ភ្នំពេញ៖ តាមរយៈលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ចេញសាររបស់ពលរដ្ឋមួយរូបដែលបានសួរថា ហេតុអ្វីក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹក នៅកម្ពុជា មិនទទួលទំនិញធ្យូងអនាម័យ និងធ្យូងអុស និងឈើកសិកម្ម ដឹកទៅក្រៅប្រទេស។ ក្នុងសំណេរដែល លោក ខៀវ កាញារីទ្ធ បង្ហាញមកនោះ បានរៀបរាប់ថា”តេីហេតុអ្វីបានជា ក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជា មិនទទួលដឹកទំនិញ ធ្យូងអនាម័យនិងធ្យូងអុស ឈេីកសិកម្ម...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់រំលងអាធ្រាត ថ្ងៃអាទិត្យ ទី២៤ កញ្ញា ២០២៣(ម៉ៅងនៅសហរដ្ឋអាមេរិក) បាននិងកំពុងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ពីទីក្រុងញូយ៉ក សហរដ្ឋអាមេរិក បន្ទាប់ពីចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨” ។
យូអិន៖ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានសរសើរក្រុមប្រទេសទាំង៧៧ (G77) និងប្រទេសចិន ដែលបានគាំទ្រពហុភាគីនិយម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំនៃ G77 និងប្រទេសចិន ដែលធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំថា “នៅពេលដែលពហុភាគីនិយម កំពុងត្រូវបានសាកល្បងគ្រប់វេន បណ្តាប្រទេសនៃ G77 និងចិន បន្តមានភាពម៉ឺងម៉ាត់ក្នុងការគាំទ្រប្រព័ន្ធពហុភាគី” ។ លោកបានលើកឡើងថា...
កៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ហៅកាត់ថា (AFU) បានបញ្ជាក់ថា ខ្លួនបានវាយប្រហារទៅលើទីស្នាក់ការកណ្តាលរបស់កងនាវាចរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី នៅឧបទ្វីបគ្រីមៀ ។ នាយកទំនាក់ទំនងយុទ្ធសាស្ត្ររបស់ AFU បានលើកឡើងនៅក្នុងសារ Telegram ថា “កងកម្លាំងការពារជាតិរបស់ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមធ្វើការវាយប្រហារដោយទទួលបានជោគជ័យលើទីស្នាក់ការបញ្ជាការនៃកងនាវាចរសមុទ្រខ្មៅរបស់ប្រទេសបរុស្ស៊ី នៅក្នុងទីក្រុង...
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានប្រកាសកាលពីថ្ងៃសុក្រថា យោធាថ្មី សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ និងជំនួយអភិវឌ្ឍន៍ និងការវិនិយោគ សម្រាប់អ៊ុយក្រែន បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើគេហទំព័រការិយាល័យរបស់លោក លោក Trudeau បានឲ្យដឹងថា ប្រទេសកាណាដា...
រ៉ូម៖ លោក Giorgio Napolitano អតីតប្រធានាធិបតីអ៊ីតាលី និងកាន់អំណាចយូរបំផុតបានទទួលមរណភាពកាលពីថ្ងៃសុក្រក្នុងអាយុ ៩៨ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកត្រូវបានជ្រើសរើសជាប្រធានាធិបតីក្នុងឆ្នាំ២០០៦ ហើយបានក្លាយជាប្រមុខរដ្ឋដំបូងគេដែលឈរឈ្មោះសម្រាប់អាណត្តិ ៧ឆ្នាំទីពីរក្នុងឆ្នាំ២០១៣ ប៉ុន្តែលោកបានចុះចេញពីតំណែងនៅឆ្នាំ២០១៥ ដោយលើកឡើងពីអាយុ និងសុខភាពរបស់លោក ដោយលោកត្រូវបានជំនួសដោយប្រធានាធិបតីបច្ចុប្បន្នគឺ Sergio Mattarella ។ ជាមួយនឹងការកាន់តំណែងមានរយៈពេលជិត ៩ឆ្នាំ Napolitano គឺជាប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលីអស់រយៈពេលជិត...
យូអិន៖ ប្រមុខរក្សាសន្តិភាពអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ដោយចំណុចសំខាន់បំផុត គឺការបែងចែកក្នុងចំណោមរដ្ឋជាសមាជិក។ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការសន្តិភាពបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានមួយដោយប្រកាសថា “ប្រតិបត្តិការរក្សាសន្តិភាពកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន។ បញ្ហាប្រឈមដ៏ធំបំផុតគឺការបែងចែកនៅទូទាំងរដ្ឋជាសមាជិករបស់យើង” ។ វត្តមាននៃការបែងចែកនេះបង្កើតនូវទិដ្ឋភាពនយោបាយប្លែកពីគ្នា ដែលប្រតិបត្តិការរក្សាសន្តិភាពទទួលបានការគាំទ្រផ្នែកនយោបាយដែលថយចុះ។ លោក Lacroix បន្ថែមថា អ្វីដែលសំខាន់ជាងនេះទៅទៀត វាក៏បណ្តាលឱ្យមានការថយចុះនៃការគាំទ្រ សម្រាប់ដំណើរការនយោបាយ ដែលទាក់ទងនឹងបេសកកម្មនីមួយៗ...
ភ្នំពេញ ៖ ថ្លែងចំពោះមុខពលរដ្ឋខ្មែររាប់ពាន់នាក់ រស់នៅអាមេរិក និងកាណាដា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលមិនធ្វើបាបប្រជាពលរដ្ឋ មិនបំផ្លាញប្រទេសជាតិ មិនធ្វើឲ្យពលរដ្ឋខកបំណងនោះឡើយ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូវយ៉ក ប្រទេសអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងចេញពីសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការប្ដេជ្ញាចិត្តដោះស្រាយបញ្ហាគ្រឿងញៀនជូនប្រជាពលរដ្ឋ ដោយមាន ឧបនាយករដ្ឋមន្ដ្រី ១រូប ធ្វើជាប្រធាន ក្នុងការដឹកនាំប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកឧបនាយករដ្ឋមន្រ្តី នេត...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចោទសួរទៅក្រុមប្រឆាំងថា តើយល់យ៉ាងម៉េចដែរនៅពេលអាមេរិក ផ្ដល់ជំនួយជាថវិកា ចំនួន ១៨លានដុល្លារ មកប្រទេសកម្ពុជាវិញ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរ នៅអាមេរិក និងកាណាដា ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី...