ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអះអាងថា ទៅថ្ងៃអនាគតមិនឲ្យកូនចៅខ្មែរ រស់នៅក្រោមរណបរបស់ប្រទេសណាមួយឡើយ ។ ការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងបន្ទាប់ពីមានអ្នកខ្លះលើកឡើងថា ទំនាក់ទំនងជាមួយប្រទេសចិន នឹងធ្វើឲ្យកម្ពុជា ថ្ងៃណាមួយបាត់បងអធិបតេយ្យភាព ។ ពាក់ព័ន្ធការលើកឡើងនេះដែរ សម្ដេចបានតបវិញយ៉ាងខ្លីថា «កម្ពុជាចេះគិតហើយ» ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនាព្រឹកថ្ងៃទី១៩...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ថា ប្រភពផ្លូវការបានបញ្ជាក់កាលពីថ្ងៃចន្ទថា នៅក្នុងតំបន់ជាច្រើននៅក្នុងរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា បាននិងកំពុងត្រូវបានមើលឃើញពីស្ថានភាពដូចទឹកជំនន់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ។ ទីក្រុង Bharuch គឺជាតំបន់មួយដែលរងផលប៉ះពាល់ខ្លាំងក្លាបំផុតនៅក្នុងរដ្ឋខាងលើ ហើយនៅតំបន់មួយចំនួនក្នុងទីក្រុងនៅតែជន់លិច និងប្រជាជនប្រឈមនឹងការលំបាកក្នុងការធ្វើដំណើរ ។ ប្រភពបានឲ្យដឹងទៀតថា នៅតំបន់ផ្សេងទៀតដែលប្រឈមនឹងស្ថានភាពដូចទឹកជំនន់នៅក្នុងរដ្ឋ រួមមាន...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា នៅចំពោះមុខការកើនឡើងនៃលទ្ធិឯកតោភាគី អនុត្តរភាព និងការប្រឈមមុខដាក់គ្នាក្នុងប្លុក ប្រទេសចិន និងរុស្ស៊ីគួរតែប្រកាន់ខ្ជាប់នូវលទ្ធិពហុភាគីនិយមពិតប្រាកដ ដោយលោកបានធ្វើការកត់សម្គាល់ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov។ លោក វ៉ាង យី ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ផងដែរនោះ បានឲ្យដឹងថា ប្រទេសទាំងពីរក៏គួរតែធ្វើតាមនិន្នាការនៃសម័យកាល ទំនួលខុសត្រូវក្នុងឋានៈជាប្រទេសធំៗ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយអង្គភាពមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញាឆ្នាំ ២០២៣ នេះ បានបន្ត ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទិ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទិ្ធកាន់កាប់អចលនវត្ថុ នៅភូមិស្វាយពាន់ទី១ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ចំនួន ៩៣៧...
ភ្នំពេញ ៖ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយការ សិក្សារចុងក្រោយរបស់ខ្លួន ស្តីពីឥរិយាបថទូទាត់ប្រាក់ របស់អតិថិជននៅឆ្នាំ២០២២ ដោយបញ្ជាក់ថា ចំណាប់អារម្មណ៍ និងសន្ទុះនៃការទូទាត់តាមរយៈឌីជីថល នៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ដូចនឹងនិន្នាការ នៅក្នុងការសិក្សា របស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ កំណើននៃការទូទាត់ តាមរយៈឌីជីថល...
ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក.) បានស្នើឲ្យបញ្ឈប់ជាបន្ទាន់នូវការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រប់មធ្យោបាយ និងហាមឃាត់រាល់ការផលិតមាតិកាតាមបណ្តាញសង្គម។ នេះបើតាមសេចក្តីជូនដំណឹងរបស់គ.ល.ក.នាពេលថ្មីៗនេះ។ ការចេញសេចក្ដីជូនដំណឹងរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាឲ្យបញ្ឈប់សកម្មភាពនេះ បន្ទាប់ពី គ.ល.ក. ពិនិត្យឃើញថា បុគ្គលមានអំណាចមួយចំនួន នៅតែបន្តមានសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងពាណិជ្ជកម្ម ដោយពុំមានការអនុញ្ញាតពី គ.ល.ក. ដោយមានសកម្មភាពផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ មានការចូលរួមពីសាធារណជន និងបុគ្គលដែលមានប្រជាប្រិយភាព (Influencers) ក្នុងការផ្សព្វផ្សាយផលិតវីដេអូខ្លីៗ និងបង្កើតមាតិកាកម្សាន្តតាមបណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយនានាមានខ្លឹមសារអូសទាញប្រជាពលរដ្ឋឲ្យចូលលេងល្បែងផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម...
បរទេស៖ សកម្មជននយោបាយកាលពីម្សិលមិញបានអំពាវនាវឱ្យប៉ូលីសភូមិន្ទថៃ (RT) ផ្តល់ព័ត៌មានថ្មីៗអំពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ ហើយដែលបានសម្រាកនៅមន្ទីរពេទ្យខាងក្រៅពន្ធនាគារជិតមួយខែមកនេះ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកថាក់ស៊ីន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យទូទៅ Police Genera នៅយប់នៃការត្រឡប់មកវិញរបស់លោកនៅថ្ងៃទី២២ ខែសីហា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋយកកូនច្រើន ស្របនឹងសមត្ថភាពខ្លួន ពិសេសនោះ ស្របតាមការអភិវឌ្ឍប្រទេសជាតិដែលនៅឆ្នាំ២០៥០ខាងមុខ នឹងក្លាយជាប្រទេសអ្នកមាន ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅស្រុកបាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមការគិតព្យាកររបស់ក្រសួងផែន ការបានឲ្យដឹងថា នៅឆ្នាំ២០៥០កម្ពុជានឹងក្លាយជាប្រទេសមានមនុស្សចាស់ច្រើន «ខ្ញុំសូមឲ្យគិតឲ្យច្បាស់ណា...
វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken បានយល់ព្រមជា មួយ អនុប្រធានាធិបតីចិន លោក Han Zheng ដើម្បីរក្សាទំនាក់ ទំនងបើកចំហរ និងរៀបចំកិច្ចប្រជុំថ្នាក់ មន្រ្តីជាន់ ខ្ពស់នៅក្នុងសប្តាហ៍ ខាងមុខនេះ” ។ កិច្ចព្រមព្រៀងនេះ...
ភ្នំពេញ ៖ ក្នុងជំនួបជាមួយកម្មករជាលើកទី៣ ក្រោយចូលកាន់តំណែង នៅព្រឹក១៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាក់កំហិតម្តងទៀត ឲ្យលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ ត្រូវបញ្ចប់ការចរចាប្រាក់ឈ្នួលកម្មករ ឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ។ ចូលមកដល់កិច្ចចរចាប្រាក់ឈ្នួលលើកទី៥ នាថ្ងៃ១៨ កញ្ញា សម្តេច ហ៊ុន...