![](https://dap-news.com/wp-content/uploads/2023/09/photo_2023-09-30_12-22-52-1024x364.jpg)
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។
ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ពោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូរថ្មីកាន់តែប្រណិត ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត “THE LEGEND OF LEGENDS” ដែលបញ្ជាក់ពីកិត្យានុភាពសុះសាយ និង គុណតម្លៃជានិរន្ត របស់ហុងដា DREAM ប្រកបដោយភាពប្រណិតឥតខ្ចោះ ដែលមិនអាចកាត់ថ្លៃបាន។
![](https://lookingtoday.com/wp-content/uploads/2023/09/photo_2023-09-30_11-37-54-1024x364.jpg)
លោក បេន កៀស្រ៊ីថាណាកន (Ben Kiasrithanakorn), ប្រធានក្រុមហ៊ុន N.C.X បានមានប្រសាសន៍ថា ជាការពិតណាស់ Honda Dream បានទទួលចំណាត់ថ្នាក់លេខ១ លក់ដាច់បំផុតក្នុងរយះពេល៣០ឆ្នាំជាប់ៗគ្នាជាមួយនឹងចំនួនលក់បានរហូតដល់ ៣,១៦៤,៩៦៧ គ្រឿងរហូតមកដល់បច្ចុប្បន្ន។
![](https://lookingtoday.com/wp-content/uploads/2023/09/photo_2023-09-30_11-37-52-2.jpg)
អ្វីដែលពិសេសជាងនេះ ហុងដា DREAM បានបំពាក់ដោយបច្ចេកវិទ្យា PGM-FI ជាបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុនដែលផ្តល់ថាមពលដល់ដំណើរការម៉ាស៊ីន បង្កើតនូវភាពធន់របស់ម៉ាស៊ីន ធ្វើអោយម៉ាស៊ីនមានកម្លាំងខ្លាំង សន្សំសំចៃប្រេង ស្របតាមគោលការណ៍បរិស្ថានរបស់កម្ពុជានៃបទប្បញ្ញត្តិនៃការបំភាយឧស្ម័នអឺរ៉ូ ៣ ចំពោះបរិស្ថាននៃការកាត់បន្ថយឩស្ម័នកាបូនរបស់ប្រទេសកម្ពុជា ។ លោកក៏បន្តទៀតថា “ ក្រុមហ៊ុន N.C.X នឹងធ្វើឲ្យ ហុងដា DREAM កាន់តែប្រសើរឡើង ដែលសាកសមនឹងតម្រូវការ និងនៅតែជាជម្រើសទី១ របស់ប្រជាជនកម្ពុជារហូតទៅ’’
![](https://lookingtoday.com/wp-content/uploads/2023/09/photo_2023-09-30_11-37-52-1024x364.jpg)
![](https://lookingtoday.com/wp-content/uploads/2023/09/photo_2023-09-30_11-51-28.jpg)
យើងសង្កេតឃើញថា ក្នុងមហាព្រិត្តិការណ៌ដ៏អស្ចារ្យនេះ មានការចូលរួមដោយតារាល្បីៗជាច្រើនរូបធ្វើឲ្យកម្មវិធីកាន់តែគគ្រឹគគគ្រេង។
![](https://lookingtoday.com/wp-content/uploads/2023/09/photo_2023-09-30_11-51-25.jpg)
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ នេះតទៅ។
លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Web : https://www.ncxhonda.com/motorcycles/kh/AND125MDR-CA
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)