ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលប្រជាពលរដ្ឋ រស់នៅភ្នំពេញមានភាពស៊ីវិល័យ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគ ហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានជួយឧបត្ថម្ភគាំពារសុខភាព ជូនលោកស្រី គឹម ឌី បុគ្គលិកអនាម័យ នៅការិយាល័យពិធីការ នៃនាយកដ្ឋានរដ្ឋបាល ដែលមានជំងឺមហារីក តាមគោលការណ៍ ក្រោមការយកចិត្តទុកដាក់ ពីសំណាក់ប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា ។ ដោយសារសភាពជំងឺ របស់គាត់កាន់តែធ្ងន់ធ្ងរៗទៅ ហើយមិនមានលទ្ធភាពព្យាបាល ទើបមានការចូលរួមជាសទ្ធាជ្រះថ្លា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា « យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាព បរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណាឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងអស់ មានភាពប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ និងសុខខុមាលភាព និងការងារអប់រំ សិក្សាធិការជាមូលដ្ឋាន...
បរទេស៖ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្សីលោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបាននិយាយថា កងកម្លាំងយោធារុស្សី មានចំនួនគ្រប់គ្រាន់ដែលអាចប្រតិបត្តិការបាននៅក្នុងប្រទេសអ៊ុយក្រែន ហើយអរគុណដល់ពលរដ្ឋស្ម័គ្រចិត្តដែលចូលបម្រើយោធាទាំងឡាយផងដែរ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្ថែមដែរថាទោះបីជាយ៉ាងណាក្តីកងកម្លាំងទ័ពរុស្សីមិនមានផែនការថ្មីក្នុងការចល័តទ័ពបន្ថែមនោះទេ។ លោកបានសង្កត់ធ្ងន់ថា មូលហេតុមួយក្នុងចំណោមហេតុផលទាំងនោះគឺ ជំហរស្នេហាជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមយ៉ាងសកម្មក្នុងជួរអ្នកការពារមាតុភូមិ។លោក Shoigu បាននិយាយថា នៅខែកញ្ញាប៉ុណ្ណោះ មានពលរដ្ឋជាង ៥០០០០នាក់បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការបម្រើយោធា។ យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រី...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅភាគអាគ្នេយ៍នៃដែនកោះនេះ ។ ការិយាល័យអាកាសធាតុបានចេញការព្រមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចេញការប្រកាសអាសន្នលើដែនសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ។ ព្យុះ Koinu កំពុងរំកិលខ្លួនទៅភាគពាយ័ព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការបរទេស របស់ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស មួយចំនួន នៃសមាជិកសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានជួបប្រជុំគ្នា នៅទីក្រុងគៀវសម្រាប់កិច្ចប្រជុំលើកដំបូង របស់ពួកគេ នៅខាងក្រៅប្លុកនេះ ។លោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានថ្លែងនៅពេលបើកការជួបជុំគ្នា ក្រៅផ្លូវការថា...
កណ្ដាល ៖ លោកឧបនាយកដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តកម្មវិធីកំណែ ទម្រង់នគរបាលជាតិ ដោយផ្អែកលើកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់យុវរាជរដ្ឋាភិបាល ។ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅថ្ងៃ៤ តុលា លោកឧបនាយកដ្ឋមន្រ្តី...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងអន្តោប្រវេសន៍ និងប្រជាជនបានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៦,២ លាននាក់ ក្នុងនោះមានបុរសចំនួន២៦,៨លាននាក់ និងស្ត្រី២៩,៤លាននាក់ ។ ក្រសួងខាងលើបានឲ្យដឹងថា ចំនួនប្រជាជនដែលបានប៉ាន់ស្មាននៅក្នុងឆ្នាំ២០២៣នេះត្រូវបានចេញផ្សាយដោយផ្អែកលើជំរឿនប្រជាជនមីយ៉ាន់ម៉ា និងលំនៅដ្ឋានឆ្នាំ២០១៤ ។ ប្រជាជនមីយ៉ាន់ម៉ាមានចំនួនជាង៥១លាននាក់នៅក្នុងជំរឿន២០១៤ ។ យោងតាមតួលេខនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែតុលានេះ បានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕
កណ្ដាល ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល។ នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា...