន្លងទៅនេះ លោក Jaafar Yakubu ប្រធានគណៈកម្មាធិការទំនាក់ទំនងរវាងនីហ្សេរីយ៉ានិងចិននៃសភាតំណាងរាស្រ្តនីហ្សេរីយ៉ាបានលើកឡើងក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ លោកជឿជាក់ថា ក្រោមការជំរុញនៃគំនិតផ្តួចផ្តើមនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសអាហ្រ្វិកនិងប្រទេសចិននឹងត្រូវបានត្រួសត្រាយលើវិស័យកាន់តែច្រើនថែមទៀតដែលនឹងនាំមកនូវអនាគតអភិវឌ្ឍន៍ថ្មីដល់ប្រទេសអាហ្រ្វិក ។ លោក Jaafar Yakubu យល់ឃើញថា គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”បាននាំមកនូវការប្រែប្រួលយ៉ាងស៊ីជម្រៅដល់ប្រទេសនីហ្សេរីយ៉ានិងអាហ្វ្រិក គម្រោងពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជនដែលរួមគ្នាកសាងដោយប្រទេសនីហ្សេរីយ៉ានិងប្រទេសចិនបានធ្វើឱ្យប្រជាជនក្នុងតំបន់ទទួលបានផលប្រយោជន៍យ៉ាងទូលំទូលាយ...
ភ្នំពេញ ៖ លោក ម៉ៅរូ វីអេរ៉ា រដ្ឋមន្ត្រីការបរទេសប្រេស៊ីស បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត ពីគម្រោងបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល ។ជាមួយនឹងការគ្រោងបើកទូតនៅភ្នំពេញនេះដែរ កម្ពុជាក៏មានគម្រោងដែរ ក្នុងការបើកទូតនៅប្រេស៊ីល ប៉ុន្តែមិនទាន់ដឹងពីកាលបរិច្ឆេទ ។ ការលើកឡើងពីគម្រោងរបស់...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ៕
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃ១១ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុយជាបានឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ , កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។។...
ពោធិសាត់: អភិបាលខេត្តពោធិសាត់ និង ជាប្រធានគណ:បញ្ជាការឯកភាពខេត្ត លោកខូយ រីដា នៅព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៣នេះបានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក និង នាំយកគ្រឿងឧបភោគ បរិភោគ និង ថវិការទៅចែកជូនកងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨២៥ និង កងការពារវរះសេនាតូចការពារព្រំដែនលេខ ៥០១ ស្ថិតនៅឃុំថ្មដា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណាឃួង ស្រេង ព្រមទាំងមន្រ្តីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ តុលា ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី១២ បាននាំយកបច្ច័យ ចំនួន២៤លាន៨សែនរៀល និង៧៤០ដុល្លារ ដែលបានពីសទ្ធាជ្រះថ្លារបស់មន្ត្រី ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ វេរប្រគេនព្រះសង្ឃ...
ភ្នំពេញ ៖ ជុំវិញព្រឹត្តិការណ៍អន្តរជាតិ ជាពិសេសថ្មីៗនេះ ដែលផ្ទុះការសម្រុកវាយប្រហារ ពីសំណាក់ក្រុមប្រយុទ្ធហាម៉ាស់របស់ប៉ាឡេស្ទីន លើអ៊ីស្រាអែល ត្រូវបានលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីកសួងព័ត៌មាន បានលើកជាទស្សនថា សង្គ្រាមរវាងក្រុមទាំង២នេះ បានធ្វើឲ្យសហរដ្ឋអាមេរិក ត្រូវប្រឈមមុខនឹងរណសិរ្ស ២ ក្នុងពេលតែមួយ ។ យោងតាមសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ...
ហ្គាហ្សា៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាកើនឡើងដល់ ៨៣០ នាក់ ហើយចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កើនឡើងដល់ ១,០០៨ នាក់នៅអ៊ីស្រាអែល ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបំផុតទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន៖ ចំនួនអ្នកស្លាប់ និងរបួសពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៨៣០នាក់ និង ៤,២៥០នាក់ រៀងគ្នា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suella Braverman បាននិយាយនៅក្នុងលិខិតណែនាំមួយផ្ញើកាលពីថ្ងៃអង្គារថាប៉ូលិសនៅក្នុងប្រទេសអង់គ្លេស និងវេល គួរតែចាត់ទុកទង់ជាតិប៉ាឡេស្ទីន ការស្រែកច្រៀង និងនិមិត្តសញ្ញាផ្សេងទៀតដែលបង្ហាញក្នុងបរិបទជាក់លាក់ថាជាពាក្យសម្ដីស្អប់ខ្ពើមនិងការើសអើងគ្នា។ យោងតាមការចេញផ្សាយរបស់ RT លោកស្រី Braverman បានសរសេរនៅក្នុងលិខិតមួយថា៖វាមិនមែនគ្រាន់តែជានិមិត្តសញ្ញាគាំទ្រក្រុមហាម៉ាសច្បាស់លាស់ទេ ដែលនាំឱ្យមានការព្រួយបារម្មណ៍ចំពោះអង់គ្លេស។ខ្ញុំសូមលើកទឹកចិត្តប៉ូលីសឱ្យពិចារណាថាតើការស្រែកបន្ទដូចជាពីទន្លេដល់សមុទ្រ ប៉ាឡេស្ទីននឹងមានសេរីភាពគួរតែត្រូវបានយល់ថាជាការបង្ហាញនៃបំណងប្រាថ្នាដ៏ឃោរឃៅក្នុងការឃើញអ៊ីស្រាអែលត្រូវបានលុបចេញពីពិភពលោក និងថាតើការប្រើប្រាស់របស់វានៅក្នុងបរិបទជាក់លាក់ដែរឬទេហើយវាគួរតែអាចចាត់ចូលជាបទល្មើសសណ្តាប់ធ្នាប់សាធារណៈផ្នែកទី ៥ ដែលមានស្ថានទម្ងន់ទោស។ លោកស្រី Braverman បានបញ្ជាក់ទៀតថា...