ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព នាថ្ងៃ ទី២១ កញ្ញា ២០២៣ សម្រាប់ទីក្រុងញូវយ៉ក ត្រូវនឹងថ្ងៃទី២២ កញ្ញានៅកម្ពុជា ។

ដំណើរអញ្ជើញដល់ របស់សម្តេចធិបតី ក៏ត្រូវបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រមទាំងពលរដ្ឋខ្មែរ ដែលគោរពស្រលាញ់ នាយករដ្ឋមន្ត្រីរងចាំ ទទួលស្វាគមន៍ផងដែរ៕

To Top