បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសរសើរយោធារបស់ប្រទេស លោកសម្រាប់ការបាញ់ សាកល្បងដោយជោគជ័យ នូវមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពអាច វាយប្រហារគោលដៅ ណាមួយនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃច័ន្ទ ទីក្រុងព្យុងយ៉ាងបានសាកល្បង...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួននឹងប្រមូលរថយន្តប្រហែល ១ លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីបញ្ហា ដែលអាចកើតមានជាមួយនឹង ឧបករណ៍ចាប់សញ្ញា នៅលើប្រព័ន្ធពោងសុវត្ថិភាព ខាងមុខអ្នកដំណើរ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុន បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងជូនដំណឹងដល់ម្ចាស់យាន យន្តនៅពាក់កណ្តាលខែកុម្ភៈជុំវិញបញ្ហាខាងលើ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។...
ភ្នំពេញ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កាលពីថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះហេត្ថលេខាជាកញ្ចប់ជាមួយ សកលវិទ្យាល័យដ៏ធំរបស់ប្រទេសចិន ដែលមានឈ្មោះថា ធានជីងស៊ីណូវិទ្យាសាស្រ្តអាល្លឺម៉ង់ រួមទាំងក្រុមហ៊ុនឯកជនចិនចំនួន៦ ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។ លោក ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការចុះហេត្ថលេខានេះ នឹងអនុញ្ញាតឱ្យភាគីហត្ថលេខី...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសពីតម្លៃប្រេង ចាប់ពីថ្ងៃទី២១-៣១ ខែធ្នូ ឆ្នាំ២០២៣ ដោយសាំងធម្មតាមានតម្លៃ៤.១៥០រៀល (តម្លៃដដែល) ខណៈម៉ាស៊ូតតម្លៃ៤.១០០រៀល (ចុះថ្លៃ ៥០រៀល) បើធៀប១០ថ្ងៃមុន៕
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤” នៅទីស្តីការក្រសួងបរិស្ថាន។ សូមរំលឹកថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ បានកំណត់គោលដៅ និងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការងារបរិស្ថាន ពិសេសការប្រែប្រួលអាកាសធាតុនៅកម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រលើកដាក់ចល័ត នៅគែមផែចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន” នៅខេត្តព្រះសីហនុ...
បរទេស៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យកប៉ាល់ ឬ នាវា ដែលមានទង់ជាតិអ៊ីស្រាអ៊ែល ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលចូលចត ឬផ្ទុកទំនិញនៅក្នុងកំពង់ផែរបស់ខ្លួននោះទេ។ លោកបានបន្ថែមថា ការហាមប្រាមនេះត្រូវបានអនុវត្ត នៅក្នុងការតវ៉ាប្រឆាំងនឹង “អំពើឃោរឃៅ និងការសម្លាប់រង្គាល” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មានយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់ អនាគតរបស់អ៊ុយក្រែន ប៉ុន្តែបានព្រមានថា ការគាំទ្រផ្នែកហិរញ្ញវត្ថុកំពុង ធ្លាក់ចុះស្តួចស្តើងខ្លាំងឡើង។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំ របស់គាត់នៅក្រសួងការបរទេសកាលពីថ្ងៃពុធ លោកBlinken បាននិយាយថាឆ្នាំ២០២៣ គឺជា ឆ្នាំនៃការសាកល្បងដ៏ជ្រាលជ្រៅ នៅពេលដែលទីក្រុងវ៉ាស៊ីនតោនព្យាយាម រុករកបញ្ហាប្រឈមជាសកលជាច្រើន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលនូវលទ្ធភាព ក្នុងការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅចូលរួមខួបលើកទី៨០នៃព្រឹត្តិការណ៍ D-Day នៅ Normandy នៅខែមិថុនាក្រោយឡើយប្រសិនបើ ស្ថានភាពផ្លាស់ប្តូរនៅអ៊ុយក្រែននោះ។ លោក Macron ត្រូវបានគេរាយការណ៍ថា បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ក្នុងវគ្គសម្ភាសន៍រយៈពេល មួយម៉ោងជាមួយទូរទស្សន៍រដ្ឋ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) បានបង្កើនវត្តមាន របស់ខ្លួនយ៉ាងខ្លាំង នៅអឺរ៉ុបខាងកើត ដូច្នេះកងកម្លាំងយុទ្ធសាស្ត្ររុស្ស៊ី នៅតែស្ថិតក្នុងការត្រៀម ខ្លួនប្រយុទ្ធកម្រិតខ្ពស់ ។ លោកប្រធានាធិបតី បានឲ្យដឹងក្នុងអំឡុងសុន្ទរកថា របស់លោកនៅឯកិច្ចប្រជុំពង្រីក នៃក្រសួងការពារជាតិរុស្ស៊ីថា សម្ព័ន្ធភាពអាត្លង់ទិកខាងជើង លែងព្យាយាមក្លែងបន្លំ...