ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី ក្នុងវិស័យបរិស្ថាន ជាពិសេសអូស្រ្តាលីនឹងគាំទ្រលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន។ នាឱកាសនោះ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះប្រទេសអូស្រ្តាលី...
ភ្នំពេញ៖ កាលពីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានករណីអគ្គីភ័យឆាបឆេះផ្ទះ មួយកន្លែង នៅចំណុច ផ្លូវបេតុង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បណ្ដាលឲ្យម្ចាស់ផ្ទះឈ្មោះ ឡាច សាម៉ុន ភេទប្រុស អាយុ ៥៨ឆ្នាំ មុខរបរជាមន្ត្រីចូលនិវត្តន៍ បានស្លាប់យ៉ាងអាណោចអាធម ។...
វ៉ាស៊ីនតោន៖ ការបិទរដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិក ឥឡូវនេះមើលទៅទំនងជាកាន់តែខ្លាំងឡើង ដោយសារតែវិធានការផ្តល់ថវិកា ដែលស្នើឡើងដោយព្រឹទ្ធសភា មានឱកាសតិចតួចក្នុងការឈានទៅមុខក្នុងសភា ចំពេលមានការប៉ះទង្គិចគ្នារវាងគណបក្សសាធារណរដ្ឋ ដែលបានធ្វើឱ្យស្មុគស្មាញដល់ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារួចទៅហើយរវាងគណបក្សទាំងពីរ។ ជាប្រពៃណី សភាតំណាងរាស្រ្តធ្វើចលនាដំបូងលើច្បាប់ចំណាយ និងចំណូល ប៉ុន្តែប្រធានសភាអាមេរិក Kevin McCarthy បានបរាជ័យក្នុងការទទួលបានការគាំទ្រពីគណបក្សផ្ទាល់ខ្លួនរបស់លោក លើច្បាប់ផ្តល់មូលនិធិបញ្ឈប់ដោយបង្ខំឱ្យសមាជិកព្រឹទ្ធសភាធ្វើការផ្លាស់ប្តូរលើកដំបូងនៅសប្តាហ៍ចុងក្រោយមុនពេលបិទ។ សេចក្តីព្រាងច្បាប់ដែលស្នើឡើងដោយព្រឹទ្ធសភា ត្រូវបានគេរំពឹងថា នឹងផ្តល់មូលនិធិដល់រដ្ឋាភិបាលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា សប្តាហ៍មុនថ្ងៃបុណ្យ Thanksgiving...
វ៉ាស៊ីនតោន៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថាខ្លួនរក្សាការរំពឹងទុករបស់ខ្លួនថា ប្រទេសចិន នឹងសម្រេចបាននូវគោលដៅកំណើនរបស់ខ្លួនប្រហែល ៥ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យ IMF លោកស្រី Julie Kozack បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយឆ្លើយតបទៅនឹងសំណួររបស់ស៊ីនហួថា “នៅលើប្រទេសចិន អ្វីដែលយើងបានឃើញនាពេលថ្មីៗនេះ គឺជាការធ្លាក់ចុះនៃសេដ្ឋកិច្ចចាប់តាំងពីត្រីមាសទីមួយមក។ ការព្យាករណ៍លម្អិតនឹងត្រូវបានផ្តល់ជូននៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលកំណត់សម្រាប់ការចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់ធនាគារពិភពលោក-IMF នៅទីក្រុង Marrakech...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរនានា នៅថ្ងៃទី៣០ កញ្ញានេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មកជូនដល់កងទ័ពឈរជើង ការពារនៅខ្សែក្រវាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើឡើង...
ភ្នំពេញ៖ ពាក្យថា “ភ្ជុំបិណ្ឌ” មកពីពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំបិណ្ឌ (មកពីភាសាបាលី) “ដុំបាយ” ដូច្នេះ អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថា គឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនឲ្យដឹងថា ខ្លួនមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាត ចំពោះការបន្ថែមក្រុមហ៊ុនចិន ចំនួន ៣នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ទៅក្នុងបញ្ជីឈ្មោះអង្គភាពច្បាប់ការពារការងារដោយបង្ខំជនជាតិអ៊ុយហ្គ័រ។ អ្នកនាំពាក្យក្រសួងបានឲ្យដឹងថា ចំណាត់ការនេះដែលខ្វះមូលដ្ឋានពិតប្រាកដ និងតម្លាភាព គឺជាការបង្ខិតបង្ខំសេដ្ឋកិច្ចបែបបុរាណ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារប្រឹក្សាពាណិជ្ជកម្ម Xinjiang Supply Chain និងឯកសារបន្ថែមដែលចេញដោយសហរដ្ឋអាមេរិក បានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានគាបសង្កត់ក្រុមហ៊ុនចិន ក្រោមបដានៃពាក្យថា “សិទ្ធិមនុស្ស”។...
បរទេស៖ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង មេដឹកនាំរុស្ស៊ីបានសរសើរជាពិសេសចំពោះបទពិសោធន៍យោធាពេញបរិបូរណ៍របស់អតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner ដោយសង្កត់ធ្ងន់ថា លោកដឹងពីរបៀបរៀបចំការងារប្រយុទ្ធរបស់អង្គភាពយោធាប្រកបដោយប្រសិទ្ធភាព។ យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាអំពីការបង្កើតអង្គភាពស្ម័គ្រចិត្តជាមួយលោក Andrey Troshev ដែលជាអតីតមេបញ្ជាការនៃក្រុមហ៊ុនយោធាឯកជន Wagner (PMC)...
តូក្យូ៖ ប្រតិបត្តិករនៃរោងចក្រនេះបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មជុំទី២ ដែលបានព្យាបាលរួចចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ជាការផ្លាស់ប្តូរមួយទំនងជាទាក់ទាញការខឹងសម្បារបន្ថែមទៀតពីប្រទេសចិន។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. គ្រោងនឹងបញ្ចេញទឹកវិទ្យុសកម្មប្រមាណ ៧៨០០តោន ដែលជាបរិមាណដូចគ្នានឹងការហូរចេញលើកដំបូងទៅក្នុងសមុទ្រក្នុងរយៈពេលប្រហែល ១៧ ថ្ងៃ។ ការត្រៀមរៀបចំនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍ក្រោយ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងនោះ ក៏មានការអមដំណើរដោយ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ អញ្ជើញមកពិនិត្យសកម្មភាពមន្ត្រីបំពេញកិច្ចការងារជំនាញ នៅអគារថ្មី និងចុះត្រួតពិនិត្យ តាមបណ្ដាគោលដៅស្លាបឆ្វេង ស្លាបស្ដាំ...