បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុងមូស្គូ ជាមួយនឹងមេបញ្ជាការកំពូល របស់ប្រទេសលីប៊ី លោក Khalifa Haftar ។ យោងតាមការឲ្យដឹងពីអ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានថ្លែងបែបនេះថា៖ ពួកយើងអាចអះអាងបានថា នៅក្នុងជំនួបដែលបានធ្វើឡើងកាលពីថ្ងៃម្សិលមិញនៅក្នុងវិមានក្រុមឡាំង គឺបានពិភាក្សាគ្នាទៅលើស្ថានភាពមួយចំនួន នៅក្នុងប្រទេសលីប៊ី និងក៏ដូចជាបញ្ហាផ្សេងទៀត នៅលើពិភពលោកផងដែរ។ ដោយឡែកខាងភាគីលីប៊ី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យប្រទេសសែប៊ីក្នុងការដកទ័ពចេញពីតំបន់ព្រំដែន ខណៈដែលការដាក់ពង្រាយទ័ពមានទ្រង់ទ្រាយធំមិនធ្លាប់មានឡើយនាពេលកន្លងមក។ ប្រភពដដែលបានសរសេរទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយមកនេះភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងរវាងក្រុមជនជាតិដើមកូសូវ៉ូនិងជនជាតិដើមសែប៊ីនិងក្រុមសហគមជនជាតិអាល់បានីនៅតាមតំបន់ព្រំដែន។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នទាំងនោះអង់គ្លេស ក៏កន្លងមកក៏បានបញ្ជូនទ័ពឲ្យចូលរួមក្នុងការកងកម្លាំងរក្សាសន្តិភាពរបស់អង្គការណាតូ នៅទីនេះផងដែរ។ ថ្លែងកាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានពណ៌នាអំពីការដាក់ពង្រាយយោធាដ៏ធំ នៃរថក្រោះ និងកាំភ្លើងធំទំនើបៗថាជាការអភិវឌ្ឍន៍ដ៏អស្ថិរភាព៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានប្រាប់លោក លោក វង្សី វិស្សុត ថា កម្ពុជា ជាប្រទេសគំរូមួយ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្ម ក្នុងប្រព័ន្ធទូទាត់ប្រាក់ តាមប្រព័ន្ធធនាគារ ។ ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជាខាងលើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយលោក វង្សី...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងជាទ្រឹស្ដីមួយថា «ជនជាតិខ្មែរម្នាក់ គឺជាអ្នកជួយផ្សព្វផ្សាយ ទេសចរណ៍ម្នាក់»។ ការលើកឡើងជាទ្រឹស្ដីនេះ ធ្វើឡើងបន្ទាប់ពីរូបលោកបានដឹកនាំក្រុមការងារ នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មកដល់ទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្រោយស្រស់ស្រូបអាហារពេលព្រឹករួច លោក...
បរទេស៖Defence One បានរាយការណ៍និងត្រូវបានដកស្រង់ចេញផ្សាយដោយ RT កាលពីថ្ងៃសុក្រម្សិលមិញនេះថា សហរដ្ឋអាមេរិកកំពុងរៀបចំកងទ័ពរបស់ខ្លួនសម្រាប់សង្គ្រាមនាពេលអនាគត ដោយពិនិត្យមើលជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន និងធ្វើការពិសោធន៍ស្តែងៗដោយខ្លួនឯងដោយផ្អែកលើបទពិសោធន៍ដែលទទួលបានពីសមរភូមិនោះ។ មជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) នៅរដ្ឋកាលីហ្វ័រញ៉ា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនរួមគ្នា (JRTC) កំពុងបណ្តុះបណ្តាលសមាជិកយោធារបស់សហរដ្ឋអាមេរិកឱ្យប្រើយន្តហោះគ្មានមនុស្សបើក ការឃ្លាំមើលអេឡិចត្រូនិក និងផ្កាយរណប ហើយរួមបញ្ចូលគ្នាជាមួយការវាយប្រហារដោយកាំភ្លើងធំ នេះបើយោងតាមមេបញ្ជាការដែលបានពិភាក្សាជាមួយនឹងសារព័ត៌មានមួយនេះ។ ក្នុងពេលជាមួយគ្នានេះ កងទ័ពកំពុងរៀនលាក់ខ្លួនពីយន្តហោះគ្មានមនុស្សបើករបស់សត្រូវ និងការឃ្លាំមើល។...
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក នៅតែជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋដែលទំនងជាឈរឈ្មោះសម្រាប់សេតវិមាននៅក្នុងឆ្នាំ២០២៤ ទោះបីជាគាត់មិនមានការបង្ហាញវត្តមានជាថ្មីម្តងទៀតនៅឯវេទិការជជែកដេញដោលមតិគ្នាជាលើកទី២របស់គណបក្សក៏ដោយ ។ អ្នកសង្កេតការណ៍បានប្រាប់ដល់ទីភ្នាក់ងារ CNA ឲ្យដឹងនៅថ្ងៃសុក្រនេះ ។លោក Craig Varoga ទីប្រឹក្សាផ្នែកកិច្ចការសាធារណៈ នៃយុទ្ធនាការឃោសនាបោះឆ្នោត និងកិច្ចការសាធារណៈ បានឲ្យដឹងថា “បញ្ហាគឺ នៅត្រង់ថា ទោះបីជាពួកគេមិនបានចូលរួមក៏មិនអីដែរ ហើយពួកគេក៏មិនបានចេញពីការជជែកដេញដោលនោះដែរ...
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា...
ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Denis Manturov បានឲ្យដឹងថា យន្តហោះចម្បាំងប្រភេទ Su-57 ជំនាន់ទី៥ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិដោយក្រុមហ៊ុនផលិតយន្តហោះរុស្ស៊ី។ លោក Manturov បានឲ្យដឹងថា យន្តហោះចម្បាំងបានឆ្លងកាត់វដ្តពេញលេញនៃការធ្វើតេស្តរោងចក្រ ហើយត្រូវបានសាកល្បងក្នុងរបៀបប្រតិបត្តិការផ្សេងៗដោយអ្នកបើកយន្តហោះយោធា។ លោក Yuri Slyusar អគ្គនាយកក្រុមហ៊ុន United Aircraft Corporation...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការសហការគ្នារវាងអ៊ុយក្រែន និងសម្ព័ន្ធមិត្ត។ សេវាសារព័ត៌មានប្រធានាធិបតីបានរាយការណ៍ថា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរបស់ពួកគេលើបញ្ហាការពារជាតិសំខាន់ៗ រួមទាំងស្ថានភាពនៅសមរភូមិអ៊ុយក្រែន និងតម្រូវការរបស់ទាហានអ៊ុយក្រែន។ ការការពារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនពីការវាយប្រហារដែលអាចកើតមាន និងការរំពឹងទុកនៃការផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមដល់អ៊ុយក្រែន ដោយប្រទេសសមាជិកណាតូ គឺជាប្រធានបទមួយផ្សេងទៀតនៃការចរចា។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក ហ្សេឡិនស្គី បានពណ៌នាកិច្ចពិភាក្សាថាជា...