ព័ត៌មានអន្តរជាតិ

រុស្សី៖ ដ្រូន Lancet របស់រុស្សី បាញ់បំផ្លាញរថក្រោះ Leopardចំនួន២គ្រឿង នៅក្នុងប្រទេសអ៊ុយក្រែន

រូបភាពពី៖​ RT

បរទេស៖ កងកម្លាំងរុស្ស៊ីបានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។

យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិ បាននិយាយទៀតថា ក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka នៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែនផងដែរ។

ក្រសួងការពារជាតិរុស្សីក៏​បាន​អះអាងទៀត​ថា កម្លាំង​របស់​ក្រុង​គៀវ​បាន​បាត់បង់​ទាហាន​សរុប ២០ នាក់ រថក្រោះ Leopard ២ គ្រឿង និង​រថយន្ត ៣ គ្រឿង​ផ្សេង​ទៀត​ក្នុង​ការ​វាយ​ប្រហារចុងក្រោយនេះ។

របាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិបានបង្ហាញថា ទាហានអ៊ុយក្រែនរហូតដល់ ២០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទាំងនោះ ហើយរថយន្តប្រយុទ្ធថ្មើរជើងពីរគ្រឿង និងរថយន្តយោធាបីគ្រឿងក៏ត្រូវបានបំផ្លាញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top