ព័ត៌មានជាតិ

កម្ពុជា-ប្រេស៊ីល ឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃ១១ តុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុយជាបានឯកភាពគ្នា ពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទេសចរណ៍ , កសិកម្ម, និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានពិភាក្សាអំពីបញ្ហាមួយចំនួនទៀត ដែលជាផលប្រយោជន៍រួម។

ក្នុងនោះសម្តេចធិបតី សង្ឃឹមថា ទំនាក់ទំនងដ៏ល្អ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ខណៈកម្ពុជា មានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនង រវាងកម្ពុជា-ប្រេស៊ីល នៅរក្សាដដែល ។

លោក ម៉ៅរូ វីអេរ៉ា បានធ្វើការបញ្ជាក់ផងដែរ នូវបំណងក្នុងការបង្កើន កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម, អប់រំ, សុខាភិបាល និងការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕

To Top