អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី២០ ខែកញ្ញា បានប្រាប់ដល់មេដឹកនាំពិភពលោកថា វិបត្តិអាកាសធាតុបានបើកទ្វារទៅកាន់ឋាននរក ដោយលោកបានថ្លែងដូច្នេះនៅក្នុងអំឡុងកិច្ចប្រជុំកំពូលមួយ ដែលមេដឹកនាំចិន និងសហរដ្ឋអាមេរិក អវត្តមាននៅក្នុងកិច្ចប្រជុំនោះ ។កិច្ចពិភាក្សាត្រូវបានគ្របដណ្ដប់ ដោយផ្នែកដោយការប្រកាសពីចក្រភពអង់គ្លេស...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំងរុស្ស៊ីធុន Su-34 បានធ្លាក់នៅតំបន់ Voronezh របស់ប្រទេសកាលពីថ្ងៃពុធ ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់តាមកាលវិភាគ។ យន្តហោះបានធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក ម៉ោងក្នុងស្រុកម្សិលមិញនេះ បើតាមរបាយការណ៍បានឲ្យដឹងថា សមាជិកនាវិកពីរនាក់នៅលើយន្តហោះត្រូវបានគេចចេញដោយសុវត្ថិភាព។ យន្តហោះនេះបានធ្លាក់នៅឆ្ងាយពីតំបន់ដែលមានប្រជាជនរស់នៅ ហើយគ្មានការបំផ្លិចបំផ្លាញនៅលើដីនោះទេ ដោយយន្តហោះនោះមិនបានផ្ទុកគ្រាប់រំសេវនោះទេ។ របាយការណ៍បានឲ្យដឹងថា មូលហេតុបឋមនៃការធ្លាក់យន្តហោះនេះអាចមកពីបញ្ហាបច្ចេកទេស៕ប្រែសម្រួល ឈូក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នាថ្ងៃ ទី២១ កញ្ញា ២០២៣ សម្រាប់ទីក្រុងញូវយ៉ក ត្រូវនឹងថ្ងៃទី២២ កញ្ញានៅកម្ពុជា ។...
ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធ យុវជនសេដ្ឋកិច្ចកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹង កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សំរាប់រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការប្រកាសគាំទ្រ ពីសំណាក់ ក្បាលម៉ាស៊ីន សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលមាន សមាជិកនៅក្នុងដៃ រាប់សិបម៉ឺននាក់នៅទូទាំងប្រទេសនេះ បានធ្វើឡើង នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងពិធីប្រកាសតែងតាំង សមាសភាពក្រុមប្រឹក្សាភិបាលចំនួន ៩រូប ដែលបានធ្វើ ឡើងនៅការិយាល័យ សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ សូមជំរាបដែរថា ការប្រកាសគាំទ្រ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ របស់ លោក ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព មិនមែនជារឿង ចៃដន្យនោះទេ ពោលវាស្របពេលកម្មវិធី គោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ត្រូវបានកំណត់ពេលវេលា ចាប់ផ្តើមអនុវត្តន៍រួចរាល់ហើយ។ ពោលនឹងត្រូវចាប់ផ្តើមអនុវត្តន៍ នៅមុនដាច់ឆ្នាំ២០២៣ខាងមុខ ហើយពេលវេលា នៃការចាប់ផ្តើម អនុវត្តកម្មវិធី គោលនយោបាយអាទិភាព ចំនួន៦នេះ ក៏ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ កម្មវិធីគោលនយោបាយ អាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ កម្មវិធីទី(១) ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់ សុខភាពជាសកល កម្មវិធីទី(២)ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស កម្មវិធីទី(៣)ការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន កម្មវិធីទី(៤) ការដាក់ចេញ និងការជំរុញអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ កម្មវិធីទី(៥) ការដាក់ចេញនូវយន្តការ សម្របសម្រួល និងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង កម្មវិធីទី(៦) ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាព កសិកម្ម នៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករ ក្នុងការលើកស្ទួយ ផលិតផលកសិកម្មរបស់ខ្លួន និងការរៀបចំ ឱ្យមានសមាគមកសិករ នៅតាមទីជនបទ។ ពាក់ពន្ធ័នឹងការតែងតាំង សមាសភាព ក្រុមប្រឹក្សាភិបាល សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា លោក ឧកញ៉ា សមូហកបណ្ឌិតឡី សុភាព ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនេះ និងតាំងនាម គណៈអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា បានបង្ហាញក្តីរំភើបរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊នម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ ចំពោះសមាគមសម្ពន្ធភាពអង្កការ-សមាគម និងវិស័យឯកជននៅកម្ពុជា ហើយជាពិសេសសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានណែនាំ អោយមានការកែទម្រង់ ដោយអោយរៀបចំនូវសមាសភាព សំរាប់អណត្តិទី១ នៃក្រមប្រឹក្សានេះ អោយមានរបៀបរបត្រឹមត្រូវ និងច្បាស់លាស់ ជាមួយនិងសមតុល្យ និងតុល្យភាពការងារ។ បើតាមលោក ឧកញ៉ា ឡី សុភាព ថ្នាក់ដឹកនាំ ដែលជាក្បាលម៉ាស៊ីនទាំង៩រូប ដែលត្រូវបានចំរ៉ាញ់ និង ប្រកាសតែងតាំង នាពេលនេះ សុទ្ធតែជាបុគ្គល ដែលមានស្នាដៃឆ្នើម និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំសមាគម អោយមានការរីកចំរើនហើយថា ការរៀបចំ កែសម្រួលក្បាលម៉ាស៊ីនដឹកនាំ ទាំង៩នាក់នេះ គឺជាការតម្រង់ទិស ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីអោយត្រូវតាមក្បួនខ្នាត ហើយចាប់ពីពេលនេះទៅ រាល់សកម្មភាពទាំងឡាយ របស់សមាគម សហពន្ធ័យុជនសេដ្ឋកិច្ចកម្ពុជា គឺត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលជាប្រចាំ។ ក្នុងន័យនេះ លោក ឧកញ៉ា បណ្ឌិត ចង់បញ្ជាក់ថា យន្តការរបស់សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ច ពិតជាទូលំទូលាយ ដែលអាចបញ្ចូលសមាជិកបាន ទាំងរូបវន្ត័បុគ្គល(បុគ្គល់ម្នាក់ៗ) និងនីតិបុគ្គល រួមមាន អាជីវកម្មមីក្រូតូច និងមធ្យម និងទាំងសមាគម អង្កការ។ ដូច្នេះនៅក្នុងអណត្តិទី១នេះ លោកបណ្ឌិត ប្រធាន អាចស្នើសុំ ទៅរាជរដ្ឋាភិបាល ដើម្បីអោយក្រុមប្រឹក្សាភិបាល អាចកាន់ជាប្រធានគណកម្មការបានផងដែរ។ សូមបញ្ចាក់ដែរថា សមាសភាពក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ ដែលប្រកាសតែងតាំងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះគាំទ្រ និងអនុវត្តន៍ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមទំព័រថ្មីជាប្រវត្តិសាស្ត្រ នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាព ចំនួន ៩រូប ក្នុងនោះ រួមមាន ៖ ១- លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធាន ៦- លោក អ៊ូច សាមុត សមាជិក ២- លោកបណ្ឌិត ហ៊ុល រឿន អនុប្រធានទី១ ៧- លោក រ៉ង សារ៉ាន់ សមាជិក ៣- ឧកញ៉ាបណ្ឌិត សាង អ៊ាប អនុប្រធានទី២ ៨- លោក សួង សឿន សមាជិក ៤- លោកបណ្ឌិត ឈុន តិច សមាជិក ៩- លោកស្រី យូរ ធីតារ័ត្ន សមាជិកា ៥- លោកបណ្ឌិត ហាំង សេងហុង សមាជិក ក្នុងអណត្តិទី១ ក្រុមប្រឹក្សាភិបាល ត្រូវបានជ្រើសតាំង ពីគណកម្មការសមាគម គឺគណប្រតិបត្តិ ក៏ប៉ន្តែ បន្ទាប់ពីការតែងតាំងក្រុមប្រឹក្សាហើយ ក្រុមប្រឹក្សានេះ ជាអ្នកអនុម័តការងារ នានាទាំងអស់ របស់សមាគមទៅវិញ។ ដោយឡែក សមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា មានឋានៈកសាងសមាជិក ដែលអាចមាន សមាជិកទាំងរូបវន្ត័បុគ្គល និងនិតិបុគ្គល៕
ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់តំណាងគណបក្សភ្លើងទៀន ថា ក្រសួងមហាផ្ទៃ មិនអាចចេញឬបញ្ជាក់លិខិតចុះបញ្ជីគណបក្សនយោបាយច្បាប់ដើមជូនបានឡើយ ព្រោះគ្មានច្បាប់អនុញ្ញាត។ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃបែបនេះបន្ទាប់ពីគណបក្សភ្លើងទៀនបានបាត់លិខិតចុះបញ្ជីគណបក្សនយោបាយ របស់គណបក្ស នៅក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ហើយបន្តទទូចសុំពីក្រសួងមហាផ្ទៃជាបន្តបន្ទាប់។ យោងតាមកំណត់ហេតុ ស្ដីពីកិច្ចប្រជុំពិភាក្សារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងគណបក្សភ្លើងទៀន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣...
កម្ពុជា ឡាវ មីយ៉ានម៉ា ថៃ វៀតណាម ជួបពិភាក្សាការគ្រប់គ្រងធនធានវារិជាតិ និងការអភិវឌ្ឍវារីវប្បកម្មសម្រាប់ប្រទេស ក្នុងតំបន់មេគង្គឡានឆាងhttps://dap-news.com/?p=360349 ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ឲ្យស្រាវជ្រាវរកក្រុមស្រ្តីជើងខ្លាំង វាយទាត់ធាក់យ៉ាងព្រៃផ្សៃ លើស្រ្តីម្នាក់https://dap-news.com/?p=360358 ១០ថ្ងៃទៅមុខ! ប្រេងសាំងឡើងថ្លៃ៤.៧៥០រៀលhttps://dap-news.com/?p=360411 អ្នកវិភាគ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញបេសកកម្មទាំងនៅមហាអំណាចចិន និងអាមេរិកសុទ្ធតែ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាង នូវភាពសុខដុមរមនាក្នុងសង្គម ខណៈកម្ពុជា បំពេញកិច្ចការងារយ៉ាងច្រើន ក្នុងកិច្ចសហប្រតិបត្តិការអាស៊ាន។ នាឱកាសអនុញ្ញាតជូនលោក កៅ គឹមហួន អគ្គលេខាធិការ នៃសមាគមអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាជុំវិញការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការងារផ្សេងៗ នារសៀលថ្ងៃទី២១...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោក ឆឺតកៀក អាត់ថាក័រ (Cherdkiat ATTHAKOR) អគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីរក្សាបានប្រយោជន៍ជូនពលរដ្ឋសងខាង។ ក្នុងជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២១ ខែកញ្ញានេះ លោក ហេង សួរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា...
ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងាជាមួយ ប្រធានអង្គការ UNDP និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ដែលដឹកនាំក្រុមការងារ AFD ដោយមានការចូលរួមពីថ្នាក់ដឹកនាំ របស់ក្រសួង នៅទីស្ដីការក្រសួងរ៉ែនិងថាមពល។ យោងតាមក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានេះលោករដ្ឋមន្រ្តី បានលើកឡើង...