ថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញ លោកXi Jinpingប្រធានរដ្ឋចិន និងភរិយាPeng LiYuanបានរៀបចំពិធីលៀងសាយភោជន៍នៅសណ្ឋាគារXiziក្រុងHangzhouខេត្តZhejiang ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីសម្ពោធបើក នៃការប្រកួតកីឡាអាស៊ីលើកទី១៩ក្រុងHangzhouប្រទេសចិន។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា លោក Bashar al-Assad ប្រធានាធិបតីស៊ីរី ព្រះអង្គម្ចាស់ Mishal Al-Ahmad...
ញូវយ៉ក៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និងឥណ្ឌាកាលពីថ្ងៃសុក្រ បានជំរុញសមាជិកអង្គការសហប្រជាជាតិទាំងអស់កុំឱ្យធ្វើពាណិជ្ជកម្មអាវុធជាមួយកូរ៉េខាងជើង ដោយសារតែទីក្រុងព្យុងយ៉ាង កំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី។ នៅក្នុងកិច្ចពិភាក្សារបស់ពួកគេនៅខាងក្រៅសម័យប្រជុំប្រចាំឆ្នាំ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក រដ្ឋមន្ត្រីមកពីក្រុមប្រទេស ៤ផ្លូវ ដែលគេស្គាល់ថា Quad ក៏បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ពួកគេអំពី “ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ”។ រដ្ឋមន្ត្រីបានចែករំលែកទស្សនៈថា ប្រទេសរបស់ពួកគេនឹងប្រឆាំងនឹងការផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្នដោយកម្លាំង ជាក់ស្តែងជាមួយនឹងការឈ្លានពានរបស់រុស្ស៊ី...
បរទេស៖ កងកម្លាំងរុស្ស៊ីបានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។ យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ បាននិយាយទៀតថា ក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka...
ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅសណ្ឋាគារភ្ញៀវជាតិ Xihu ក្រុង Hangzhou (ហាងចូវ) លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលយាងមកក្រុងហាងចូវ ដើម្បីយាងចូលរួមពិធីសម្ពោធបើកការប្រកួតកីឡាអាស៊ីលើកទី១៩។ លោក Xi Jinping...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានចេញយុទ្ធនាការចុះផ្សព្វផ្សាយឱកាសការងារដែលកំពុងមានតម្រូវការយ៉ាងសម្បូរបែបដល់ប្រជាពលរដ្ឋនៅក្នុងខណ្ឌកំបូលរាជធានីភ្នំពេញ ដោយប្រើប្រាស់មជ្ឈមណ្ឌលការងារចល័ត នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣។ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីនាំយកឱកាសការងារឱ្យកាន់តែកៀកដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្ហាញឱ្យសាធារណៈជនទទួលបានឱកាសការងារជាច្រើនកន្លែង។ ក្នុងយុទ្ធនាការនេះ NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គភាពពាក់ព័ន្ធ...
ភ្នំពេញ ៖ ថ្លែងចេញពីឯនាយសមុទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ ក្នុងការគោរពអនុវត្តន៍តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស សម្រាប់វិនិយោគិនបរទេស។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម បានចុះផ្សព្វផ្សាយគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដើម្បីទប់ស្កាត់ពលកម្មកុមារទៅដល់ពលរដ្ឋក្នុងខេត្តកំពង់ចាមជាពិសេសម្ចាស់សិប្បកម្មឡឥដ្ឋ ម្ចាស់ចំការកៅស៊ូ អាណាព្យាបាល និងកុមារ រួមទាំងអាជ្ញាធរមូលដ្ឋាន។ កម្មវិធីផ្សព្វផ្សាយនេះធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា ឡុងស្រេងបឹងកេត ភូមិបឹងកេតលើ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានអ្នកចូលរួមសរុប ១៦៩រូប នាព្រឹកថ្ងៃទី២១ ខែកញ្ញា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា លំហូរពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-អាមេរិក បានឈានដល់ទំហំ ១៣.៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២ ហើយអាមេរិក នៅតែបន្ដជាទីផ្សារនាំចេញធំបំផុត សម្រាប់ប្រទេសកម្ពុជា។ ក្នុងពិធីបើកវេទិកាធុរកិច្ចអាមេរិក-កម្ពុជា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន...
បរទេស៖ ភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់កាលពីយប់ថ្ងៃសុក្រ បានធ្វើឱ្យកន្លែងជាច្រើននៅកោះភូកេត ប្រទេសថៃ ស្ថិតនៅក្រោមទឹករហូតដល់មួយម៉ែត្រ រួមទាំងកន្លែងទេសចរណ៍របស់កោះរមណីយដ្ឋាន Patong ផងដែរ។ ផ្លូវមួយចំនួនដូចជា Rat-U-Thit, Nanai និង Sai Nam Yen ក៏ត្រូវបានលិចទឹក និងមិនអាចរថយន្តធ្វើដំណើរបានផងដែរ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាត អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២១ កញ្ញា លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ដ៏ខ្ជាប់ខ្ជួនរបស់កម្ពុជា ចំពោះ ការធានារ៉ាប់រងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។ តាមរយៈសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី...