ភ្នំពេញ ៖ ក្នុងការប្រកាសលទ្ធផលសាលដីការរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីបានបើកសវនាការកាលពីជាង១ខែមុន លើករណីសំណុំរឿងរបស់លោក វន់ ពៅដែលជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA កាលពីជិត១០ឆ្នាំមុននោះ គឺសាលាឧទ្ធរណ៍នៅតែទុកសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជាបានការដដែល ។ ចំណុចនេះលោកបង្ហាញអារម្មណ៍ថា “នៅតែមិនទាន់ទទួលបានយុត្តិធម៌”។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកាត់ទោសលោក វន់ ពៅ និងគ្នីគ្នារបស់លោកផ្សេងទៀតដែលជាប់ព័ន្ធបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីអំពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤...
ភ្នំពេញ ៖ ខណៈទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់បានដាច់ផ្លូវមួយចំនួន លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងលោក ខូយ រីដា អភិបាលខេត្តកំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ។ បណ្ដាញតេឡេក្រាម រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ...
PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃបណ្តាប្រទេស Visegrad Group ហៅថា (V4) កាលពីថ្ងៃអង្គារ បានអំពាវនាវឱ្យសហភាពអឺរ៉ុប ហៅកាត់ថា (EU) រឹតបន្តឹងលើការគ្រប់គ្រងលើផ្លូវសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែន និងដាក់ចេញនូវវិធានការថ្មី ។ តាមការលើកឡើងរបស់លោក Marek...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា លោកស្រី Maria Zakharova អ្នកនាំពាក្យមកពីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ក្រុងម៉ូស្គូ នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវជំហានរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយប្រព័ន្ធសព្វាវុធ ដែលពីមុនត្រូវបានហាមឃាត់ដោយ សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម ហៅកាត់ថា (INF) នៅតំបន់អឺរ៉ុប ។ លោកស្រី Zakharova...
ភ្នំពេញ ៖ លោកសួង ហួត ប្រធានសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា NACC តំណាងឲ្យ៦៨ សហព័ន្ធសហជីព សមាគម និងអង្គការ សូមចូលរួម អបអរសាទរ ជាមួយបងប្អូនកម្មករ-និយោជិត ទាំងអស់ក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ ដែលទទួលបានប្រាក់ឈ្នួល អប្បបរមាថ្មី...
ពោធិសាត់: មន្ទីរធនធានទឹក និង ឧតុនិយមខេត្តពោធិសាត់ នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពជំនន់ទឹកភ្លៀងនៅស្ទឹងពោធិសាត់ដែលត្រូវដល់កម្រឹតប្រកាសអាសន្ន។ អាស្រ័យហេតុនេះ ដើម្បីត្រៀមលក្ខណះការពារនូវគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានឡើងក្នុងខេត្តពោធិសាត់ សូមជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិសាត់ និង ស្ទឹងពាក់ពន្ធ័សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បើជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នៅថ្ងៃ២៩ កញ្ញានេះបានចុះហត្ថលេខា លើអនុក្រឹត្យអនុញ្ញាត ឲ្យបញ្ចុះអត្រាអាករនាំចេញ លើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយ សម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ ។ ការចេញអនុក្រឹត្យ របស់សម្តេចនេះ ដោយសារមានសំណើរបស់ស្រ្តីម្នាក់...
ភ្នំពេញ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ដ្រីថៃ គាំទ្រចំពោះសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឲ្យមានការបង្កើនជើងហោះហើរ ដោយផ្តោតលើទីក្រុងធំៗលំដាប់ទី២ ។ ការបង្ហាញនូវការគាំទ្រ របស់នាយករដ្ឋមន្ត្រីថៃ លើសំណើរបស់កម្ពុជា ធ្វើឡើងក្នុងជំនួបទ្វេភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរ កម្ពុជា-ថៃ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃ មកកាន់កម្ពុជា...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា មន្ត្រីមួយរូបបាននិយាយថា មានមនុស្សម្នាក់បានស្លាប់ និងមនុស្សតិចបំផុតចំនួន ១៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេលមានករណីផ្ទុះ ដ៏កក្រើកមួយនៅឯស្ថានីយ៍ប្រេង ១កន្លែងនៅក្នុងរដ្ឋ Shan ស្ថិតនៅភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ ។ លោក U Kyaing មកពីអង្គការសង្គ្រោះបានលើកឡើងថា...
PRAGUE៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ថា រដ្ឋាភិបាលឆេក បានអនុម័តផែនការទិញ យន្តហោះចម្បាំងប្រភេទ F-35 របស់សហរដ្ឋអាមេរិក ចំនួន២៤គ្រឿង ដែលត្រូវបានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ។ ក្រសួងការពារជាតិ របស់ប្រទេសនេះបានឲ្យដឹងថា រដ្ឋនឹងចំណាយប្រាក់ សរុបចំនួន១៥០ពាន់លានឆេក ស្មើនឹងប្រមាណ៦,៤៨ពាន់លានដុល្លារអាមេរិក សម្រាប់ទិញ យន្តហោះ...