ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបញ្ជាក់ថា កងទ័ពត្រូវការពារបូរណភាពទឹកដី ផ្តល់ដីសុវត្ថិភាពឲ្យប្រជាពលរដ្ឋ បង្កើតស្នាមញញឹមឲ្យប្រជាពលរដ្ឋ កុំរំលោភបំពានដីប្រជាពលរដ្ឋ ។ ក្នុងឱកាសអញ្ជើញ បិទវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីនប្រភេទ VALLON និងបើកវគ្គហ្វឹកហ្វឺនគ្រប់គ្រងអចលនវត្ថុ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក នាថ្ងៃទី១៥...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យការដ្ឋាន សាងសង់ ផ្លូវបេតុងមួយខ្សែ ក្នុងក្របខណ្ឌគម្រោង អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួល អាកាសធាតុ (CRRIDP) របស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ ៤៣០...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា មូលបទចម្បងសម្រាប់...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ អំពីជំហរនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចថា កម្ពុជា បន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនតែមួយ យ៉ាងខ្ជាប់ខ្ជួន ។ ការបញ្ជាក់ជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ ក្នុងឱកាសសម្តេចធិបតី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម...
តូក្យូ៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានអនុម័ត នូវបញ្ជីរាយនាមមន្ត្រីជាន់ខ្ពស់ និងអនុរដ្ឋមន្ត្រីសភាថ្មី ដែលមិនមានសមាជិកណាម្នាក់ជាស្ត្រី ផ្ទុយស្រឡះពីជួរគណៈរដ្ឋមន្ត្រី ដែលត្រូវបានរុះរើ ដោយមានស្ត្រីចំនួន ៥រូប។ មានអនុរដ្ឋមន្ត្រីជាន់ខ្ពស់ចំនួន ២៦រូប និងអនុរដ្ឋមន្ត្រីសភាចំនួន ២៨រូបនៅក្នុងបញ្ជី ដែលពួកគេទាំងអស់ គឺជាសមាជិកសភាបុរស ដែលជាកម្មសិទ្ធិរបស់គណបក្សសេរីប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច ឬដៃគូចម្រុះវ័យក្មេងរបស់ខ្លួន...
តូក្យូ៖ ប្រភពពាណិជ្ជកម្មបានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន បានចាប់ផ្តើមត្រួតពិនិត្យទឹក ballast ដែលផ្ទុកនៅលើកប៉ាល់ដឹកទំនិញ ដែលមកដល់ពីប្រទេសជប៉ុន នៅឯកំពង់ផែសំខាន់ៗមួយចំនួន ដែលទំនងជាសម្រាប់ការ ត្រួតពិនិត្យកម្រិតវិទ្យុសកម្ម ស្របពេលដែលប្រទេសជិតខាង បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្ម ដែលត្រូវបានព្យាបាលចេញ ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា។ ការត្រួតពិនិត្យទឹក ballast – ទឹកប្រៃ ដែលធ្លាប់ផ្តល់ស្ថេរភាព និងភាពអាចបត់បែនបានក្នុងអំឡុងពេលធ្វើដំណើរមួយ បានចាប់ផ្តើមនៅពេល ដែលទីក្រុងប៉េកាំង...
ម៉ិកស៊ីកូ៖ រដ្ឋាភិបាលម៉ិកស៊ិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង របស់ខ្លួនចំពោះការសម្រេចចិត្ត របស់តុលាការសហព័ន្ធ សម្រាប់សង្កាត់ភាគខាងត្បូងនៃរដ្ឋតិចសាស់ ក្នុងសហរដ្ឋអាមេរិក ដើម្បីប្រកាសកម្មវិធីពន្យាពេលសកម្មភាព សម្រាប់ការមកដល់កុមារ (DACA) មិនស្របតាមរដ្ឋធម្មនុញ្ញ។ ក្រសួងការបរទេសរបស់ប្រទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធ និងបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ខ្លួនបានយកការកត់សម្គាល់ នៃការសម្រេចចិត្តដោយមាន ការព្រួយបារម្ភយ៉ាងខ្លាំង ដោយកត់សម្គាល់ថា វាប៉ះពាល់ដល់មនុស្សជាង ៥៨ម៉ឺននាក់...
ក្រសួងការបរទេសអ៊ុយក្រែន បានឲ្យដឹងថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងរំពឹងថា សហភាពអឺរ៉ុប នឹងលុបចោលការរឹតបន្តឹងទាំងអស់ លើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីថ្ងៃសុក្រស្អែកនេះ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ជំហានបែបនេះនឹងបញ្ឈប់ការរំលោភ លើកិច្ចព្រមព្រៀងសមាគម សហភាពអឺរ៉ុប-អ៊ុយក្រែន ក៏ដូចជាគោលការណ៍ និងបទដ្ឋាននៃទីផ្សារតែមួយ របស់សហភាពអឺរ៉ុប” ។ ក្រសួងបានស្វាគមន៍ការសម្រេចចិត្តរបស់ប៊ុលហ្គារី ក្នុងការបន្តការនាំចូលគ្រាប់ធញ្ញជាតិ អ៊ុយក្រែនឡើងវិញ ហើយបានអំពាវនាវឱ្យប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀតធ្វើតាមគំរូ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កត់សម្គាល់ឃើញថា ការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ ព្រឹត្តិការណ៍សិល្បៈនេះត្រូវបានប្រារព្ធឡើង នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន...
ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង ដោយទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ជូនជាតិរួចមកនោះ នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ។