ភូកេត៖ បុរសជនជាតិស្វីសអាយុ ៥៣ ឆ្នាំម្នាក់បានធ្លាក់ពីលើអគារចំណតរថយន្តនៅអាកាសយានដ្ឋានអន្តរជាតិភូកេត កាលពីយប់ថ្ងៃសុក្រ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ប៉ូលីសបានប្រញាប់ប្រញាល់ទៅកាន់អាកាសយានដ្ឋានបន្ទាប់ពីទទួលបានដំណឹងថា បុរសបរទេសម្នាក់បានរងរបួសបន្ទាប់ពីបានលោតពីលើអគារកន្លែងចំណតរថយន្ត នៅម៉ោងប្រហែល ៧ និង៣០នាទី យប់ថ្ងៃសុក្រ។ នេះបើតាមលោកវីរសេនីយ៍ Salan Santisatsanakul ប្រធានប៉ុស្តិ៍ប៉ូលិស...
បរទេស៖ ជនជាតិវៀតណាមរាប់រយនាក់បានតម្រង់ជួរដើម្បីទិញទូស័ព្ទម៉ាក iPhone ជំនាន់ចុងក្រោយនៅ Apple Stores ក្នុងប្រទេសសិង្ហបុរី និងប្រទេសថៃកាលពីថ្ងៃសុក្រ ប៉ុន្តែតម្រូវការគឺខ្ពស់ពេកសម្រាប់មនុស្សគ្រប់គ្នាក្នុងការទទួលបានអ្វីដែលពួកគេចង់បាន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈដែលប្រទេសថៃត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងចំណោមទីផ្សារលំដាប់ទី១ របស់ Apple សម្រាប់ឆ្នាំទី ២ ពាណិជ្ជករវៀតណាមជាច្រើនបានជ្រើសរើសប្រទេសនេះ...
យប់ថ្ងៃទី២៣ខែកញ្ញា ការប្រកួតកីឡាអាស៊ីលើកទី១៩បានបើកធ្វើជាផ្លូវការនៅក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន ។ ក្នុងពិធីបើកការប្រកួត ក្នុងនាមជាកត្តាស្នូល ទឹកបានលេចចេញជាញឹកញាប់ក្នុងទិដ្ឋភាពគ្រប់បែបយ៉ាង ដែលមានន័យថា ចិនបានរួមបញ្ចូលគ្នាជាមួយអាស៊ីនិងពិភពលោកក្នុងយុគសម័យថ្មី ពោលគឺនឹងរីកចម្រើនទៅមុខដូចរលក ។ នេះគឺលើកទីបីហើយដែលប្រទេសចិនបានរៀបចំការប្រកួតកីឡាអាស៊ី បន្ទាប់ពីការប្រកួតកីឡាអាស៊ីក្រុងប៉េកាំងនៅឆ្នាំ១៩៩០និងការប្រកួតកីឡាអាស៊ីក្រុង Guangzhou នៅឆ្នាំ២០១០ ។ អត្តពលិកសរុបលើសពី១ម៉ឺន២ពាន់នាក់ដែលមកពីរដ្ឋសមាជិកទាំងអស់ចំនួន៤៥នៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីបានសុំចុះឈ្មោះចូលរួមការប្រកួតលើកនេះ ដែលបានរៀបចំប្រភេទកីឡាចំនួន៤០ប្រភេទ ដែលគ្របដណ្តប់តំបន់អាស៊ីទាំងមូលនិងផ្សព្វផ្សាយវប្បធម៌កីឡាអាស៊ីយ៉ាងទូលំទូលាយ...
កីឡាអាស៊ីលើកទី១៩រៀបចំនៅហាងចូវ ជាទីក្រុងដែលមានទេសភាពស្អាតបំផុតក្នុងប្រទេសចិន ហើយក៏ជាទីក្រុងដែលពោរពេញដោយសួនឧទ្យាន ប្រាសាទ និងបឹងភាពស្រស់ស្អាតដោយផ្សារភ្ជាប់នឹងសុភាសិតចិនបុរាណមួយពោលថា «នៅលើមេឃមានឋានសួគ៌ ហើយនៅលើផែនដីមានក្រុងស៊ូចូវ និងក្រុងហាងចូវ» ដែលនេះរំលេចកាន់តែច្បាស់ថា ការរៀបចំកីឡាអាស៊ីលើកទី១៩បានផ្សារភ្ជាប់យ៉ាងមុតមាំជាមួយនឹងបរិស្ថានបៃតងភាពនៃអរិយធម៌អេកូឡូស៊ី។ ទស្សនៈទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់បានផ្តល់សក្ខីកម្មយ៉ាងជាក់ច្បាស់នៅក្នុងក្រុងហាងចូវ ដែលគឺជាក្រុងរបស់ខេត្តចឺចាំង (Zhejiang)បាននិងកំពុងប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការបើកទូលាយ ហើយបានពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយបាននិងកំពុងកសាងតំបន់គំរូភាពនៃវិបុលភាពរួម ដែលជាអ្នកត្រួសត្រាយក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន ដោយបង្ហាញយ៉ាងប្រត្យក្សពីប្រទេសចិនដ៏ស្រស់ស្អាត។ កីឡាអាស៊ីលើកទី១៩នៅហាងចូវដោយមានប្រតិភូ និងអត្តពលិកមកពី៤៥ប្រទេសចូលរួមបានផ្តល់កម្លាំងកាន់តែខ្លាំងដល់«កិច្ចកសាងសហគមន៍រួមជីវិត»...
យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ពិធីសម្ពោធបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី ១៩ បានប្រារព្ធធ្វើឡើងនៅទីក្រុងហាងចូវ ប្រទេសចិន។ លោក Xi Jinping ប្រធានរដ្ឋចិនបានប្រកាសថា ការប្រកួតកីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាងចូវបានសម្ពោធបើកជាផ្លូវការ! លោក Xi Jinping ប្រធានរដ្ឋចិននិងលោកជំទាវ Peng Liyuan បានអញ្ជើញចូលរួមពិធីសម្ពោធបើក។ ព្រះករុណា...
លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ស្តីពីការជំរុញឧស្សាហូបនីយកម្មបែបថ្មីដោយលើកឡើងថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី ត្រូវប្រើប្រាស់ការធ្វើទំនើបកម្មតាមបែបផែនចិន ដើម្បីជំរុញការកសាងប្រទេសខ្លាំងក្លានិងបុព្វហេតុដ៏អស្ចារ្យ នៃការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញ ក្នុងនោះការសម្រេចបាននូវឧស្សាហូបនីយកម្មបែបថ្មីជាភារកិច្ចគន្លឹះ ។ ត្រូវអនុវត្តយ៉ាងពេញលេញត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនូវគំនិតអភិវឌ្ឍន៍ថ្មី សម្របសម្រួលការអភិវឌ្ឍនិងសន្តិសុខ ហើយអនុវត្តឱ្យបានស៊ីជម្រៅនូវក្រឹតក្រមជាមូលដ្ឋាន នៃការជំរុញឧស្សាហូបនីយកម្មបែបថ្មីក្នុងយុគសម័យថ្មីនិងដំណើរថ្មី សម្របខ្លួនយ៉ាងសកម្មនិងដឹកនាំបដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការផ្លាស់ប្តូរឧស្សាហកម្មជុំថ្មី និងរួមបញ្ចូលតម្រូវការ...
ថ្ងៃទី ២៣ ខែកញ្ញាជាទិវាប្រមូលផលរបស់កសិករចិន លើកទី ៦ ។ នៅព្រឹកថ្ងៃដដែលនោះ ព្រឹត្តិការណ៍ពន្លាជាតិនៃពិធីបុណ្យប្រមូលផលកសិករចិនឆ្នាំ ២០២៣ ដែលត្រូវរៀបចំរួមគ្នាដោយក្រសួងកសិកម្មនិងកិច្ចការជនបទចិន គណៈកម្មាធិការខេត្ត Anhui នៃបក្សកុម្មុយនីស្តចិននិងរដ្ឋាភិបាលប្រជាជនខេត្ត Anhui បានបើកសម្ពោធយ៉ាងឱឡារិកនៅក្រុង Wuhu ។ មហោស្រពប្រមូលផលឆ្នាំ ២០២៣ នេះ ក្រោមប្រធានបទ”អបអរសាទរទិវាប្រមូលផល និងការជំរុញសុខដុមរមនានិងភាពស្រស់ស្អាត”សកម្មភាពសំខាន់ៗនឹងរួមមានសកម្មភាពចំនួន...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATo បានថ្លែងថា អង្គការ NATO នឹងមិនទាន់ទទួលយកអ៊ុយក្រែនឲ្យចូលជាសមាជិកនោះទេ ទាល់តែដល់ចុងបញ្ចប់នៃជម្លោះនេះ ។ គាត់បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅអំឡុងពេលធ្វើបាឋកថាជាសាធារណៈនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេសនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលបានរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃសុក្របានឲ្យដឹងដូច្នេះ...
បរទេស៖ ប្រភពការទូតម្នាក់បានបញ្ជាក់ប្រាប់ទូរទស្សន៍ CNN ថា ប្រធានាធិបតីប្រេស៊ីល លោកLuiz Inacio Lula da Silva បានបញ្ជាក់ប្រាប់ទៅកាន់សមភាគីអ៊ុយក្រែនលោក Vladimir Zelensky ថាមធ្យោបាយដ៏ល្អបំផុតដើម្បីឆ្ពោះទៅមុខក្នុងជម្លោះរវាងទីក្រុងគៀវ និងទីក្រុងមូស្គូគឺត្រូវបញ្ឈប់ការប្រយុទ្ធគ្នា និងយល់ព្រមលើដំណោះស្រាយដោយសន្តិវិធី។ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានឲ្យដឹងដែរថាមេដឹកនាំទាំងពីរបានជួបគ្នាដោយបិទទ្វារនៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងកិច្ចប្រជុំនោះលោកLula បាននិយាយយ៉ាងច្បាស់ទៅកាន់ Zelensky...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានកោះហៅភារធារីស្វីស ដែលប្រទេសរបស់ពួកគេតំណាងឱ្យផលប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីតវ៉ាប្រឆាំងនឹងការទាមទារ “ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដោយគ្មានមូលដ្ឋាន” របស់សហរដ្ឋអាមេរិក។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសអ៊ីរ៉ង់ បានជូនដំណឹងដល់អ្នកការទូតស្វីស ដែលត្រូវបានកោះហៅក្នុងពេលអវត្តមានឯកអគ្គរដ្ឋទូតស្វីស អំពីការតវ៉ាយ៉ាងខ្លាំងរបស់ទីក្រុងតេអេរ៉ង់ប្រឆាំងនឹង “ជំហរអយុត្តិធម៌ ចំពោះអ៊ីរ៉ង់ និងទង្វើបង្កហេតុ”។ កាលពីដើមសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken...