ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែកញ្ញានេះ បានចេញសេចក្តីថ្លែងការណ៍ ដើម្បីអបអរសាទរ ក្រោយការសម្រេច ចុះបញ្ជីប្រាសាទកោះកេរ របស់ខ្មែរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤៥នៅប្រទេសអាប៊ីសាអូឌីត ។ តាមរយៈហ្វេសប៊ុក ក្រសួងលើកឡើងថា ជោគជ័យ នៃការចុះបញ្ជីនេះ គឺជាមោទនភាពជាតិដ៏ធំថ្មីមួយទៀត បន្ទាប់ពីតំបន់រមណីយដ្ឋាន អង្គរប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌា បន្តកិច្ចសហប្រតិបត្តិការលើគម្រោងដំឡើងស្ថានីយបូមទឹក ដើរដោយថាមពលពន្លឺព្រះអាទិត្យ ព្រមទាំងគម្រោងនានាមួយចំនួនទៀត។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា...
ប៉េកាំង៖ នៅមុនការពិភាក្សាទូទៅ របស់អង្គការសហប្រជាជាតិ នៅសប្តាហ៍ក្រោយ ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងកិច្ចប្រជុំកំពូលនៃ ក្រុមប្រទេសទាំង៧៧ ហៅកាត់ថា (G77) និងប្រទេសចិន បានជំរុញឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីដណ្តើមជើងឯកពហុភាគីនិយម។ ប្រឈមមុខនឹងការ អនុវត្តរបស់ប្រទេសមួយចំនួន ដូចជាការដាក់ទណ្ឌកម្មឯកតោភាគី ការផ្តាច់ចំណង និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងការផ្គត់ផ្គង់ ប្រទេសកំពុងអភិវឌ្ឍន៍ រំពឹងយ៉ាងទូលំទូលាយថា នឹងពង្រឹងសាមគ្គីភាព...
បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោកឧត្តមសេនីយ៍ Mark Milley បានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថា អ្វីដែលគេហៅថា «ប៉េងប៉ោងចារកម្ម» របស់ចិនដែលបានបាញ់ទម្លាក់នៅឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ គឺវាពិតជាមិនបានប្រមូលព័ត៌មានសម្ងាត់ណាមួយឡើយ។ ទីក្រុងប៉េកាំងបានទទូចតាំងពីដើមដំបូងថា ប៉េងប៉ោងមិនមែនជាយានឃ្លាំមើលនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Milley បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា...
បរទេស៖ យន្តហោះចម្បាំង F-35B Lightning II របស់កងម៉ារីនអាមេរិក បានជួបគ្រោះអាសន្នបច្ចេកទេស នៅពាក់កណ្តាលអាកាសពេលកំពុងហោះហើរ ដែលបង្ខំឱ្យអ្នកបើកយន្តហោះចុចកៅអីសុវត្ថិភាពជម្លៀសខ្លួនចេញ ក្នុងអំឡុងពេលហោះហើរជាប្រចាំកាលពីថ្ងៃអាទិត្យ។ អាជ្ញាធរបានស្នើដល់សាធារណជនឲ្យជួយរកទីតាំងយន្តហោះបាត់ខ្លួន ឬកន្លែងធ្លាក់របស់យន្តហោះនោះធ្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ២ រសៀល នៅកន្លែងណាមួយភាគខាងជើងនៃមូលដ្ឋាន...
ភ្នំពេញ ៖ សម្រាប់ថ្ងៃចុងក្រោយដែលជាឱសានវាទកំណត់កិច្ចប្រជុំចរចាប្រាក់ឈ្នួលកម្មករឆ្នាំ២០២៤ដែលនឹងបញ្ចប់នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៨ខាងមុខ លោក ប៉ាវ ស៊ីណា ដែលជាមេសហជីពម្នាក់ក្នុងចំណោមមេសហជីពផ្សេងទៀតបានលេចវត្តចូលរួមប្រជុំដែរនោះ បានគិតថា ប្រមុខរាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧ ក្រោមការដឹកនាំពីសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្ថែមតួលេខពីលើការសម្រេចចុងបញ្ចប់នេះផងដែរ ។ ប៉ុន្តែចំពោះតួលេខប៉ុន្មានដុល្លារបន្ថែមពីលើការសម្រេចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានោះ លោកក៏មិនទាន់ដឹងនៅឡើយទេ តែលោកជឿជាក់ថា នឹងពិតជាថែមជាមិនខាន។ លោកប៉ាវ ស៊ីណា...
កង់បេរ៉ា៖ របាយការណ៍របស់រដ្ឋាភិបាល បានរកឃើញថា ផែនការដែលបានស្នើឡើង ដើម្បីជំនួសស្ថានីយ៍ថាមពល ដើរដោយធ្យូងថ្ម ដែលចូលនិវត្តន៍របស់ប្រទេសអូស្ត្រាលី ជាមួយនឹងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច នឹងត្រូវចំណាយអស់រាប់រយពាន់លានដុល្លារ។ យោងតាមការវិភាគ ដែលចេញផ្សាយដោយ នាយកដ្ឋានប្រែប្រួលអាកាសធាតុ ថាមពល បរិស្ថាន និងទឹក (DCCEEW) នៅថ្ងៃចន្ទនេះ រ៉េអាក់ទ័រម៉ូឌុលខ្នាតតូច (SMRs) អប្បបរមា ៧១,៣០០ មេហ្គាវ៉ាត់...
អ៊ីស្តង់ប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា មនុស្សចំនួន៣នាក់កំពុងបាត់ខ្លួន ហើយមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យ ១គ្រឿង បានធ្លាក់ ខណៈកំពុងពន្លត់ភ្លើងឆេះព្រៃ នៅទីក្រុងកំពង់ផែ Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។ ដកស្រង់សម្តីរបស់លោក Ibrahim Yumakli រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍...
ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើកទី៥ នេះ នាព្រឹកថ្ងៃ១៨ កញ្ញាបានបិទបញ្ចប់ហើយ ដោយលទ្ធផលនៃការដាក់តួលេខពីភាគីពាក់ព័ន្ធនៅតែបន្តខុសគ្នាដដែល ។ ដោយក្នុងនោះ ភាគីនិយោជកដាក់តួលេខចំនួន ២០១.៥ដុល្លារ ខណៈក្រសួងការងារ ចំនួន២០២ដុល្លារ ដោយឡែកសហជីពវិញ មានតួលេខ២ គឺ ៖ តួលេខ២០៤ដុល្លារ មានចំនួន១២នាក់ និងតួលេខ២១៣ដុល្លារ មានចំនួន៥នាក់...